ខេត្តអ៊ីបារ៉ាគិ

From Wikipedia, the free encyclopedia

ខេត្តអ៊ីបារ៉ាគិ
Remove ads

ខេត្តអ៊ីបារ៉ាគិ (茨城県 Ibaraki-ken?) គឺជាខេត្តរបស់ប្រទេសជប៉ុន មានទីតាំងនៅតំបន់ខាន់តូរបស់កោះហុងស្ស៊ូ[] ខេត្តអ៊ីបារ៉ាគិមានប្រជាជនចំនួន 2,871,199 (1 មិថុនា 2019) និងមានទំហំភូមិសាស្ត្រ 6,097,19 គីឡូម៉ែត្រការ៉េ​ (2,354.14 ម៉ាយការ៉េ) ខេត្តអ៊ីបារ៉ាគិមានព្រំប្រទល់ជាប់ខេត្តហ្វូគូស៊ីម៉ានៅភាគខាងជើង ខេត្តតូឈិហ្គិនៅភាគពាយ័ព្យ ខេត្តសៃតាម៉ានៅភាគនិរតី ខេត្តឈីបានៅភាគខាងត្បូង និងមហាសមុទ្រប៉ាស៊ីហ្វិកទៅខាងកើត

ព័ត៌មានសង្ខេប ខេត្តអ៊ីបារ៉ាគិ 茨城県, ភាសាជប៉ុន ...
Remove ads

ទីក្រុងមីតុគឺជារាជធានីនិងទីក្រុងធំបំផុតរបស់ខេត្តអ៊ីបារ៉ាគិ ជាមួយទីក្រុងធំៗផ្សេងទៀត រួមទាំងទីក្រុងត្ស៊ឹគឹបា, ហ៊ីតាឈិ, និងហ៊ីតាឈិណាកា[] ខេត្តអ៊ីបារ៉ាគិមានទីតាំងនៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងកើតរបស់ប្រទេសជប៉ុនទៅភាគឦសាននៃទីក្រុងតូក្យូ និងគឺជាផ្នែកមួយនៃតំបន់អភិមហានគរតូក្យូ តំបន់ទីប្រជុំជនដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក ខេត្តអ៊ីបារ៉ាគិមានបឹងកាស៊ឹមិហ្គាអ៊ុរ៉ា បឹងធំទីពីរនៅប្រទេសជប៉ុនគឺទន្លេតូណិ​ ទន្លេដែលវែងជាងគេទីពីររបស់ប្រទេសជប៉ុន និងអាងបង្ហូរទឹកធំជាងគេ និងភ្នំត្ស៊ឹគឹបា ភ្នំដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រទេសជប៉ុន ខេត្តអ៊ីបារ៉ាគិក៏ជាកន្លែងរបស់សួនកៃរ៉ាគឹដែលជាសួនឧទ្យានដ៏អស្ចារ្យមួយក្នុងចំណោមសួនច្បារទាំងបីរបស់ប្រទេសជប៉ុនផងដែរ និង​ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​មួយ​សម្រាប់​សិល្បៈ​ក្បាច់គុនអៃគីដុ

Remove ads

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads