ហុងស្ស៊ូ

From Wikipedia, the free encyclopedia

ហុងស្ស៊ូmap
Remove ads

កោះហុងស្ស៊ូ (本州 Honshū?), ឈ្មោះជាប្រវត្តិសាស្ត្រ ហុងដូ (本土?), គឺជាកោះធំជាងគេ និងមានប្រជាជនច្រើនជាងគេនៅប្រទេសជប៉ុន[][]​ មានទីតាំងនៅភាគខាងត្បូងរបស់ហុកកៃដូឆ្លងកាត់ច្រកត្ស៊ឹការឹ ភាគខាងជើងរបស់កោះស៊ិកុគឹឆ្លងកាត់សមុទ្រក្នុង និងភាគឦសានរបស់កោះឃ្យូស្ស៊ូឆ្លងកាត់ច្រកខាន់ម៉ុង កោះបំបែកសមុទ្រជប៉ុន ដែលស្ថិតនៅខាងជើង និងខាងលិច ពីមហាសមុទ្រប៉ាស៊ីហ្វិកខាងជើងទៅខាងត្បូង និងខាងកើត ជាកោះធំជាងគេទី ៧ នៅលើពិភពលោក និងមានប្រជាជនច្រើនជាងគេទីពីរបន្ទាប់ពីកោះជ្វារបស់ឥណ្ឌូនេស៊ី[][][]

ព័ត៌មានសង្ខេប ឈ្មោះក្នុងស្រុក: 本州, ភូមិសាស្ត្រ ...
Remove ads

កោះហុងស្ស៊ូមានប្រជាជនចំនួន ១០៤ លាននាក់គិតត្រឹមឆ្នាំ ២០១៧ ស្មើនឹង ៨១,៣% នៃប្រជាជនជប៉ុនទាំងមូល[] ហើយភាគច្រើនប្រមូលផ្តុំនៅតំបន់ឆ្នេរ និងវាលទំនាប ប្រហែល ៣០% នៃប្រជាជនសរុបរស់នៅតំបនតូក្យូធំនៅលើវាលទំនាបខាន់តូ ជាមជ្ឈមណ្ឌលប្រវត្តិសាស្ត្រនៃអំណាចវប្បធម៌ និងនយោបាយរបស់ជប៉ុន[] កោះនេះរួមមានរាជធានីរបស់ប្រទេសជប៉ុនកាលពីអតីតកាលមួយចំនួនរួមទាំងក្យូតុ, ណារ៉ា, និងកាម៉ាគឹរ៉ា ភាគច្រើនរបស់ច្រាំងខាងត្បូងរបស់កោះនេះបង្កើតបានជាផ្នែករបស់ក្រវ៉ាត់ថៃហេយ៉ូ មហាទីក្រុងដែលលាតសន្ធឹងលើកោះជប៉ុនជាច្រើន[] ហុងស្ស៊ូមានភ្នំខ្ពស់បំផុតរបស់ប្រទេសជប៉ុន ភ្នំហ្វឹជិ និងបឹងប៊ីវ៉ា ជាបឹងធំជាងគេ[១០]

ឧស្សាហកម្មភាគច្រើនរបស់ប្រទេសជប៉ុនមានទីតាំងនៅខ្សែក្រវាត់មួយដែលរត់តាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងរបស់កោះហុងស្ស៊ូ ពីទីក្រុងតូក្យូ ដល់ទីក្រុងណាហ្គោយ៉ា, ក្យូតុ, អូសាកា, កូបិ, និងទីក្រុងហ៊ីរ៉ុស៊ិម៉ា[] ផ្ទុយទៅវិញ សេដ្ឋកិច្ចនៅតាមបណ្តោយឆ្នេរភាគពាយព្យនៃសមុទ្រជប៉ុនគឺភាគច្រើនពឹងផ្អែកលើការនេសាទ និងកសិកម្ម[១១] កោះនេះត្រូវបានតភ្ជាប់ទៅកោះជប៉ុនធំៗចំនួនបីផ្សេងទៀតដោយស្ពាន និងផ្លូវរូងក្រោមដីជាច្រើន អាកាសធាតុរបស់កោះគឺសើម និងស្រាល

Remove ads

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads