គណបក្សកុម្មុយនិស្តឥណ្ឌូចិន

From Wikipedia, the free encyclopedia

គណបក្សកុម្មុយនិស្តឥណ្ឌូចិន
Remove ads

គណបក្សកុម្មុយនិស្តឥណ្ឌូចិន (បារាំង: Parti Communiste Indochinois, វៀតណាម:Đảng Cộng sản Đông Dương, លាវ:ອິນດູຈີນພັກກອມມູນິດ) គឺជាគណបក្សនយោបាយស្នងឱ្យគណបក្សកុម្មុយនិស្តវៀតណាមចាស់នៅខែតុលា ឆ្នាំ១៩៣០។ គណបក្សនេះត្រូវបានរំលាយទៅវិញនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៤៥។

ព័ត៌មានសង្ខេប គណបក្សកុម្មុយនិស្តឥណ្ឌូចិន Parti Communiste IndochinoisĐảng Cộng sản Đông Dương印度支那共產黨ອິນດູຈີນພັກກອມມູນິດ, ស្ថាបនិក ...
Remove ads
Remove ads

ប្រវត្តិដើម

បក្សកុម្មុយនិស្តវៀតណាមត្រូវបានបង្កើតឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០ ដោយបង្រួបបង្រួមគណបក្សកុម្មុយនិស្តនៃឥណ្ឌូចិន (បក្សកុម្មុយនិស្តនៅតុងកឹង) និងបក្សកុម្មុយនិស្តអាណ្ណាម (នៅកូសាំងស៊ីន) រួមគ្នា។ ក្រោយមកក្រុមសម្ព័ន្ធកុម្មុយនិស្តឥណ្ឌូចិន (នៅអាណ្ណាម) ក៏បានសម្រេចចុះចូលជាមួយបក្សកុម្មុយនិស្តវៀតណាមរួមថ្មី។ ប៉ុន្តែ Comintern បានប្រកែកថាចលនាកុម្មុយនិស្តគួរតែមាននៅក្នុងឥណ្ឌូចិនទាំងមូល (ពោលគឺកម្ពុជា លាវ និងវៀតណាម) ជាជាងមានតែនៅក្នុងប្រទេសវៀតណាម ដូច្នេះហើយ Comintern ក៏បានជំរុញឱ្យ"បក្សកុម្មុយនិស្តវៀតណាម"ផ្លាស់ឈ្មោះមក"បក្សកុម្មុយនិស្តឥណ្ឌូចិន"។[]

សម្ព័ន្ធដើម្បីសង្គ្រោះជាតិវៀតណាមនៅកម្ពុជា

សម្ព័ន្ធដើម្បីសង្គ្រោះជាតិវៀតណាមនៅកម្ពុជា គឺជាចលនាតស៊ូគាំទ្រវៀតមិញរបស់ប្រជាជនវៀតណាមនៅប្រទេសកម្ពុជា។ អង្គការនេះបានផុសចេញពីខ្សែនៃគណៈកម្មាធិការបដិវត្តដែលបានបង្កើតឡើងដោយបណ្តាប្រជាជនវៀតណាមនៅតាមតំបន់ព្រំដែននៃប្រទេសកម្ពុជារហូតដល់ចុងឆ្នាំ១៩៤៦។[] អង្គការនេះបានចែកចេញជាក្រុមតូចៗនៅតាមខេត្តតាកែវ ខេត្តព្រៃវែង និងភាគខាងត្បូងនៃខេត្តកណ្តាល[] សម្ព័ន្ធដើម្បីសង្គ្រោះជាតិវៀតណាមនៅកម្ពុជា បានបង្កើតឡើងជាអង្គការជួរមុខរបស់បក្សកុម្មុយនិស្តឥណ្ឌូចិនក្នុងខែមីនា ឆ្នាំ១៩៤៧, ដោយមានការចូលរួមពីគណៈកម្មាធិការក្នុងស្រុកជាច្រើន។[][] មានឯកសារមួយក្នុងចំណោមឯកសារប្រវត្តិសាស្រ្តដំបូងៗរបស់វៀតមិញដែលថតបានដោយបារាំងនៅកម្ពុជាបានចេញនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៤៩។ ក្នុងឯកសារនោះបានបង្ហាញពីអត្ថិភាពនៃក្រុមសម្ព័ន្ធមួយនេះក៏ដូចជាការបង្ហាញលម្អិតៗនូវការស្នើសុំបង្កើតជាសម្ព័ន្ធភាពខ្មែរ-វៀតណាមប្រឆាំងនឹងអាណានិគមបារាំងផងដែរ។[][][]

ក្នុងឆ្នាំ១៩៥០, មានប្រភពមួយមកពីវៀតណាមបានបញ្ជាក់ថា អង្គការសម្ព័ន្ធនេះមានសមាជិកភាពរហូតដល់ទៅ ៥០,០០០ នាក់ឯណោះ។[]

Remove ads

ការបម្រែបម្រួលបក្ស

នៅក្នុងសេចក្តីសម្រេចមួយរបស់បក្សកុម្មុយនិស្តវៀតណាមនៅខែតុលា ឆ្នាំ១៩៣០ បានឱ្យដឹងថាបក្សនេះបានរិះគន់បទបញ្ញត្តិនិងឈ្មោះបក្សរបស់ខ្លួនដោយលើកឡើងនូវដំណោះស្រាយមួយគឺ"នៅពេលដែលដាក់ឈ្មោះបក្សថា'បក្សកុម្មុយនិស្តវៀតណាម'នេះបានបញ្ជាក់ថាប្រទេសកម្ពុជានិងឡាវគឺមិនជាប់ពាក់ព័ន្ធអ្វីជាមួយនោះទេ។ បើមិនរាប់បញ្ចូលប្រទេសទាំងពីរចូលជាមួយ វាហាក់ដូចជាមិនត្រឹមត្រូវព្រោះថាអាណ្ណាម កម្ពុជា និងឡាវគួរតែមានទំនាក់ទំនងជិតស្និទនឹងគ្នាទាំងខាងផ្នែកនយោបាយនិងសេដ្ឋកិច្ចទោះបីមិនចែករំលែកភាសា ទំនៀមទម្លាប់ និងក្រមសីលធម៌ដូចគ្នាក៏ដោយ"។ ដូច្នេះហើយ "បក្សកុម្មុយនិស្តវៀតណាម"ក៏បានផ្លាស់ប្តូរឈ្មោះមក"គណបក្ស/បក្សកុម្មុយនិស្តឥណ្ឌូចិន"វិញ។[]

ក្រោយៗមក ប.ក.ឥ បានចេញសេចក្តីថ្លែងការណ៍ដើម្បីពន្យល់ពីមូលហេតុនៃការផ្លាស់ប្តូរឈ្មោះបក្ស។ ដោយការកត់សំគាល់ពីទំនាក់ទំនងប្រវត្តិសាស្រ្តរវាងវៀតណាម ឡាវ និងកម្ពុជា, ខិត្តប័ណ្ណមួយបានចុះផ្សាយពីតម្រូវការនៃសហភាពនៃប្រទេសទាំងបីដើម្បីផ្តួលរំលំរបបអាណានិគមបារាំងនៅឥណ្ឌូចិន។[]

Remove ads

គម្រោងសកម្មភាពបក្ស

គម្រោងសកម្មភាពរបស់បក្សត្រូវបានចែកជា ១០ ចំណុចសំខាន់ៗ:[១០]

  1. ផ្តួលរំលំរបបចក្រពត្តិនិយមបារាំង របបសក្តិភូមិនៅវៀតណាម និងវណ្ណៈគហបតីភាពប្រតិកិរិយា
  2. ផ្តល់ឯករាជ្យឱ្យឥណ្ឌូចិន
  3. បង្កើតរដ្ឋាភិបាលដែលមានកម្មករ-កសិករ-ទាហាន ជាតំណាង
  4. រឹបអូសយកទ្រព្យសម្បត្តិធនាគារនិងសហគ្រាសផ្សេងៗដែលជាកម្មសិទ្ធិរបស់អ្នកចក្រពត្តិនិយម (មូលធនិក) រួចផ្ទេររបស់ទាំងអស់នោះទៅឱ្យរដ្ឋាភិបាលតំណាងកម្មករ កសិករ និងទាហាន
  5. រឹបអូសដីស្រែចម្ការនិងទ្រព្យសម្បត្តិទាំងអស់ដែលជាកម្មសិទ្ធិរបស់អ្នកចក្រពត្តិនិយមនិងពួកវណ្ណៈគហបតីហើយចែកចាយទ្រព្យទាំងនោះទៅឱ្យកសិករក្រីក្រ
  6. អនុវត្តការធ្វើការ ៨ ម៉ោងក្នុងមួយថ្ងៃ
  7. លុបបំបាត់ចោលនូវការបង្ខំទិញប័ណ្ណបំណុលរដ្ឋាភិបាល ការបង់ពន្ធស្ទង់មតិ និងការយកថ្លៃពន្ធខ្ពស់ពីជនក្រីក្រ
  8. ផ្តល់នូវលទ្ធិប្រជាធិបតេយ្យសេរីដល់មហាជន
  9. ផ្តល់ការអប់រំដល់ប្រជាជនគ្រប់រូប (មិនថាក្រ ឫមាន)
  10. អបរំជាតិឱ្យយល់ដឹងពីសមភាពបុរសនិងស្រ្តី។

ការរំលាយបក្ស

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៤៥, គណបក្សកុម្មុយនិស្តឥណ្ឌូចិនបានចេញសេចក្តីប្រកាសរំលាយបក្សខ្លួន។[១១] ក្រោយមកនៅឆ្នាំ១៩៥១, អតីតសមាជិកវៀតណាមនៃ គ.ក.ឥ ក៏បានទៅបង្កើតបក្សពលករវៀតណាម ចំណែកឯសមាជិកខ្មែរវិញបានទៅបង្កើតបក្សបដិវត្តន៍ប្រជាជនកម្ពុជា និងសមាជិកលាវបានទៅបង្កើតបក្សប្រជាជនឡាវ

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads