ង្វៀន ស៊ួនហ្វុក
From Wikipedia, the free encyclopedia
Remove ads
ង្វៀន ស៊ួនហ្វុក (ភាសាវៀតណាម៖ Nguyễn Xuân Phúc, កើតថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៥៤) គឺជាអ្នកនយោបាយវៀតណាមម្នាក់ដែលបានបម្រើការជាប្រធានាធិបតីវៀតណាមពីឆ្នាំ ២០២១ រហូតដល់ការលាឈប់ពីតំណែងរបស់លោកនៅឆ្នាំ ២០២៣ ជុំវិញរឿងអាស្រូវពុករលួយ។[១][២][៣]
Remove ads
លោកស៊ួនហ្វុកជាបុគ្គលដ៏មានអំណាចបំផុតទីពីរនៅក្នុងការិយាល័យនយោបាយអាណត្តិទី១៣ របស់បក្សកុម្មុយនីស្តដោយនៅពីក្រោយតែលោកង្វៀន ហ៊្វូចុងប៉ុណ្ណោះ ហើយជាបុគ្គលមានអំណាចទីបីនៅក្នុងការិយាល័យនយោបាយអាណត្តិទី១២។[៤] លោកជាសមាជិកពេញសិទ្ធិរបស់រដ្ឋសភាដោយធ្លាប់បានបម្រើនៅក្នុងអាណត្តិទី១១, ១២, ១៣ និងទី១៤។ លោកត្រូវបានរដ្ឋសភាវៀតណាមបោះឆ្នោតតែងតាំងជាប្រធានាធិបតីនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីកាន់តំណែងជានាយករដ្ឋមន្ត្រីបានរយៈពេលប្រាំ ឆ្នាំ។ លោកស៊ួនហ្វុកបានក្លាយជាសមាជិកនៃបក្សកុម្មុយនីស្តវៀតណាមចាប់តាំងពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៨៣ មកម្លេះ។
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads