ង្វៀន ហ៊្វូចុង

From Wikipedia, the free encyclopedia

ង្វៀន ហ៊្វូចុង
Remove ads

ង្វៀន ហ្វ៊ូចុង (ភាសាវៀតណាម៖ Nguyễn Phú Trọng, ១៤ មេសា ១៩៤៤ – ១៩ កក្កដា ២០២៤) គឺជាអ្នកនយោបាយវៀតណាមម្នាក់ដែលបានបម្រើការជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០២៤។ ក្នុងនាមជាប្រធានលេខាធិការដ្ឋាន ការិយាល័យនយោបាយ និងគណៈកម្មាធិការយោធាមជ្ឈិមបក្ស លោកចុងត្រូវជាមេដឹកនាំកំពូលនៃប្រទេសវៀតណាម។[] លោក​ក៏​ធ្លាប់​បានបម្រើការជា​ប្រធានាធិបតី​វៀតណាម​ពី​ឆ្នាំ២០១៨ រហូតដល់​ឆ្នាំ ២០២១ ផងដែរ។

ព័ត៌មានសង្ខេប ង្វៀន ហ្វ៊ូចុង, អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ...
Remove ads

លោកចុងបានចូលរួមជាមួយបក្សកុម្មុយនីស្តវៀតណាមនៅក្នុងឆ្នាំ១៩៦៨ ហើយបានចាប់ផ្តើមទទួលប្រជាប្រិយភាពតាមរយៈការងារនយោបាយរបស់លោក។ គាត់បានចូលរួមជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនៅក្នុងឆ្នាំ១៩៩៤ និងបន្ទាប់មកក្នុងការិយាល័យនយោបាយនៅឆ្នាំ១៩៩៧ មុនពេលក្លាយជាសមាជិករដ្ឋសភានៅក្នុងឆ្នាំ២០០២។ ពីចន្លោះឆ្នាំ២០០០ និងឆ្នាំ២០០៦ គាត់បានកាន់តំណែងជាលេខាធិការនៃគណៈកម្មាធិការបក្សប្រចាំរដ្ឋធានីហាណូយ ដែលត្រូវជាតំណែងនយោបាយដ៏ខ្ពស់បំផុតសម្រាប់ទីក្រុងនេះ។ បន្ទាប់មក លោកក៏បានឡើងធ្វើ​ជាប្រធានរដ្ឋសភា​ពី​ឆ្នាំ​២០០៦ រហូតដល់​ឆ្នាំ​២០១១។

គាត់ត្រូវបានជ្រើសរើសជាអគ្គលេខាធិការបក្សនៅក្នុងសមាជជាតិលើកទី១១ នៅក្នុងឆ្នាំ២០១១ និងបានជាប់ឆ្នោតបន្តមួយអាណត្តិទៀតនៅក្នុងសមាជជាតិលើកទី១២ នៅក្នុងឆ្នាំ២០១៦។ ក្នុងអំឡុងពេលដឹកនាំ លោកបានចេញយុទ្ធនាការប្រឆាំងអំពើពុករលួយទ្រង់ទ្រាយធំ ដែលនាំឱ្យប៉ះពាល់ដល់មន្រ្តីជាន់ខ្ពស់ជាច្រើនរូប។ លោកបានក្លាយជាប្រធានាធិបតីនៅក្នុងឆ្នាំ២០១៨ បន្ទាប់ពីអតីតប្រធានរដ្ឋ លោកជិន ដាយក្វាងបានទទួលមរណភាពអំឡុងពេលកាន់តំណែង ដោយបានក្លាយខ្លួនជាបុគ្គលទីបីប៉ុណ្ណោះដែលដឹកនាំបក្ស និងរដ្ឋក្នុងពេលដំណាលគ្នាបន្ទាប់ពីលោកហូ ជីមិញ និងទ្រឿង ជីញ។ នៅក្នុងមហាសន្និបាតជាតិលើកទី១៣ នៃឆ្នាំ២០២១ លោកត្រូវបានបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការបក្សម្តងទៀត ដោយក្លាយខ្លួនជាមេដឹកនាំវៀតណាមទីបីប៉ុណ្ណោះដែលកាន់អំណាចបានបីអាណត្តិ (បន្ទាប់ពីលោកហូ ជីមិញ និងឡេ ស៊ួន) ខណៈតំណែងប្រធានាធិបតីត្រូវផ្ទេរទៅឱ្យង្វៀន ស៊ួនហ្វុក

Remove ads

មរណភាព

លោកចុងបានទទួលមរណភាពនៅឯទីក្រុងហាណូយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមានអាយុ ៨០ ឆ្នាំ។[][] ប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលដកស្រង់ព័ត៌មានពីក្រុមគ្រូពេទ្យរបស់ចុង បាននិយាយថា គាត់បានទទួលមរណភាពនៅពេលរសៀលថ្ងៃសុក្រ "បន្ទាប់ពីស៊ូទ្រាំនឹងរោគជំងឺអស់មួយរយៈ"។[]

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads