ចក្រភពអូទ្រីស-ហុងគ្រី

From Wikipedia, the free encyclopedia

ចក្រភពអូទ្រីស-ហុងគ្រី
Remove ads

ចក្រភពអូទ្រីស-ហុងគ្រី (ភាសាអាល្លឺម៉ង់​៖ Österreichisch-Ungarische Monarchie) ឬត្រូវបានគេស្គាល់ថា ​រាជាធិបតេយ្យក្បាលពីរ ឬហៅសាមញ្ញាថា អូទ្រីស-ហុងគ្រី គឺជារដ្ឋ​មហាអំណាច​មួយ​ស្ថិតនៅ​តំបន់អឺរ៉ុបកណ្ដាលនៅរវាងឆ្នាំ១៨៦៧ ដល់ឆ្នាំ១៩១៨។[][] ចក្រភពនេះត្រូវបានបង្កើតឡើងតាមរយៈកិច្ចព្រមព្រៀងអូទ្រីស-ហុងគ្រីឆ្នាំ១៨៦៧ ក្រោយចប់សង្គ្រាមអូទ្រីស-ព្រុស និងត្រូវបានរំលាយទៅវិញក្រោយពីសង្គ្រាមលោកលើកទី១ បានបញ្ចប់។

ព័ត៌មានសង្ខេប ចក្រភពអូទ្រីស-ហុងគ្រី Österreichisch-Ungarische Monarchie (អាល្លឺម៉ង់)Osztrák–Magyar Monarchia (ហុងគ្រី), រាជធានី ...
Remove ads

អូទ្រីស-ហុងគ្រីត្រូវបានគ្រប់គ្រងដោយរាជវង្សហាបស្បួក និងត្រូវជារដ្ឋពហុជាតិសាសន៍ និងមហាអំណាចមួយនៃទ្វីបអឺរ៉ុបនៅសម័យនោះ។ អូទ្រីស-ហុងគ្រីជាប្រទេសធំបំផុតទីពីរប្រចាំទ្វីបអឺរ៉ុប[ស ១] បន្ទាប់ពីចក្រភពរុស្ស៊ី ដោយមានផ្ទៃដីសរុប ៦២១,៥៣៨ គម[] និងមានប្រជាជនច្រើនជាងគេទីបី (បន្ទាប់ពីរុស្ស៊ី និងចក្រភពអាល្លឺម៉ង់)។ ចក្រភពនេះផងដែរ​បាន​ស្ថាបនាខ្លួនក្លាយជាអ្នកផលិតឧស្សាហកម្ម​សំណង់​ម៉ាស៊ីន​ធំ​ជាង​គេ​ទី​បួន​នៅលើ​ពិភពលោក បន្ទាប់​ពី​សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស។.[] លើសពីនេះ អូទ្រីស-ហុងគ្រីជាប្រទេសជាប់ចំណាត់ថ្នាក់ទីបីក្នុងការផលិត និងនាំចេញគ្រឿងឧបករណ៍អគ្គិសនីប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧស្សាហកម្មអគ្គិសនី និងឧបករណ៍ផលិតថាមពលសម្រាប់រោងចក្រថាមពលផ្សេងៗ បន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអាល្លឺម៉ង់។[]

រាជាធិបតេយ្យក្បាលពីរជាស្នូលដឹកនាំរបស់ចក្រភព ដែលត្រូវជាសហភាពពិតរវាងស៊ីសលៃតានី ផ្នែកខាងជើង និងលិចនៃអតីតចក្រភពអូទ្រីស និងព្រះរាជាណាចក្រហុងគ្រី។ ក្រោយកំណែទម្រង់ឆ្នាំ១៨៦៧ រដ្ឋអូទ្រីស និងហុងគ្រីបានក្ដោបរួមបញ្ចូលគ្នាដោយមានអំណាចស្មើៗគ្នា។ រដ្ឋទាំងពីរបានអនុវត្តគោលនយោបាយការបរទេស ការពារជាតិ និងហិរញ្ញវត្ថុរួម ប៉ុន្តែសម្រាប់ស្ថាប័នរដ្ឋាភិបាលវិញគឺត្រូវបានបែងចែករៀងៗខ្លួន។ រដ្ឋទីបីដែលបង្កើតចេញជាសហភាពនេះគឺ ព្រះរាជាណាចក្រក្រូអាស៊ី-ស្លាវូនី ដែលត្រូវជាតំបន់ស្វយ័តមួយស្ថិតក្រោមរាជអំណាចហុងគ្រី តាមរយៈកិច្ចផ្សះផ្សាក្រូអាស៊ី–ហុងគ្រីនៃឆ្នាំ១៨៦៨។ នៅក្រោយឆ្នាំ១៨៧៨ រដ្ឋបូស្នី-អ៊ែរសេកូវីនបានធ្លាក់ក្រោមការគ្រប់គ្រងរួមរបស់អូទ្រីស-ហុងគ្រីទាំងផ្នែកយោធា និងស៊ីវិល[១០] ហើយត្រូវបានកាត់បញ្ចូលជាកម្មសិទ្ធិរបស់ខ្លួនជាផ្លូវការនៅឆ្នាំ១៩០៨ ដោយទាំងនេះជាកត្ដាចម្បងនាំឱ្យវិបត្តិបូស្នីកើតឡើង។[១១]

អូទ្រីស-ហុងគ្រីជារដ្ឋមួយក្នុងសម្ព័ន្ធភាពមហាអំណាចកណ្តាលនាសង្គ្រាមលោកលើកទី១ ដោយបានផ្ទុះឡើងក្រោយពីខ្លួនបានប្រកាសសង្គ្រាមទៅលើព្រះរាជាណាចក្រស៊ែប៊ីនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩១៤។ ចក្រភពនេះត្រូវបានរំលាយជាផ្លូវការបន្ទាប់ពីអាជ្ញាធរយោធាបានចុះហត្ថលេខាលើយុទ្ធសន្តិភាពវីឡាជូស្ទីនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ១៩១៨។ ព្រះរាជាណាចក្រហុងគ្រី និងសាធារណរដ្ឋអូទ្រីសទីមួយត្រូវបានចាត់ទុកជារដ្ឋស្នងតាមច្បាប់។ ចំណែកឯតំបន់ប៉ែកខាងលិច និងខាងត្បូងនៃចក្រភពត្រូវបានបង្កើតចេញជា សាធារណរដ្ឋឆេកូស្លូវ៉ាគីទីមួយ សាធារណរដ្ឋប៉ូឡូញទីពីរ និងព្រះរាជាណាចក្រយូហ្គោស្លាវី ហើយទឹកដីដែលនៅសល់ទាំងប៉ុន្មានត្រូវបានប្រគល់ទៅឱ្យព្រះរាជាណាចក្ររូម៉ានី និងអ៊ីតាលីនៅក្នុងឆ្នាំ១៩២០។

Remove ads

ឈ្មោះ

ឈ្មោះ​នៃ​ចក្រភព ជា​ភាសា​ផ្លូវការ ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ដោយ "ចក្រភពអូទ្រីស-ហុងគ្រី" មាន​៖

Remove ads

ប្រវត្តិសាស្ត្រ

ការបង្កើត

ការចាប់បដិសន្ធិ​នៃ​ចក្រភពអូទ្រីស-ហុងគ្រី នៅ​ឆ្នាំ​១៨៦៧ បាន​ដាក់ចេញ​នូវ​រចនាសម្ព័ន្ធ​នៃ​ចក្រភព​រាជានិយម​ក្បាលពីរ ដើម្បី​ជំនួស​ចក្រភពអូទ្រីស ដ៏​មាន​អំណាច បាន​ចាប់ផ្ដើម​ចុះ​ដុនដាប​ជាខ្លាំង ទាំង​នៅ​ឧបទ្វីបអ៊ីតាលី (ដោយសារ​សង្គ្រាម​អូទ្រីស-សារឌីនី ឆ្នាំ​១៨៥៩) និង បណ្ដា​រដ្ឋ​នៃ​សម្ព័ន្ធ​អាល្លឺម៉ង់ (ទីនោះ​ត្រូវ​បាន​ជំនួស​ដោយ​រាជាណាចក្រព្រុស ជា​អ្នកគ្រប់គ្រង​លើ​បណ្ដា​រដ្ឋ​និយាយ​ភាសាអាល្លឺម៉ង់ ដោយ​សង្គ្រាម​អូទ្រីស-ព្រុស ឆ្នាំ​១៨៦៦) ។ កត្តា​ផ្សេងទៀត នៅក្នុង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ រួមមាន​ការមិនសប្បាយចិត្ត​របស់​ហុងគ្រី​ចំពោះ​រដ្ឋអំណាច​ក្រុងវ្យែន​នៅតែ​បន្ត​មាន ហើយនិង ការកើនឡើង​នូវ​ស្មារតី​ជាតិនិយម​របស់​ប្រជាជាតិ​ដទៃ នៅលើ​ចក្រភពអូទ្រីស​។ ការមិនសប្បាយចិត្ត​របស់​ហុងគ្រី បាន​រីកធំឡើង​ដោយ​អន្លើ បណ្ដាលមក​អំពី​ការសង្កត់សង្កិន​របស់​អូទ្រីស ពី​សំណាក់​បដិវត្តន៍​រំដោះ​ហុងគ្រី (១៨៤៨-១៨៤៩) ដែល​មាន​ការគាំទ្រ​ពី​រុស្ស៊ី​។ ទោះជាយ៉ាងណា​ក៏ដោយ ការមិនសប្បាយចិត្ត​ជាមួយនឹង​ការគ្រប់គ្រង​របស់​ចក្រភពអូទ្រីស បាន​រីកធំធាត់​អស់​ជាច្រើន​ឆ្នាំ ពី​សំណាក់​ហុងគ្រី និង មាន​បុព្វហេតុ​ជាច្រើន​ទៀត​។

នៅក្នុង​កិច្ចប្រឹងប្រែង​ស្ដារ​ការគាំទ្រ​រាជានិយម​ឡើងវិញ ព្រះចៅអធិរាជ "ហ្វ្រង់ ហ្សូសែហ្វ" បាន​ចាប់ផ្ដើម​ចរចា​ស្រុះស្រួល​គ្នា​ជាមួយ​អភិជន​ហុងគ្រី ដើម្បី​ធានា​បាន​ការគាំទ្រ​ពី​ពួកគេ​។ ដោយឡែក ប្រមុខដឹកនាំ​ជនជាតិ​ហុងគ្រី បាន​ទាមទារ និង​ទទួល​បាន​ការអភិសេក​ពី​ព្រះចៅអធិរាជ ក្នុង​ឋានៈ​ជា​ព្រះមហាក្សត្រ​នៃ​អាណាចក្រ​ហុងគ្រី និង ការ​បង្កើត​សភា​នៅ​ប៊ុនដាប៉េស្ត ដែល​មាន​អំណាច​អនុម័ត​ច្បាប់​នៅលើ​អាណាចក្រ​ហុងគ្រី ដែល​នឹង​ការពារ​អំណាច​របស់​អភិជន​ហុងគ្រី​

Remove ads

កំណត់សម្គាល់

  1. ពោលគិតតែនៅក្នុងទ្វីបអឺរ៉ុបប៉ុណ្ណោះ។

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads