ចក្រភពអូទ្រីស-ហុងគ្រី

From Wikipedia, the free encyclopedia

ចក្រភពអូទ្រីស-ហុងគ្រី

ចក្រភពអូទ្រីស-ហុងគ្រី (ភាសាអាល្លឺម៉ង់​៖ Österreichisch-Ungarische Monarchie) ឬត្រូវបានគេស្គាល់ថា ​រាជាធិបតេយ្យក្បាលពីរ ឬហៅសាមញ្ញាថា អូទ្រីស-ហុងគ្រី គឺជារដ្ឋ​មហាអំណាច​មួយ​ស្ថិតនៅ​តំបន់អឺរ៉ុបកណ្ដាលនៅរវាងឆ្នាំ១៨៦៧ ដល់ឆ្នាំ១៩១៨។[][] ចក្រភពនេះត្រូវបានបង្កើតឡើងតាមរយៈកិច្ចព្រមព្រៀងអូទ្រីស-ហុងគ្រីឆ្នាំ១៨៦៧ ក្រោយចប់សង្គ្រាមអូទ្រីស-ព្រុស និងត្រូវបានរំលាយទៅវិញក្រោយពីសង្គ្រាមលោកលើកទី១ បានបញ្ចប់។

ព័ត៌មានសង្ខេប ចក្រភពអូទ្រីស-ហុងគ្រី Österreichisch-Ungarische Monarchie (អាល្លឺម៉ង់)Osztrák–Magyar Monarchia (ហុងគ្រី), រាជធានី ...
ចក្រភពអូទ្រីស-ហុងគ្រី

Österreichisch-Ungarische Monarchie (អាល្លឺម៉ង់)
Osztrák–Magyar Monarchia (ហុងគ្រី)
១៨៦៧–១៩១៨
Thumb
វរលញ្ឆករ (ខ្នាតមធ្យម)
(១៨៦៧–១៩១៥)
(សូមមើល ទង់នៃអូទ្រីស-ហុងគ្រី)
បាវចនា
Indivisibiliter ac inseparabiliter
("មិនអាចបំបែក និងចែកបាន")
ភ្លេងជាតិ
Gott erhalte, Gott beschütze
("ព្រះថែរក្សា ព្រះការពារ")
Thumb
ទឹកដីអូទ្រីស-ហុងគ្រីនៅឆ្នាំ១៩១៤
រាជធានីវីយែន[] (អូទ្រីស)
ប៊ុយដាប៉ែស (ហុងគ្រី)
ទីក្រុងធំបំផុតវីយែន
ភាសាផ្លូវការ
  • អាល្លឺម៉ង់
  • ហុងគ្រី[]
  • ក្រូអាស៊ី (ក្រូអាស៊ី-ស្លូវេនី)

ភាសានិយាយផ្សេងទៀត៖
ឆែក ប៉ូឡូញ រូទែន រូម៉ានី សែប៊ី ស្លូវ៉ាក ស្លូវេន អ៊ីតាលី រ៉ូម៉ានីកណ្ដាល យីឌីស[] និងភាសាផ្សេងៗទៀត
សាសនា
ជំរឿនឆ្នាំ១៩១០[]
៧៦.៦% កាតូលិក (រួមមាន៖ ៦៤–៦៦% ឡាទីន និង ១០–១២% កាតូលិកបូព៌ា)
៨.៩% ប្រូតេស្តង់ លូធែ កំណែទម្រង់ជាដើម
៨.៧% អូស្សូដក់ខាងកើត
៤.៤% ជ្វីហ្វសាសនា
១.៣% ឥស្លាមសាសនា
រដ្ឋាភិបាលរាជាធិបតេយ្យក្បាលពីរអាស្រ័យរដ្ឋធម្មនុញ្ញ
ក្សត្រ-ចក្រពត្តិ 
 ១៨៦៧–១៩១៦
ហ្វ្រង់ស្វ័រ ហ្សូសែហ្វទី១
 ១៩១៦–១៩១៨
ឆាលទី១ និងទី៤
ប្រធានរដ្ឋមន្ត្រីអូទ្រីស 
 ១៨៦៧ (ដំបូង)
ហ្វ្រីឌ្រិច ហ៊្វែរឌីណង់ វ៉ន ប៊ូស្តិ៍
 ១៩១៨ (ក្រោយ)
ហែនរិច ឡាមអាស
នាយករដ្ឋមន្ត្រីហុងគ្រី 
 ១៨៦៧–១៨៧១ (ដំបូង)
គីយូឡា អង់ដ្រាស៊ី
 ១៩១៨ (ក្រោយ)
យ៉ាណូស ហាឌីក
នីតិបញ្ញត្តិអង្គនីតិបញ្ញត្តិចំនួនពីរ
 ក្រុមប្រឹក្សារាជាធិរាជ
ហេរិនហោស
សភាតំណាងរាស្ត្រ
 សភាហុងគ្រី
មហទ្ធនសភា
សភាតំណាងរាស្ត្រ
សម័យកាលប្រវត្តិសាស្រ្តចក្រពត្តិនិយមថ្មី  សង្គ្រាមលោកលើកទី១
 កិច្ចព្រមព្រៀងឆ្នាំ១៨៦៧
៣០ មីនា ១៨៦៧
 សម្ព័ន្ធភាពទ្វេភាគី
៧ តុលា ១៨៧៩
 វិបត្តិបូស្នី
៦ តុលា ១៩០៨
 វិបត្តិខែកក្កដា
២៨ មិថុនា ១៩១៤
 ការឈ្លានពានស៊ែប៊ី
២៨ កក្កដា ១៩១៤
 រំលាយចក្រភាព
៣១ តុលា ១៩១៨
 សាធារណរដ្ឋអូទ្រីស
១២ វិច្ឆិកា ១៩១៨
 សន្ធិសញ្ញាទ្រីយ៉ាណុង
៤ មិថុនា ១៩២០
ក្រឡាផ្ទៃ
១៩០៥[]៦២១៥៣៨ គ.ម (២៣៩៩៧៧ ម៉ាយ ក.)
រូបិយវត្ថុហ្វ្លរីន (១៨៦៧–១៨៩២)
ក្រូណា (១៨៩២–១៩១៨)
Preceded by
Succeeded by
ចក្រភពអូទ្រីស
រដ្ឋស្នងស្របច្បាប់៖
អូទ្រីស
ហុងគ្រី
រដ្ឋស្នងដែនដីផ្សេងទៀត៖
ឆេកូស្លូវ៉ាគី
ប៉ូឡូញ
អ៊ុយក្រែនខាងលិច
យូហ្គោស្លាវី
រូម៉ានី
អ៊ីតាលី
ចិន
បិទ

អូទ្រីស-ហុងគ្រីត្រូវបានគ្រប់គ្រងដោយរាជវង្សហាបស្បួក និងត្រូវជារដ្ឋពហុជាតិសាសន៍ និងមហាអំណាចមួយនៃទ្វីបអឺរ៉ុបនៅសម័យនោះ។ អូទ្រីស-ហុងគ្រីជាប្រទេសធំបំផុតទីពីរប្រចាំទ្វីបអឺរ៉ុប[ស ១] បន្ទាប់ពីចក្រភពរុស្ស៊ី ដោយមានផ្ទៃដីសរុប ៦២១,៥៣៨ គម[] និងមានប្រជាជនច្រើនជាងគេទីបី (បន្ទាប់ពីរុស្ស៊ី និងចក្រភពអាល្លឺម៉ង់)។ ចក្រភពនេះផងដែរ​បាន​ស្ថាបនាខ្លួនក្លាយជាអ្នកផលិតឧស្សាហកម្ម​សំណង់​ម៉ាស៊ីន​ធំ​ជាង​គេ​ទី​បួន​នៅលើ​ពិភពលោក បន្ទាប់​ពី​សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស។.[] លើសពីនេះ អូទ្រីស-ហុងគ្រីជាប្រទេសជាប់ចំណាត់ថ្នាក់ទីបីក្នុងការផលិត និងនាំចេញគ្រឿងឧបករណ៍អគ្គិសនីប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧស្សាហកម្មអគ្គិសនី និងឧបករណ៍ផលិតថាមពលសម្រាប់រោងចក្រថាមពលផ្សេងៗ បន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអាល្លឺម៉ង់។[]

រាជាធិបតេយ្យក្បាលពីរជាស្នូលដឹកនាំរបស់ចក្រភព ដែលត្រូវជាសហភាពពិតរវាងស៊ីសលៃតានី ផ្នែកខាងជើង និងលិចនៃអតីតចក្រភពអូទ្រីស និងព្រះរាជាណាចក្រហុងគ្រី។ ក្រោយកំណែទម្រង់ឆ្នាំ១៨៦៧ រដ្ឋអូទ្រីស និងហុងគ្រីបានក្ដោបរួមបញ្ចូលគ្នាដោយមានអំណាចស្មើៗគ្នា។ រដ្ឋទាំងពីរបានអនុវត្តគោលនយោបាយការបរទេស ការពារជាតិ និងហិរញ្ញវត្ថុរួម ប៉ុន្តែសម្រាប់ស្ថាប័នរដ្ឋាភិបាលវិញគឺត្រូវបានបែងចែករៀងៗខ្លួន។ រដ្ឋទីបីដែលបង្កើតចេញជាសហភាពនេះគឺ ព្រះរាជាណាចក្រក្រូអាស៊ី-ស្លាវូនី ដែលត្រូវជាតំបន់ស្វយ័តមួយស្ថិតក្រោមរាជអំណាចហុងគ្រី តាមរយៈកិច្ចផ្សះផ្សាក្រូអាស៊ី–ហុងគ្រីនៃឆ្នាំ១៨៦៨។ នៅក្រោយឆ្នាំ១៨៧៨ រដ្ឋបូស្នី-អ៊ែរសេកូវីនបានធ្លាក់ក្រោមការគ្រប់គ្រងរួមរបស់អូទ្រីស-ហុងគ្រីទាំងផ្នែកយោធា និងស៊ីវិល[១០] ហើយត្រូវបានកាត់បញ្ចូលជាកម្មសិទ្ធិរបស់ខ្លួនជាផ្លូវការនៅឆ្នាំ១៩០៨ ដោយទាំងនេះជាកត្ដាចម្បងនាំឱ្យវិបត្តិបូស្នីកើតឡើង។[១១]

អូទ្រីស-ហុងគ្រីជារដ្ឋមួយក្នុងសម្ព័ន្ធភាពមហាអំណាចកណ្តាលនាសង្គ្រាមលោកលើកទី១ ដោយបានផ្ទុះឡើងក្រោយពីខ្លួនបានប្រកាសសង្គ្រាមទៅលើព្រះរាជាណាចក្រស៊ែប៊ីនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩១៤។ ចក្រភពនេះត្រូវបានរំលាយជាផ្លូវការបន្ទាប់ពីអាជ្ញាធរយោធាបានចុះហត្ថលេខាលើយុទ្ធសន្តិភាពវីឡាជូស្ទីនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ១៩១៨។ ព្រះរាជាណាចក្រហុងគ្រី និងសាធារណរដ្ឋអូទ្រីសទីមួយត្រូវបានចាត់ទុកជារដ្ឋស្នងតាមច្បាប់។ ចំណែកឯតំបន់ប៉ែកខាងលិច និងខាងត្បូងនៃចក្រភពត្រូវបានបង្កើតចេញជា សាធារណរដ្ឋឆេកូស្លូវ៉ាគីទីមួយ សាធារណរដ្ឋប៉ូឡូញទីពីរ និងព្រះរាជាណាចក្រយូហ្គោស្លាវី ហើយទឹកដីដែលនៅសល់ទាំងប៉ុន្មានត្រូវបានប្រគល់ទៅឱ្យព្រះរាជាណាចក្ររូម៉ានី និងអ៊ីតាលីនៅក្នុងឆ្នាំ១៩២០។

ឈ្មោះ

ឈ្មោះ​នៃ​ចក្រភព ជា​ភាសា​ផ្លូវការ ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ដោយ "ចក្រភពអូទ្រីស-ហុងគ្រី" មាន​៖

ប្រវត្តិសាស្ត្រ

ការបង្កើត

ការចាប់បដិសន្ធិ​នៃ​ចក្រភពអូទ្រីស-ហុងគ្រី នៅ​ឆ្នាំ​១៨៦៧ បាន​ដាក់ចេញ​នូវ​រចនាសម្ព័ន្ធ​នៃ​ចក្រភព​រាជានិយម​ក្បាលពីរ ដើម្បី​ជំនួស​ចក្រភពអូទ្រីស ដ៏​មាន​អំណាច បាន​ចាប់ផ្ដើម​ចុះ​ដុនដាប​ជាខ្លាំង ទាំង​នៅ​ឧបទ្វីបអ៊ីតាលី (ដោយសារ​សង្គ្រាម​អូទ្រីស-សារឌីនី ឆ្នាំ​១៨៥៩) និង បណ្ដា​រដ្ឋ​នៃ​សម្ព័ន្ធ​អាល្លឺម៉ង់ (ទីនោះ​ត្រូវ​បាន​ជំនួស​ដោយ​រាជាណាចក្រព្រុស ជា​អ្នកគ្រប់គ្រង​លើ​បណ្ដា​រដ្ឋ​និយាយ​ភាសាអាល្លឺម៉ង់ ដោយ​សង្គ្រាម​អូទ្រីស-ព្រុស ឆ្នាំ​១៨៦៦) ។ កត្តា​ផ្សេងទៀត នៅក្នុង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ រួមមាន​ការមិនសប្បាយចិត្ត​របស់​ហុងគ្រី​ចំពោះ​រដ្ឋអំណាច​ក្រុងវ្យែន​នៅតែ​បន្ត​មាន ហើយនិង ការកើនឡើង​នូវ​ស្មារតី​ជាតិនិយម​របស់​ប្រជាជាតិ​ដទៃ នៅលើ​ចក្រភពអូទ្រីស​។ ការមិនសប្បាយចិត្ត​របស់​ហុងគ្រី បាន​រីកធំឡើង​ដោយ​អន្លើ បណ្ដាលមក​អំពី​ការសង្កត់សង្កិន​របស់​អូទ្រីស ពី​សំណាក់​បដិវត្តន៍​រំដោះ​ហុងគ្រី (១៨៤៨-១៨៤៩) ដែល​មាន​ការគាំទ្រ​ពី​រុស្ស៊ី​។ ទោះជាយ៉ាងណា​ក៏ដោយ ការមិនសប្បាយចិត្ត​ជាមួយនឹង​ការគ្រប់គ្រង​របស់​ចក្រភពអូទ្រីស បាន​រីកធំធាត់​អស់​ជាច្រើន​ឆ្នាំ ពី​សំណាក់​ហុងគ្រី និង មាន​បុព្វហេតុ​ជាច្រើន​ទៀត​។

នៅក្នុង​កិច្ចប្រឹងប្រែង​ស្ដារ​ការគាំទ្រ​រាជានិយម​ឡើងវិញ ព្រះចៅអធិរាជ "ហ្វ្រង់ ហ្សូសែហ្វ" បាន​ចាប់ផ្ដើម​ចរចា​ស្រុះស្រួល​គ្នា​ជាមួយ​អភិជន​ហុងគ្រី ដើម្បី​ធានា​បាន​ការគាំទ្រ​ពី​ពួកគេ​។ ដោយឡែក ប្រមុខដឹកនាំ​ជនជាតិ​ហុងគ្រី បាន​ទាមទារ និង​ទទួល​បាន​ការអភិសេក​ពី​ព្រះចៅអធិរាជ ក្នុង​ឋានៈ​ជា​ព្រះមហាក្សត្រ​នៃ​អាណាចក្រ​ហុងគ្រី និង ការ​បង្កើត​សភា​នៅ​ប៊ុនដាប៉េស្ត ដែល​មាន​អំណាច​អនុម័ត​ច្បាប់​នៅលើ​អាណាចក្រ​ហុងគ្រី ដែល​នឹង​ការពារ​អំណាច​របស់​អភិជន​ហុងគ្រី​

កំណត់សម្គាល់

  1. ពោលគិតតែនៅក្នុងទ្វីបអឺរ៉ុបប៉ុណ្ណោះ។

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.