ជ័យវរ្ម័ន (ចាម)
From Wikipedia, the free encyclopedia
ព្រះបាទជ័យវរ្ម័ន (ម.គ.ស ៣៥២-២៦២) រជ្ជកាល (ម.គ.ស ៣៣២-២៨២) ជាស្ដេចចាមសោយរាជ្យទី១ ក្នុងរឿងព្រេង និងក្នុងពង្សាវតារខ្មែរ ព័ត៌មានទាក់ទងនឹងស្ដេចអង្គនេះបានពីរឿងនិទាន។ រឿងរ៉ាវរៀបរាប់អំពីការលុកលុយរបស់ស្តេចហ៊ុនទៀន ដែលយាងមកពីទិសខាងត្បូង ដូចដែលបានកត់ត្រាដោយបេសកជនចិន។ ទោះជាយ៉ាងណាក៏ដោយ ពួកជ្វាព្រាហ្មណ៍ ឬព្រាហ្មណ៍ នៅកោះជ្វាទាំងនោះ ធ្វើដំណើរចេញមកពីប្រជុំកោះអាំងស៊ូឡាំង។ ពួកនោះប្រហែលជាបច្ឆាញាតិរបស់ពួកព្រាហ្មណ៍ ប្រមាណជា ២ ម៉ឺនគ្រួសារ ដែលបានធ្វើនិរប្រវេសន៍ចេញពីប្រទេសឥណ្ឌា នៅដើមមហាសករាជ មកតាំងទីលំនៅលើកោះជា្វ ហើយផ្សព្វផ្សាយ ព្រហ្មញ្ញសាសនាដល់ប្រជាជនដើមនៅទីនោះ។ រឿងនិទានរៀបរាប់ថា ក្រៅពីប្រជាជន ឬពួកពលទាហាន និងពួកសំពៅ ពួកព្រាហ្មណ៍ដែលជាមេគេទាំងនោះ មានសក់វែង មាន សម្បុរខ្មៅ ហើយបានអះអាងថា ពួកគេមកពីនគរពារាណសី។ រឿងនិទានក៏បានរៀបរាប់ផងដែរថា នគរដែលពួកជ្វាព្រាហ្មណ៍ទាំងនោះ បានបង្កើតឡើងគឺនគរគោកធ្លក គឺស្រុកខ្មែរនេះឯង និងថា មានព្រះមហាក្សត្រចាម ៦ ព្រះអង្គសោយរាជ្យបន្តបន្ទាប់គ្នា ព្រះមហាក្សត្រទាំងនោះ ជាបច្ឆាញាតិរបស់ព្រះនាងលីវយី និងព្រះបាទហ៊ុនទៀន ដែលជាជ្វា ចំណុចនេះខុស ព្រោះថាហ៊ុនទៀន ឬ កៅណ្ឌិន្យ ( គឺជាជនជាតិឥណ្ឌាមក នគរវ្នំ តាមរយៈកោះជ្វា)។ ស្តេចជ័យវរ្ម័ន សោយរាជ្យ៥០ឆ្នាំ។ តាមរឿងនិទាន ព្រះអង្គគោរពបូជាព្រះវិស្ណុ ហើយទ្រង់សោយទិវង្គតទៅ ក្នុងព្រះជន្មាយុ ៧០ ឆ្នាំ។ រាជបុត្ររបស់ព្រះបាទជ័យវរ្ម័នព្រះនាម កវលរាជកុមារ បានសោយរាជ្យបន្តពីព្រះបិតា ហើយគោរពបូជាថ្មស្វ័យម្ភុ ដែលមានន័យថា កើតមានឡើងដោយឯងៗ។
សូមមើលផងដែរ: ជ័យវរ្ម័ន, ជយវម៌្មទី១, ជយវម៌្មទី២, ជយវម៌្មទី៣, ជយវម៌្មទី៤, ជយវម៌្មទី៥, ជយវម៌្មទី៦, ជយវម៌្មទី៧, ជយវម៌្មទី៨, ជយវម៌្មទី៩ និង ជយវម៌្មទី១០
ជ័យវរ្ម័ន | |
---|---|
រជ្ជកាល | ម.គ.ស ៣៣២-២៨២ |
រាជ្យមុន | គ្មាន |
រាជ្យបន្ត | ព្រះបាទកវលរាជកុមារ |
ប្រសូត | ម.គ.ស ៣៥២ ពារាណសី រឺ កោះជ្វា |
សុគត | ម.គ.ស ២៨២ នគរគោកធ្លក |
ឯកសារយោង
- សៀវភៅប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា របស់លោកអាដឺម៉ា ឡឺក្ល៊ែរ
- ប្រវត្តិសាស្ត្រខ្មែរ របស់លោកបណ្ឌិត រស់ ចន្ទ្រាបុត្រ
- ប្រជុំរឿងព្រេងខ្មែរភាគទី៩ រឿងទី១៤
- [វិគីប្រភពដើម]
- ប្រវត្តិសាស្ត្រខ្មែរដោយលោក រស់ ចន្ទ្រាបុត្រ (ភាគរឿងនិទាន)
មុនដោយ ចាប់ផ្ដើម |
នគរគោកធ្លក | តដោយ ព្រះបាទកវលរាជកុមារ |
Wikiwand - on
Seamless Wikipedia browsing. On steroids.