ដុនបូស្កូ
From Wikipedia, the free encyclopedia
Remove ads
ដុនបូស្កូ (កើតនៅ ថ្ងៃទី១៦ ខែសីហា ធ្នាំ១៨១៥ ហើយទទួលមរណភាព នៅថ្ងៃទី៣១ ខែមករា ធ្នាំ១៨៨៨) ជាបូជាចារ្យនៅប្រទេសអ៊ីតាលី ដែលបង្កើតក្រុមអប់រំ មានឈ្មោះ ក្រុមអ្នកបួសសាឡេស៊ាន សំរាប់អប់រំកុមារនិងយុវជនក្រីក្រ។
Remove ads
ពាក្យ ដុន ជាពាក្យភាសាអ៊ីតាលី ដែលបកប្រែ ឪពុក រឺ បិតា នៅប្រទេសអ៊ីតាលី កាតូលិកសាសនិក ប្រើនៅពេល គេនិយាយជាមួយ បូជាចារ្យទាំងអស់ ។ នៅភាសាខ្មែរ យើងហៅ ឪពុកបូស្កូ នៅពេលយើងនិយាយ អំពីពុកនេះ ហើយនិង ពាក្យ ដុនបូស្កូ យើងប្រើ នៅពេល យើងនិយាយ អំពី សាលាដុនបូស្កូ ។
ឈ្មោះពុកពេញ ជា យ៉ូហាន បូស្កូ និង ពាក្យ បូស្កូ ជានាមត្រគូល ។ ពុកបូស្កូមានសញ្ជាតិអ៊ីតាលី នៅទ្វីបអឺរ៉ុប ពុករស់នៅសតវត្សរ៏ទី១៩ នៃសករាជ ។ នៅធ្នាំ២០១០ មានសាលាដូនបុស្កូ នៅ១៣១ប្រទេស។[១]
Remove ads
កុមារភាព
យ៉ូហាន បូស្កូ ជាកូនរបស់ លោក ហ្រ្វាំងស៊ីស បូស្កូ (១៧៨០ - ១៨១៧) និង លោកស្រី ម៉ាហ្គារីតា អក់កៀណា (១៧៨៨ - ១៨៥៦) ពួកគាត់ជាកសិករ នៅភូមិ អ៊ីបេគី ស្រុក ប្រាសាទថ្មី ខេត្តជើងភ្នំ ប្រទេសអ៊ីតាលី។ ភូមិ អ៊ីបេគីនេះ ចម្លាយ៣២គីឡូម៉ែត្រ ពីទីក្រុងតូរីណ។[២]
មុន លោក ហ្រ្វាំងស៊ីស បូស្កូ រៀបការ លោកស្រី ម៉ាហ្គារីតា អក់កៀណា គាត់ជា ពោះម៉ាយ និងមានកូនពីរនាក់ៈ ក្មេងស្រីដែលស្លាប់ និងក្មេងប្រុសជាមួយគាត់ ក្មេងនោះមានឈ្មោះ អាន់តូនី បូស្កូ ។ លោក ហ្រ្វាំងស៊ីស បូស្កូ បានរៀបការជាមួយ លោកស្រី ម៉ាហ្គារីតា អក់កៀណា និងមានកូនពីរនាក់ទៀតៈ យ៉ូសែប បូស្កូ (១៨១៣ - ១៨៦២) និង យ៉ូហាន បូស្កូ ជា លោកឪពុកបូស្កូ នៅពេលពេញវ័យ។ ពួកគេរស់ជាមួយគ្នានឹង ម្តាយរបស់ លោកហ្រ្វាំងស៊ីស បូស្កូ ដែលមានអាយុ ៧២ ឆ្នាំ។
គ្រួសារបុស្កូនេះ ធើ្វការសំរាប់ គ្រសារ បីយីអូនេ ដេលជា អ្នកមាន ។ នៅថ្ងៃទី១១ ខែឧសភា ធ្នាំ១៨១៧ លោក ខ្វ្រាណស៊ីស បុស្កូ ស្លាប់ ពីព្រោះ គាត់យក រោគសួត ។ នៅពេលឧពុក ខ្វ្រាណស៊ីសស្លាប់ កុមាយូហាន មានតែអាយុ២ធ្នាំ។ លោកស្រី ម៉ាការីតា អូគីអេណា ដូចមេម៉ាយហើយ ត្រូវមើលកូនប្រុស៣នាក់។
លោកស្រី ម៉ាការីតា អូគីអេណា ជាម្ដាយ យូហាន បុស្កូ
នៅពេលឧពុកស្លាប់ ម្ដាយជា អ្នកអប់រំទីមួយ របស់យូហាន និងបងៗរបស់គាត់ ។ ម្ដាយ ម៉ាការីតា ជាអ្នកដែលមានប្រាជ្ញា និង សេចក្ដីក្លាហានផង ។ នៅពាលនោះ កងទ័ពបារាំងរបស់ ណាប៉ូឡេអុងទីមួយ ចង់បានកាន់ ខេត្តជើងភ្នំ សំរាបប្រទេសបារាំង ដូច្នេះ ទាហានបារាំង ឲ្យរងទុក្ខសំរាប អ្នកស្រែនៅខេត្តជើងភ្នំ។
នៅស្រែនោះ មានការអត់បាយ់ និងគ្មានការធ្វើ ដូច្នេះ មេម៉ាយ មានទុក្ខព្រួយណាស់ ដូច ម្ដាយម៉ាការីតា ។ នាងត្រូវមើល យុវជនអាណតូនី ដែលជាកូនរបស់ប្រពន្ទទីមួយ របស់ លោក ខ្វ្រាណស៊ីស បុស្កូ ។ ក្មេងនោះជាកំព្រា ប៉ុន្តែ ម៉ាការីតាយកវាដូចកូនរបស់ខ្លួន។
នៅផ្ទះម្ដាយម៉ាការីតា អត់មានពេល សម្រាប់ខ្ជិលទេ! ម្ដាយទាំងកូន ធ្វើការណាស់សម្រាប់រួចជីវិត! ហើយ អធិដ្ឋាន ជាអី្វសំខាន់ សំរាប់ព្រះជាម្ចាស់មានសេចក្ដីអាណិត របស់មេម៉ាយមួយនាក់ និងក្មេងប្រុសបីនាក់របស់នាង ។ រាល់ថ្ងៃអាទិត្យ ម្ដាយនិងកូន ទៅអភិបូជា សម្រាប់ការថ្លែងអំណរព្រះគុណព្រះជាម្ចាស់ ។ នៅផ្ទះនោះ គេគោរព ព្រះនាងម៉ារី ជាមាដារបស់ ព្រះយេស៊ូ ។ ម្ដាយម៉ាការីតា អប់រំកូនប្រុសល្អណាស! កូនត្រូវគោរពមនុស្សទាំងអស់ ត្រូវនិយាយអី្វល្អៗ ត្រួវអធិដ្នានបីគ្រាក្នុងមួយថ្ងៃ អត់បាននិយាយជាមួយ បុគ្គលដែល កូនអត់ស្គាល អត់បាននិយាយ ភាពបាទផ្សា និងត្រូវគោរព មនុស្សស្រី ។
សុបិនរបស់ ក្មេងប្រុស យូហាន
នៅឆ្នាំ១៨២៥ ក្មេងប្រុស យូហាន មានអាយុ៩ឆ្នាំ និងមានសុបិន ដែលសំខាន់មួយ សម្រាប់ជីវិត និងគោលបំណងរបស់គេ ។ យូហាន បានប្រាប់សុបិននេះ ដល់ម្ដាយនិងបងៗរបស់ពួកគេ:
- ខ្ញុំនៅកន្លែងជិតផ្ទះ នៅទីនោះមានក្មេងប្រុសជាច្រើន ដែលគេនិយាយអាក្រក់ ខ្ញុំខឹង និងទៅវាយពួកគេ ពីព្រោះពូកគេ អត់ចេះគោរពគ្នា ។ នៅពេលខ្ញុំចងវាយពូកគេ ពេលនោះបានលេចចេញមកនូវ បុរសម្នាក់ ហើយគាត់និយាយមកកាន់ខ្ញុំៈ
- "អ្នកមិនត្រូវប្រើកណ្តប់ដៃ សម្រាប់យកឈ្នះលើក្មេងប្រុសទាំងនេះទេ គួប្រើ សេចក្ដីមេត្តាករុណាវិញ"
- ខ្ញុំបានតបទៅគាត់វិញថា ខ្ញុំមានតែអាយុ៩ឆ្នាំ ហើយ ខ្ញុំអត់បានធ្វើអ្វីដូចដែលគាត់បាននិយាយនោះទេ
- គាត់ឆ្លើយថា "ខ្ញុំជាបុត្រ របស់ស្ត្រីម្នាក់ ដែលម្ដាយរបស់អ្នក បង្អោនគោរពពីគ្រាក្នុងមួយថ្ងៃ។ សូមសួរមាតារបស់ខ្ញុំអំពី ព្រះនាមខ្ញុំ"
- ភ្លាមមាននោះស្រ្តីមួយនាក់ ដែលប្រកបដោយសីហវិលាស ។ ខ្ញុំខ្លាចណាស់ ។ ស្ត្រីម្នាក់នោះបានចាប់ដៃខ្ញុំ ។ អ្វីៗទាំងអស់បានប្លាស់ប្តូហើយភ្លាមនោះក៏មាននូវ សត្វព្រៃជាច្រើនផងដែ ។ ព្រះនាងប្រាប់ខ្ញុំថាៈ
- "អ្នកជាមនុស្សម្នាក់ដែល សុភាព ពូកែ និង ខ្លាំង ។ ឥឡូវនេះ អី្វៗដែលខ្ញុំនិងធ្វើ សម្រាប់សត្វនេះ អ្នកនិងត្រូវធ្វើ សម្រាប់បុត្រធីតារបស់ខ្ញុំ"
- ខ្ញុំមើល ហើយនិងសត្វព្រៃ ដូរជាសត្វចៀម ។ ខ្ញុំអត់បានយល់ពីអ្វីដែលបានកើតឡើងនោះទេ ប៉ុន្តែ ព្រះនាងបានប្រាប់ខ្ញុំថាៈ
- "អ្នកនិងយល់អ្វីៗទាំងអស់ នៅពេលដែលអ្នកជួបជាមួយបុរស់ម្នាក់នៅក្នុងសុបិន"[៣]
Remove ads
មើលដែរ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads