នគរលវោ

From Wikipedia, the free encyclopedia

នគរលវោ

នគរលវោ ឬ ស្រីលវោ គឺជាអតីតដែនដីមួយដែលបំបែកចេញពីអាណាចក្រទ្វារវត្តីហើយបច្ចុប្បន្នស្ថិតនៅក្នុងខេត្តលពបុរីលើភាគខាងឆ្វេងនៃដងទន្លេចៅព្រះយ៉ាភាគខាងជើងនៃប្រទេសសៀមបច្ចុប្បន្ន។នៅប្រមាណសតវត្សរ៍ទី ០៧ នៅពេលដែលព្រះបាទឦសានវរ្ម័នទី ១ នៃអាណាចក្រចេនឡា(នគរខ្មែរមុនសម័យអង្គរ)ពង្រីកទឹកដីនិងឥទ្ធិពលទៅតាមជួរដងទន្លេចៅព្រះយ៉ានគរលវោគឺជាមជ្ឈមណ្ឌលអំណាចកណ្ដាលនៃចក្រភពខ្មែរគ្រប់គ្រងទៅលើអាណាចក្រទ្វារវត្តី។ប៉ុន្តែនៅពេលដែលអាណាចក្រចេនឡាចុះខ្សោយអាណាចក្រទ្វារវត្តីរួមទាំងនគរលវោនោះបានរើបម្រាស់ពីចំណុះរបស់ចក្រភពខ្មែរមកជារដ្ឋឯករាជ្យវិញ។រហូតដល់ប្រមាណសតវត្សរ៍ទី ១០ ស្រីធម្មរាជាដែលស្ថិតនៅលើជ្រោយម៉ាឡេនិងអតីតរដ្ឋចំណុះមួយរបស់ចក្រភពខ្មែរនោះបានវាតទីគ្រប់គ្រងលើនគរលវោហើយបានតែងតាំងព្រះអង្គម្ចាស់សាសន៍ម៉ាឡេខ្លះថាជាជ្វាម្នាក់ឲ្យនៅគ្រប់គ្រងក្នុងនគរនោះ។ស្តេចម៉ាឡេរូបនោះបានចាប់ចិត្តប្រតិព័ទ្ធនឹងព្រះនាងសាសន៍ខ្មែរមួយអង្គដែលរត់ភៀសព្រះកាយពីអង្គរក្នុងគ្រាដែលចក្រភពខ្មែរកំពុងមានការបង្ហូរឈាមគ្នា។ស្ដេចម៉ាឡេនិងព្រះនាងខ្មែរមានព្រះរាជបុត្ររួមគ្នាមួយព្រះអង្គដែលក្រោយមកបានបង្រួបបង្រួមទឹកដីនៅអាណាចក្រខ្មែរហើយបានឡើងសោយរាជ្យនៅក្នុងរាជធានីអង្គរដោយមានព្រះនាមថាព្រះបាទសូរ្យវរ្ម័នទី ១។នៅក្នុងរាជ្យព្រះអង្គនេះនគរលវោនិងទ្វារវត្តីត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចក្រភពខ្មែរម្តងទៀត។

Thumb
ផែនទីនៃទឹកដីអាស៊ីអាគ្នេយ៍នៅក្នុងសតវត្សរ៍ទី ០៦-០៧
Thumb
ផែនទីនៃទឹកដីអាស៊ីអាគ្នេយ៍ដីគោកនៅក្នុងឆ្នាំ ១០០០-១១០០ គ.ស

មើលផងដែរ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.