ខេត្តលពបុរី

ខេត្តលពបុរី អាណាចក្រខ្មែរ From Wikipedia, the free encyclopedia

ខេត្តលពបុរី
Remove ads

ខេត្តលពបុរី ឬ ពលបុរី (សៀម : ลพบุรี) គឺជាខេត្តមួយនៅភាគកណ្តាលនៃប្រទេសសៀម។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តពេជ្របូរណ៍ ខេត្តជ័យភូមិ ខេត្តនគររាជសីមា ខេត្តស្រៈបុរី ខេត្តអយុធ្យា ខេត្តឧទង ខេត្តសិង្ហបុរី និង ខេត្តនគរសួគ៌

ព័ត៌មានសង្ខេប ខេត្តលពបុរី ลพบุรี, ប្រទេស ...
Remove ads

ខេត្តលពបុរី គឺជាខេត្តដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រទាំងខ្មែរនិងសៀមដែលមានសំណង់ស្ថាបត្យកម្មប្រវត្តិសាស្ត្រវត្ថុបុរាណរបស់ខ្មែរជាច្រើនបានបន្សល់ទុកនៅទីនោះនិងការមកតាំងទីលំនៅរបស់មនុស្សនៅក្នុងសម័យបុរេប្រវត្តិក៏ត្រូវបានគេរកឃើញនៅទីនោះផងដែរ។កាល​ពី​អតីតកាលខេត្តលពបុរី​គឺជាទឹកដីរបស់ខ្មែរ។ខេត្តលពបុរីត្រូវ​បាន​គេ​ហៅ​តាម​ឈ្មោះនគរ​ល្វោ។ព្រះរាជាណាចក្រនេះត្រូវបានគ្រប់គ្រងដោយរបបរាជានិយមផ្តាច់ការ។ក្រុងលវបុរៈគឺជាទីក្រុងនៅសម័យអង្គរ។ដើមឡើយជាខេត្តលពបុរីរបស់ខ្មែរក្រោយសម័យអង្គរ។ដែលបច្ចប្បន្នស្ថិតនៅក្នុងខេត្តលបប៊ូរី ប្រទេសសៀម

Remove ads

ប្រវត្តិ

ឈ្មោះលវោត្រូវបានគេស្គាល់ជាច្រើននៅក្នុងប្រវត្តិសាស្ត្រទាំងខ្មែរនិងសៀមទីក្រុងលវបុរៈប្រហែលជាវត្តមានតាំងសម័យបុរេប្រវត្តិ។ [] ឈ្មោះ​ថាលវោគឺមាន​ប្រភព​ចេញ​ពី​រាជធានី​នៃ​នគរ​ល្វោជា​នគរ​មនបុរាណ​នៃ​សម័យទ្វាវតី(សតវត្ស​រ៍ទី​ ០៦ ដល់​ទី​ ១១ នៃ​គ.ស)។ [] អាណាចក្រខ្មែរបានពង្រីកទឹកដី​និង​បានគ្រប់គ្រងទៅដល់តំបន់នេះហើយបានសាងសង់​សំណង់ប្រាសាទបុរាណ​ដែលគួរ​ឲ្យចាប់​អារម្មណ៍​ជា​ច្រើន​នៅ​ក្នុង​ទីក្រុងនេះ​នាសម័យដែលចក្រភពខ្មែរ​គ្រប់គ្រង​នៅទីនេះ។ប៉ុន្តែមិនយូរប៉ុន្មានចក្រភពខ្មែរបានចុះខ្សោយនិងដួលរលំហើយទឹកដីនេះបានក្លាយជាផ្នែកមួយនៃអាណាចក្រសុខោទ័យនិងក្រោយមកជាផ្នែកមួយនៃអាណាចក្រអយុធ្យាគ្រប់គ្រងវិញ។

នៅក្នុង​សម័យ​អយុធ្យា ព្រះបាទរាមាធិបតីទី ​១ ​បាន​បញ្ជូន​ព្រះចៅរាមេសូរ(​ក្រោយ​មក​ជា​ស្ដេច)ជាព្រះ​ឧបរាជឲ្យទៅ​សោយ​រាជ្យ​នៅ​លពបុរី។នៅក្នុងឆ្នាំ ១៦៦៦ ព្រះបាទនរាយណ៍មហារាជបានបញ្ជាឲ្យសាងសង់ព្រះបរមរាជវាំងថ្មីមួយនៅច្រាំងខាងកើតនៃទន្លេលពបុរីនិងធ្វើឲ្យទីក្រុងនេះក្លាយជារាជធានីទី ០២ នៃប្រទេសខណៈពេលដែលអយុធ្យាត្រូវបានគំរាមកំហែងដោយប្រទេសហូឡង់។ក្រោយ​ពី​ព្រះបាទ​នរាយណ៍សោយ​ទិវង្គតទៅទីក្រុង​នេះ​ស្ទើរតែ​ត្រូវ​បាន​គេ​បោះ​បង់​ចោលហើយ​រងនូវការ​ខូច​ខាតយ៉ាងធ្ងន់ធ្ងរ។

នៅក្នុងឆ្នាំ ១៨៥៦ ព្រះមហាក្សត្រមង្គុតនៃរាជវង្សចក្រីបានបញ្ជាឲ្យជួសជុលព្រះបរមរាជវាំងរបស់ព្រះបាទនរាយណ៍ឡើងវិញ។នៅទីបំផុតទីក្រុងនេះបានវិលត្រឡប់មកវិញនិងជាទីក្រុងដែលមានសារៈសំខាន់ជាខ្លាំងនៅក្នុងឆ្នាំ ១៩៣៧ នៅពេលដែលសេនាប្រមុខ ប្លែក ពិបូលសង្គ្រាម បានជ្រើសរើសទីក្រុងនេះធ្វើជាមូលដ្ឋានយោធាដ៏ធំបំផុតនៅក្នុងប្រទេសសៀមហើយធ្លាប់ត្រូវបានគេពិចារណាជ្រើសរើសធ្វើជារាជធានីថ្មីរបស់ប្រទេសសៀមបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី ០២[]

Remove ads

សិល្បៈលពបុរី

លពបុរី ជាឈ្មោះរចនាបថសិល្បៈមួយរបស់សៀមដែលត្រូវបានជនជាតិសៀមស្គាល់ថាជារចនាបទសម័យលពបុរីដោយមានបញ្ជាក់ភ្ជាប់មកផងដែរថាជាសិល្បៈខ្មែរនៅក្នុងប្រទេសសៀម

បើតាមវចនានុក្រមខ្មែររបស់ពុទ្ធសាសនបណ្ឌិតបានឲ្យនិយមន័យចំពោះពាក្យលពបុរីនេះថា ៖

  • លពបុរី (ន) មើលពាក្យលវោ។
  • លវោ (ន) (ស. លះវោ អានថា ល៉ៈ វ៉ូ) ជាឈ្មោះរាជធានីចាស់មួយរបស់ប្រទេសសៀមមាននិយាយចេញក្នុងឈ្មោះក្នុងព្រះរាជពង្សាវតារខ្មែរថានគរលវោ ពួកជនចាស់ៗច្រើនហៅនគរស្រីលវោលុះមកខាងក្រោយសៀមប្រែឈ្មោះហៅថាលពបុរីវិញ។

បើតាមការអធិប្បាយពន្យល់របស់សាមន្ទីរជាតិទីក្រុងបាងកក ប្រទេសសៀមនៅក្នុងអគារមហាសុរសិង្ហនាថ(มาหสุรสิงหนาท)នាបន្ទប់សិល្បៈលពបុរី(ศิลปะลพบุรี)បានឲ្យនិយមន័យរចនាបថលពបុរី នេះថា ៖

  • លពបុរី ឬ ខ្មែរបុរាណនៅក្នុងប្រទេសសៀមសតវត្សរ៍ទី ១២–១៨ (៨០០–១៤០០ ឆ្នាំ)

លពបុរី ជាឈ្មោះបែបផែនសិល្បៈមួយប្រភេទដែលបានប្រទះឃើញនៅក្នុងប្រទេសសៀមដែលមានកំណើតមកពីឈ្មោះក្រុងឬរដ្ឋ លវបុរៈលវបុរី ដែលប្រាកដរូបដំបូងឡើងមកនៅក្នុងសតវត្សរ៍ទី ១២ តមកបានរីកចម្រើនរុងរឿងនៅក្នុងបរិវេណភាគកណ្ដាល ភាគខាងកើត និង ភាគខាងកើតឆៀងខាងជើងរបស់ប្រទេសសៀម(ភាគឦសាន)ដោយបានលេចឡើងនូវភស្ដុតាងខាងស្ថាបត្យកម្មនិងបដិមាកម្មភ្លាមៗឡើងមកដែលទាក់ទងទៅនឹងសាសនាហិណ្ឌូនិងព្រះពុទ្ធសាសនាផ្នែកមហាយាននៅក្នុងសតវត្សរ៍ទី ១២–១៨ ឬ ប្រមាណ ៨០០–១៤០០ ឆ្នាំកន្លងមកក្រៅពីនេះនៅមានការប្រទាក់ក្រឡាគ្នាជាមួយនឹងវប្បធម៌របស់ខ្មែរបុរាណក្នុងប្រទេសកម្ពុជាទាំងការទទួលនិងមានឥទ្ធិពលរវាងគ្នាទៅវិញទៅមកក្នុងរយៈពេលយ៉ាងយូរដូច្នេះហើយរចនាបថសិល្បៈក៏មានភាពស្រដៀងគ្នាក្នុងគ្រាខ្លះដែលអាចហៅបានម្យ៉ាងទៀតថាសិល្បៈខ្មែរបុរាណនៅក្នុងប្រទេសសៀមទោះបីជាយ៉ាងណាក៏ដោយទម្រង់សិល្បៈរួមសម័យជាមួយគ្នាដែលប្រទះឃើញនៅក្នុងប្រទេសកម្ពុជានិងប្រទះឃើញនៅក្នុងប្រទេសសៀមក៏មានន័យខុសគ្នាដែរឬមានលក្ខណៈពិសេសប្រចាំតំបន់របស់ខ្លួន។

Remove ads

រដ្ឋបាល

ខេត្តលពបុរី ចែកចេញជា ១១ ក្រុង/ស្រុក ១២២ សង្កាត់/ឃុំ និង ១១២៦ ភូមិ ៖

Thumb
ផែនទី​ក្រុង​និងស្រុកនៃខេត្តលពបុរី

០១.ក្រុងលពបុរី

០២.ស្រុកវឌ្ឍននិគម

០៣.ស្រុកគោកសំរោង

០៤.ស្រុកជ័យបាតាល

០៥.ស្រុកថាវុង

០៦.ស្រុកបានម៉ី

០៧.ស្រុកថាហ្លួង

០៨.ស្រុកស្រះបុត្រ

០៩.ស្រុកគោកចម្រើន

១០.ស្រុកឡាំសន្ធិ

១១.ស្រុកណងមឿង

ប្រាសាទ

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads