នរោត្តម សុធារស

From Wikipedia, the free encyclopedia

Remove ads

ព្រះឆាយាលក្ខណ៍សម្តេចក្រុមព្រះវរចក្ររណឬទ្ធិនរោត្តម សុធារស គឺជាព្រះរាជបុត្រានៃព្រះបាទនរោត្តម ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាព្រះបិតា របស់ព្រះបាទសម្តេច នរោត្តម សុរាម្រឹត ព្រះមហាកញ្ចនកោដ្ឋ និង ព្រះអយ្យកា របស់ព្រះបាទសម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

ព្រះអង្គ ជាព្រះរាជទាយាទដែលនឹងត្រូវឡើងគ្រោងរាជ្យបល្លង័ជាព្រះមហាក្សត្រខ្មែរបន្តពីព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ក៏ប៉ុន្តែដោយសារគំរោងការទាមទារឯករាជ្យរបស់ទ្រង់ត្រូវបែកធ្លាយដឹងដល់បារាំង ។

ពួកបារាំងក៏លើកព្រះរាជបល្លង័ ទៅថ្វាយជូនសម្តេចព្រះនរោត្តម សីហនុ (ត្រូវជាចៅ) វិញនៅបន្ទាប់ពេលដែល ព្រះបាទមុន្នីវង្ស យាងចូលទីវង្គតនៅឆ្នាំ១៩៤១ នាសម័យសង្រ្គាមលោកលើកទី២ ដែលកាលនោះ សម្តេចឪទ្រង់មានព្រះជន្មត្រឹមតែ១៨ព្រះវស្សាប៉ុណ្ណោះ ។

សម្ដេចក្រុមព្រះនរោត្ដមសុធារស ព្រះបិតាព្រះបាទ នរោត្ដម សុរាម្រឹត ត្រូវជាអយ្យកោព្រះបាទ នរោត្តម សីហនុ និងជាអាយ្យកោទួត ព្រះបាទ សីហមុនី

សម្ដេចក្រុមព្រះ នរោត្ដម សុធារស សោយព្រះទិវង្គត នាថ្ងៃទី ២៧ មករា គសឆ្នាំ ១៩៤៥។ ក្រោយមកព្រះអង្គត្រូវបានស្ថាបនាឡើងជា «សម្ដេចព្រះរាជអយ្យកោ វរចក្ររណឫទ្ធិ»។ ព្រះរាជអយ្យកោផ្ទាល់នៃព្រះករុណា ព្រះបរមរតនកោដ្ឋ៕

វិថីសុធារស គឺជាវិថីដែលគិតចាប់ពី មហាវិថីម៉ៅសេទុង កែង មហាវិថីព្រះនរោត្តម ទៅដល់ វិថីគន្ធបុផ្ផា ខាងជើង វត្តបុទម

Remove ads

សូមមើលផងដែរ

នរោត្តម ផាង៉ាម

នរោត្តម បុប្ផាទេវី

នរោត្តម បទុមបុប្ផា

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads