ស៊ីសុវត្ថិ មុនីវង្ស

ឈុន សុធា From Wikipedia, the free encyclopedia

ស៊ីសុវត្ថិ មុនីវង្ស
Remove ads

ស៊ីសុវត្ថិ មុនីវង្ស (ប្រសូតថ្ងៃទី២៧ ធ្នូ ១៨៧៥ - ២៤ មេសា ១៩៤១) (ព្រះចៅ​ក្រុង​កម្ពុជា) គឺជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ពីឆ្នាំ១៩២៧ ដល់ឆ្នាំ១៩៤១។ ព្រះអង្គគឺជាព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី៩ ខែសីហា ឆ្នាំំំំ១៩២៧ រហូតដល់​ទ្រង់​សោយ​ទិវង្គត​ក្នុង​ឆ្នាំ១៩៤១។ ក្នុង​រាជ្យរបស់ព្រះអង្គប្រទេសកម្ពុជា​ជា​អាណាព្យាបាល​របស់​បារាំង។ ព្រះអង្គ គឺជាចៅប្រុសរបស់ព្រះបាទអង្គឌួង ហើយជាព្រះអយ្យកោរបស់ព្រះបាទនរោត្តម សីហនុ និងមានជាចៅទួតរបស់ទ្រង់គឺព្រះបាទនរោត្តម សីហមុនី។ ព្រះអង្គគឺជាព្រះមហាក្សត្រនៃសមាជិករាជវង្សស៊ីសុវត្ថិ ព្រោះ​ស្តេចសោយរាជ្យទាំងអស់របស់ព្រះអង្គគឺជាសមាជិកនៃសមាជិករាជវង្សនរោត្តម

ព័ត៌មានសង្ខេប ស៊ីសុវត្ថិ មុនីវង្ស, ព្រះមហាក្សត្រកម្ពុជា កម្ពុជាក្រោមអាណានិគម ...
Remove ads

ព្រះគោរម្យងារ​ព្រះអង្គ​គឺព្រះបាទ​សម្តេច​ព្រះសិរីមុនី​វរ្ម័ន​ក្រុម​ហ្លួង​ចៅចក្របាងស្ស ស៊ីសុវត្ថិ មុនីវង្ស នៃ​ព្រះរាជាណាចក្រកម្ពុជា​

ព្រះ​បាទ ស៊ីសុវត្ថិ មុនីវង្ស គឺ​ជា​ព្រះរាជបុត្រ​ទី៦​ និង​ជា​ព្រះរាជបុត្រា​ទី​២​នៃ​ព្រះបាទស៊ីសុវត្ថិ[] ព្រះមាតា​គឺ​អ្នកម្នាង​ វ៉ាន់ ដែល​ក្រោយ​មក​មាន​ព្រះគោរម្យងារជា សម្តេចព្រះ​វររាជនី។ ព្រះអង្គ​ទ្រង់ព្រះសម្ភពនៅ​រាជាធានី​ភ្នំពេញ ក្នុង​គ.ស. ១៨៧៥។ នៅ​ពេល​នោះ ព្រះបិតុលា​ព្រះអង្គ​គឺ​ព្រះបាទ​នរោត្តមកំពុង​គ្រង​រាជ្យ​នៅ​ឯ​ក្រុង​ឧត្តុង្គ​ដែល​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​​របស់​បារាំង។ ក្នុង​គ.ស. ១៨៨៤ បន្ទាប់​ពី​បារាំង​បាន​គ្រប់គ្រង​ប្រទេសឡាវ និង​កាន់កាប់​ប្រទេស​វៀតណាម ប្រទេសកម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ដែល​ស្ថិត​ក្រោម​នឹម​អាណានិគម​និយមបារាំង។ ប្រទេស​សៀម​បាន​ចាញ់​សង្គ្រាម​ តែ​មិន​ត្រូវ​បាន​កាន់កាប់​ឡើយ។ ព្រះរាជវង្សានុវង្ស​បាន​យាង​ចេញ​ពី​ក្រុង​ឧត្តុង្គ​មក​រាជាធានី​ថ្មី​គឺ​ភ្នំពេញ​ជា​ទី​ដែល​ព្រះបាទ​ស៊ីសុវត្ថិ មុនីវង្ស​ទ្រង់​បាន​គង់​នៅ។

នៅ​ក្នុង​ឆ្នាំ១៩០៤ ក្រោយពី​ព្រះបិតុលា​(ព្រះបាទនរោត្តម) ព្រះអង្គបានយាងសោយព្រះទិវង្គត ព្រះបិតាព្រះអង្គ​គឺ​ព្រះបាទស៊ីសុវត្ថិ​ដែល​ជា​ព្រះរាជទាយាទ​​បាន​ឡើងគ្រង​រាជ្យ​ជា​ព្រះមហាក្សត្រ។ នៅ​ពេល​នោះ ព្រះអង្គ​ក៏​បាន​ក្លាយ​ជា​ព្រះរាជាទាយាទ​នៃ​ព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គ​បាន​យាង​អម​ព្រះរាជដំណើរ​ព្រះបាទស៊ីសុវត្ថិ​ទៅ​កាន់​ប្រទស​បារាំង[]។ នៅ​ពេលនោះ ព្រះអង្គ​បាន​ចូល​សិក្សា​នៅ​ក្នុង​សាលា​យោធា សាំង-មេសង់។ ព្រះអង្គ​បាន​បញ្ចប់​ការ​សិក្សា​រយៈពេល​២​ឆ្នាំ និង​ក្រោយ​មក​បាន​ឋាន្តរសក្តិ​ជា អនុសេនីយ៍​ត្រី នៅ​​ក្នុង​ជួរ​កង​អាសា​បរទេស​របស់​​បារាំងសែស។ ព្រះអង្គ​ត្រូវ​បាន​អោយ​ទៅ​កាន់ទីក្រុង​ប្រ៊ីវ និង​បន្ទាប់​មក​ទៅ​កាន់​ទីក្រុង​ប៉ារីស។ នៅ​ក្នុង​ឆ្នាំ១៩០៩ ព្រះអង្គ​បាន​យាង​ត្រឡប់​មក​កម្ពុជា​វិញ។ ព្រះអង្គ​ត្រូវ​បាន​តម្លើង​ឋាន្តរសក្តិ​ជា​​បន្តបន្ទាប់គឺអនុសេនីយ៍​ទោ ឆ្នាំ១៩១០, អនុសេនីយ៍ឯក ឆ្នាំ១៩១៦, មេបញ្ជាការ​នៃ​កងវរសេនាតូច ឆ្នាំ១៩២២, រួច​ព្រះអង្គ​បាន​រួច​ផុត​ពី​កាតព្វកិច្ច​យោធា។ ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១ ព្រះអង្គ​បាន​បំពេញ​តួនាទីជា​នាយទាហាន​ស្ម័គ្រ​ចិត្ត​យ៉ាង​សកម្ម។ ការបំពេញភារកិច្ច​យោធា​នេះ​ដែល​នាំ​អោយ​ព្រះអង្គ​បាន​ទទួល​មេដាយ ចាង​ណាង​ក្រុម​សេនា​កង​អាសា​បរទេស និង​មាន​ព្រះគោរម្យងារ​ជា​សម្តេច​ព្រះកែវហ្វា។ បន្ទាប់​មក​ព្រះអង្គ​បាន​ទទួល​ព្រះតំណែង​ជា"​អគ្គលេខាធិការនៃគណៈរដ្ឋមន្រ្តី" និង​ជា​"អធិបអធិបតីនៃក្រុមសង្គហព្រះរាជវង្សានុវង្ស"។

ព្រះបាទ​មុនីវង្ស​មាន​ស្នំ​ជាង​ច្រើន មាន​យ៉ាង​តិច៦អង្គ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ក្រោយ​ពី​បាន​ប្រសូត​បុត្រ​អោយ​ទ្រង់។[] នៅ​ក្នុង​ចំណោម​ស្រី​ទាំង​នោះ​ ស្រ្តី​ម្នាក់​ដែល​ត្រូវ​បានគេ​ហៅ​ថា "មាឃ" ជា​សមាជិក​នៃ​ក្រុម​របាំ​ព្រះរាជទ្រព្យ ដែល​មាន​ងារ​ជា​"ឃុន​ព្រះម្នាង​បុប្ផា​នរល័ក្ខមាឃ"។ នៅ​ក្នុង​ឆ្នាំ​១៩៣៤ ឬ​១៩៣៥ ប្អូនជីដូន​មួយ​២​រូប​បាន​មក​រស់​នៅ​ជាមួយ​អ្នក​ម្នាង​ មាឃ។[] ប្អូន​​ជីដូនមួយ​ដែល​អាយុ​ក្មេង​ជាងគេ​ប្រហែល​៦ទៅ៧​ឆ្នាំ ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា​ជា​"សាឡុត ស" ដែល​ក្រោយ​ដូរ​ឈ្មោះ​ជាប៉ុល ពត ហើយ​បាន​រស់​នៅ​ក្រោម​ការគ្រប់គ្រង​របស់​អ្នក​ម្នាង​មាឃ​រហូត​ដល់ឆ្នាំ១៩៤២។ នៅក្នុងឆ្នាំ១៩២៧ ព្រះបិតា​ទ្រង់​បាន​សោយព្រះទិវង្គត ព្រះបាទ​ស៊ីសុវត្ថិ​ មុនីវង្ស បានឡើងសោយរាជ្យនៅក្នុងព្រះជន្ម៥២ព្រះវស្សា ដូច​ជា​ព្រះបិតុលា និង​ព្រះបិតា​ទ្រង់ដែរ ព្រះបាទ​មុនីវង្ស​​គឺ​ជា​បដិទាន​នាម ឬ​ជា​បុគ្គល​ដែល​មាន​ឋានៈខ្ពង់ខ្ពស់​តែ​គ្មាន​អំណាច​នៃ​រដ្ឋបាល​បារាំង និង​ដែល​អំណាច​ពេញលេញ​នោះ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​នៃ​អគ្គទេសាភិបាល​បារាំងឯណោះ។

ក្នុង​រាជ្យព្រះបាទមុនីវង្ស ប្រទេស​កម្ពុជាហាក់​បាន​បើក​ចំហ​ចំពោះ​ឥទ្ធិពល​កុម្មុយនីស្ត​ដែល​នៅ​ខាង​ក្រៅ។ នៅ​ឆ្នាំ១៩៣០ មេដឹកនាំ​សញ្ជាតិ​វៀតណាម ហូ ជីមិញបាន​រក​ឃើញ"គណបក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន"ដែល​បាន​ទទួល​ប្រជាប្រិយភាព​គួរអោយ​កត់​សម្គាល់​នៅ​ក្នុង​ប្រទេសកម្ពុជា។ ជនកុម្មុយនីស្ត​​កម្ពុជា​បាន​កំណត់​គោលបំណង​ជា​អទិភាព​មួយ​គឺ​ការ​ផ្តួល​រំលំ​ពួក​បារាំង។

នៅ​ឆ្នាំ​១៩៤០ ពេល​ដែល​បារាំង​បាន​ចាញ់​ពួក​"ណាស៊ី"អាល្លឺម៉ង់, របបវីស៊ីបារាំងសែស បាន​កាន់​អំណាច​នៅ​​ដែនដី​អាណានិគមឯ​បរទេសដែល​មិន​មែន​ជា​ដែនដី​នៅ​បារាំង។ នៅ​ចុង​ឆ្នាំ​១៩៤០ ព្រះបាទ​មុនីវង្ស​បាន​កត់សម្គាល់​អំពី​ការ​លុកលុយចូល​ប្រទេស​វៀតណាម​ពី​សំណាក់​ពួក​ជប៉ុន។ ពួក​ជប៉ុន​បាន​ឈ្លានពាន​និង​កាន់កាប់​កម្ពុជា​នៅ​ដើម​ឆ្នាំ​១៩៤១។ ពួក​ជប៉ុន​បាន​អោយពួក​មន្រ្តី​របប​វិឈី​បារាំង​សញ្ជាតិ​ខ្មែរ​អោយកាន់ការណ៍​ខុសត្រូវ​តែ​ក្រោម​ការ​ការពារ​ពី​សំណា់​ជប៉ុន។ ​ស្តេចខ្មែរត្រូវមើលមុខពួកវីឈីបារាំង ដែលបែរមុខទៅជនជាតិជប៉ុន។ នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​កម្ពុជា ថៃឡង់ដ៏​ដែល​ជា​សម្ព័ន្ធមិត្ត​នឹង​ជប៉ុន​បាន​កាន់កាប់​ដែនដី​មួយ​ចំនួន។ ក្រោយ​ពី​បាន​ទ្រង់​ជ្រាប​ពី​ស្ថានកាណ៍​នោះ​មក​ ព្រះបាទ​ស៊ីសុវត្ថិ មុនីវង្ស​បាន​សព្វព្រះរាជហឬទ័យ​សម្រាក​ពី​ព្រះរាជកិច្ច និង​យាង​ទៅ​កាន់​ព្រះរាជដំណាក់​នៅ​លើ​ភ្នំបូកគោ ក្នុង​ខែត្រ​កំពត​នៅ​ចុង​ឆ្នាំ​១៩៤១ និង​បាន​សោយព្រះទិវង្គត​នៅ​ទីនោះ​ក្នុង​ឆ្នាំ​តែ​មួយ។ ព្រះ​បរមបច្ឆាមរណនាមព្រះអង្គ​គឺ ""ព្រះករុណា​ព្រះ ស៊ីសុវត្ថិ មុនីវង្ស​ ព្រះខត្តិយកោដ្ឋ""។

បើ​ទោះ​បី​ជា​ព្រះរាជបុត្រព្រះបាទ​មុនីវង្ស​គឺ​ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុន្នីរ៉េត សក្តិសម​នឹង​គ្រង​រាជសម្បត្តិ​ អាជ្ញាធរ​បារាំង​បាន​សម្រេច​ជ្រើស​រើស​ព្រះរាជនត្តា​ព្រះបាទមុនីវង្ស និង​ជា​ព្រះរាជបុត្រ​នៃ​អ្នកម្ចាស់ក្សត្រីស៊ីសុវត្ថិ កុសុមៈ និង​ព្រះអង្គម្ចាស់ នរោត្តម សុរាម្រិត គឺ​ព្រះអង្គម្ចាស់នរោត្តម សីហនុ​អោយ​ស្នង​ព្រះរាជបល្ល័ង្កបន្ត ដោយ​ពួក​បារាំង​ជឿ​ថា​ទ្រង់​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការបញ្ចុះបញ្ចូល​ជាង​ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនី្នរ៉េត

Remove ads

ព្រះរាជសន្តិវង្ស

ព្រះរាជអគ្គមហេសី ព្រះមហេសី ព្រះស្នំ

ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ព្រះអង្គមានព្រះរាជអគ្គមហេសី ព្រះមហេសី និងព្រះស្នំ ចំនួនសរុប ១៦អង្គ រូប មានដូចជា៖

មើលបន្ថែម៖ រាយព្រះនាមព្រះមហេសី និង ព្រះស្នំនៃ ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស

រាយព្រះនាមព្រះរាជឱរស និងព្រះរាជធីតា

ព្រះរាជឱរសនិងព្រះរាជធីតានៃព្រះបាទសម្តេច ស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស

ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ព្រះអង្គព្រះរាជឱរសចំនួន ២៧ ព្រះអង្គ និង ព្រះរាជធីតា ៣៤ ព្រះអង្គ សរុប ៦១ ព្រះអង្គមានដូចជា៖

មើលបន្ថែម៖ រាយព្រះនាមព្រះរាជឱរស និងព្រះរាជធីតា នៃព្រះបាទសម្តេចព្រះស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស

Remove ads

ស្នាដៃ

ព្រះអង្គមានកិត្តិយសក្នុងហេដ្ឋារចនាសម្ព័ន្ធដូចជា មហាវិថីព្រះមុនីវង្ស និងស្ពានព្រះមុនីវង្ស ត្រូវបានគេដាក់ឈ្មោះជាកិត្តិយសរបស់ព្រះអង្គក្នុងរាជធានីភ្នំពេញ

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads