នីវរណធម៌

From Wikipedia, the free encyclopedia

Remove ads
ផ្នែកមួយនៃ
ព្រះពុទ្ធសាសនា

Thumb
គន្ថធុរៈ

ប្រពៃណីពុទ្ធសាសនា
ថេរវាទ · មហាយាន

ព្រះធម៌
សង្គាយនា · ឈាន
លោកុត្តរបដិច្ចសមុប្បាទ
លោកិយបដិច្ចសមុប្បាទ១២
ពោធិបក្ខិយធម៌ · អរិយសច្ច៤
បញ្ចក្ខន្ធ · អាយតនៈ
សស្សតទិដ្ឋិ · ឧច្ឆេទទិដ្ឋិ
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍
ច្បាប់នៃកម្ម · បញ្ញាព្រះពោធិសត្វ
វិសុទ្ធិមគ្គ · នីវរណធម៌
មិច្ឆត្តធម៌ · សំយោជនៈ
កិលេស · អាសវៈ
ពោជ្ឈង្គ៧ · អរិយអដ្ឋង្គិកមគ្គ
សម្បជញ្ញៈ · មហាភូតរូប
ចិត្ត៨៩ · ព្រះនិព្វាន៤ថ្នាក់

វិបស្សនាធុរៈ
អានាបានស្សតិ · សតិប្បដ្ឋាន
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍

ព្រះអភិធម្ម
វីថិចិត្ត

Remove ads

នីវរណធម៌ ៥

ពាក្យ​ថា នីវរណធម៌ (Nīvaraṇa, hindrances) គឺ​ជា​ពាក្យ​នៅ​ក្នុង​ភាសា​សំស្ក្រឹត និង ភាសា​បាលី ដែល​មាន​ន័យ​ថា ធម៌​រារាំង, ឃាត់​ខាំងទប់ចិត្ត​មិន​ឲ្យ​ងាក​ទៅ​រក​អំពើ​ជា​កុសល ។ ទ្រឹស្តី​ពុទ្ធនិយម​អះអាង​ថា នីវរណធម៌ គឺ​ជាអកុសចេតសិក ដែលរារាំងមិនឲ្យសមាធិឈាន កើតឡើងបាន ហើយដែលនាំ​ឲ្យ​ចិត្ត​ចាក​ឆ្ងាយពីព្រះនិព្វាន ។ នីវរណធម៌​​គឺ​ជា​ទំនាស់​នៃ​សមាធិ ។ នីវរណធម៌​ មាន​ ៥ យ៉ាង​គឺ ៖

១- កាមច្ឆន្ទៈ (Kāmacchanda) : សេចក្តី​ប្រាថ្នា ឬ ការពេញចិត្តចំពោះ​កាម;
២- ព្យាបាទៈ (Byāpāda, Vyāpāda) : គំនុំ ឬ សេចក្តីគុំកួនធ្វើឲ្យអ្នកដទៃវិនាស;
៣- ថីនមិទ្ធៈ (Thīna-middha) : ការច្រអូសធុញទ្រាន់និងការងងុយដេក (sloth-torpor);
៤- ឧទ្ធច្ចកុក្កុច្ចៈ (Uddhacca-kukkucca) : សេចក្តីរាយមាយ និង សេចក្តី​រសាប់រសល់​ឬ​ក្តៅ​ក្រហាយ​ក្នុង​ចិត្ត;
៥- វិចិកិច្ឆា (Vicikicchā) : សេចក្តី​សន្ទិះ​សង្ស័យ​មិន​ដាច់​ស្រេច​​ក្នុងចិត្ត ។
Remove ads

នៅ​ក្នុង​ព្រះត្រៃបិដក​ជា​ភាសា​បាលី

ក្នុងបិដកបាលី សំយុត្តនិកាយ ធម្មទេសនាជាច្រើន បានដាក់នីវរណធម៌ផ្ទឹមគ្នា ជាមួយនឹងពោជ្ឈង្គ៧ (កត្តានៃការត្រាស់ដឹង៧) ដូចជាតាមសំយុត្តនិកាយ៤៦.៣៧ ព្រះពុទ្ធបានត្រាស់បន្ទូលថាៈ ម្នាលភិក្ខុទាំងឡាយ! មានឧបសគ្គ៥នេះ ជាគ្រឿងរារាំង ជាគ្រឿងពុករលួយនៃចិត្ត ជាគ្រឿងឲ្យបញ្ញាអាប់ឱន ។ តើ៥អ្វីខ្លះ? គឺកាមឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆា ។

ម្នាលភិក្ខុទាំងឡាយ! មានកត្តានៃការត្រាស់ដឹង៧ ដែលមិនជាឧបសគ្គ ដែលមិនជាគ្រឿងរារាំង ដែលមិនជាគ្រឿង ពុករលួយនៃចិត្ត កាលណាគេយកមកចម្រើន នឹងបណ្តុះបណ្តាល វានឹងនាំទៅដល់ផល គឺផ្លែផ្កានៃសេចក្តីយល់ដឹងពិត នឹងការរំដោះខ្លួន ។ តើ៧អ្វីខ្លះ? គឺកត្តានៃការត្រាស់ដឹង៧ សតិ ធម្មវិចិយៈ វិរិយៈ បីតិ បស្សទ្ធិ សមាធិ ឧបេក្ខា ។

ក្នុងន័យនៃការបំពេញបញ្ញា និងការយកជ័យជំនះ លើនីវរណធម៌ តាមសតិបដ្ឋានសូត្រ ព្រះពុទ្ធបានបញ្ជាក់ថា ម្នាលភិក្ខុ! តើភិក្ខុរស់នៅពិចារណា នូវធម៌ក្នុងធម៌ទាំងឡាយ គឺនីវរណធម៌ យ៉ាងដូចម្តេច? ម្នាលភិក្ខុ! កាលណាមានកាមឆន្ទៈ ភិក្ខុនោះដឹងថា អាត្មាអញមានកាមឆន្ទៈ កាលមិនមានកាមឆន្ទៈ ភិក្ខុនោះដឹងថា អាត្មាអញមិនមានកាមឆន្ទៈ ។ ភិក្ខុនោះដឹងថា កាមច្ឆន្ទៈដែលមិនទាន់កើត កើតឡើងយ៉ាងដូចម្តេច ភិក្ខុនោះដឹងថាការលះបង់កាមឆន្ទៈ ដែលខ្លួនមានហើយ យ៉ាងដូចម្តេច ហើយភិក្ខុនោះដឹងទៀតថា កាមឆន្ទៈ ដែលមិនទាន់មាន នឹងត្រូវលះបង់ក្នុងអនាគត យ៉ាងដូចម្តេច ។

ធម៌និមួយៗនៃនីវរណធម៌៤ទៀត ក៏មានសេចក្តីបរិយាយ ដូចគ្នានឹងកាមឆន្ទៈដែរ ។

ព្រះពុទ្ធបានបង្ហាញភាពស្រដៀងគ្នា ក្នុងសម្មញ្ញផលសូត្រ (ទិឃនិកាយ២) ដូចតទៅនេះ៖

កាលណានីវរណធម៌ក្នុងខ្លួន មិនបានលះបង់ ភិក្ខុឃើញវាជាបំណុល ជាជម្ងឺ ជាការឃុំឃាំង ជាទាសករ ផ្លូវឆ្លងកាត់ដែនដ៏ក្រៀមក្រោះ ។ ប៉ុន្តែកាលណា នីវរណធម៌ក្នុងខ្លួន បានលះបង់បានហើយ ភិក្ខុឃើញថាជា ការរួចខ្លួនពីបំណុល ជាសុខភាពល្អ ជាការរួចអំពីការឃុំឃាំង ជាសេរីភាព កន្លែងនិរភ័យ ។ ដូចគ្នាម្យ៉ាងទៀត ក្នុងសង្គារវសូត្រ (សំយុត្តនិកាយ៤៦.៥៥) ព្រះពុទ្ធប្រៀបកាមឆន្ទៈ ទៅនឹងការឆ្លុះមុខ ក្នុងទឹកដែលលាយដោយលក្ខណ៍ ល្មៀតនិងពណ៌ ព្យាបាទៈទៅនឹងទឹកពុះ ថីនមិទ្ធៈទៅនឹងទឹក ដែលមានវារីជាតិដុះត្រាពីលើ ឧទ្ធច្ចកុក្កុច្ចៈទៅនឹងទឺក ដែលរញ្ជួយញ័រដោយសារខ្យល់ វិចិកិច្ឆាទៅនឹងទឹកល្អក់ កំពុងក្រឡក កករដោយភក់ នៅក្នុងទីងងឹត ។

Remove ads

អក្សរសាស្រ្តក្រោយគម្ពីរបាលី

ព័ត៌មានបន្ថែម របៀប កំចាត់បង់, ផ្លូវ ផ្តាច់ឫសគល់ ...


តាមអត្ថកថាព្រះវិសុទ្ធិមគ្គ ក្នុងគ្រឹស្តសតវត្ស៍ទី១ នីវរណធម៌៥រាប់បញ្ចូល គ្រប់សំយោជនៈទាំង១០ ការជាប់ជំពាក់ណាមួយ ជាមួយនឹងលោភៈ រាប់ចូលក្នុងកាមឆន្ទៈ អកុសលចេតសិកទាំងអស់ នៃទោសៈ រាប់ចូលក្នុងព្យាបាទៈ ហើយអកុសលចេតសិក ទាំងអស់នៃរាគៈ រាប់ចូលក្នុង ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ និងវិចិកិច្ឆា ។ ព្រះវិសុទ្ធិមគ្គថែម ទាំងបង្ហាញភាពខុសគ្នាថា ថីនៈជារបស់ចេតសិក ចំណែកឯមិទ្ធៈវិញ​ជា​វិបាក (ផល) នៃកាយសង្ខារ មកពីអាហារឬពេលវេលា ឬចេតសិក ។ បើមិទ្ធៈជាវិបាករបស់អាហារ ឬកាល គេ​កំចាត់​វា​ដោយវីរិយៈ ក្រៅពីនេះ គេកំចាត់វាដោយសមាធិ ។ ម្យ៉ាងទៀត ព្រះវិសុទ្ធិមគ្គ កត់សំគាល់វិចិកិច្ឆា ៥ យ៉ាងគឺ ៖

១- សេចក្តីសង្ស័យចំពោះអត្តា គឺនីវរណៈ (រារាំង) ចំពោះសមថៈ សេចក្តីស្ងប់
២- សេចក្តីសង្ស័យចំពោះ អរិយសច្ចៈនិងត្រៃលោក ជានីវរណៈចំពោះបញ្ញា
៣- សេចក្តីសង្ស័យចំពោះ ត្រៃរតនៈ ជានីវរណៈចំពោះ សេចក្តីស្ងប់និងបញ្ញា
៤- សេចក្តីសង្ស័យចំពោះ កន្លែងនិងមនុស្ស ជានីវរណៈចំពោះ របស់គ្មានទ្រឹស្តី
៥- សេចក្តីសង្ស័យចំពោះ ព្រះត្រៃបិដក ជានីវរណៈចំពោះ ការចេញសាងភ្នួស

តាមអត្ថកថាសារដ្ឋប្បកាសិនី (Sāratthappakāsinī) របស់ព្រះពុទ្ធឃោសៈ ចំពោះសំយុត្តនិកាយ គ្រិស្តសតវត្ស៍ទី ៥ បុគ្គលម្នាក់អាចរំដោះ​រួច​ពីនីវរណធម៌​ដោយសារការធ្វើឈានវិបស្សនា ហើយដូចមានសេចក្តីអធិប្បាយ ក្នុងគម្ពីរវិសុទ្ធិមគ្គដែរនោះ បុគ្គលនោះអាច​ផ្តាច់ឫសគល់នៃនីវរណធម៌ ដោយការសម្រេចលោកុត្តរឈានណាមួយ ដូចមានបង្ហាញក្នុងតារាងលេខ ១ នេះ ។

ឯកសារ​យោង

ព្រះត្រៃបិដក > សុត្តន្តបិដក > ទីឃនិកាយ > បាដិកវគ្គ > សង្គីតិសូត្រ (សៀវភៅ​ភាគ១៩ ទំព័រ​ទី ១៧៥)

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads