បរមនិពាន្វបទ
(គ.ស ១៣៣៦-១៣៤៦) From Wikipedia, the free encyclopedia
Remove ads
បរមនិពាន្វបទ (អង់គ្លេស: Borom Nipeanbot) (ប្រ.ស|គ.ស ០០០០-១៣៤៦) រជ្ជកាលគ្រងរាជ (គ.ស ១៣៣៦-១៣៤៦) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ជាលើកទី២នៅ រាជធានីអង្គរ គ.សករាជ ១៣៤០ ទ្រង់មានព្រះនាមហៅថា "ព្រះរាជឱង្ការ ព្រះបរមនិព្វានបទ" ព្រះអង្គមានព្រះរាម (បងបង្កើត) មួយអង្គនាម សម្ដេចព្រះសិន្ធាន ។ ក្នុងរាជរបស់ព្រះអង្គ នៃចុងសម័យកាលអង្គរ ប្រទេសជាតិវឹកវរដោយភ្លើងសង្គ្រាម កងទ័ពសៀមវាយយកទឹកដីពីភាគខាងលិច កងទ័ពឡាវ វាយយកទឹកដីពីភាគខាងជើង បង្កើតបានជាសង្គ្រាម ៣នគរ ផងដែរ ។[១]
Remove ads
Remove ads
ឡាវកាន់កាប់ហ្លួងព្រះបាង
Laos Capture Luang Prabang
នៅពេលដែលចក្រភពអង្គរចុះទន់ខ្សោយក្នុងរាជព្រះបាទ បរមនិពាន្វបទ នៅភាគខាងជើងចក្រភពអង្គរ នាតំបន់ នគរហ្លួង (បច្ចុប្បន្ន: ហ្លួងព្រះបាង) មានការបះបោរយ៉ាងខ្លាំង បង្កើតជាក្រុងប្រឆាំងជាច្រើន ដូចនេះហើយ ទ្រង់បានសម្រេចចិត្តចងសម្ព័ន ជាមួយស្ដេចត្រាញ់ជាតិតៃ ឈ្មោះ ហ្វាង៉ាំ (Fa Ngum) ហើយបានលើកបុត្រីខ្លួនព្រះនាង សុភាវត្តី ឱ្យរាជាភិសេធ្វើជាប្រពន្ធនិង ស្ដេចត្រាញ់អង្គនេះ នៅឥន្ទ្របត្តនគរ នៃសំនៀងហៅរបស់ឡាវថា "អិនថាផាត់ណាខន" (Inthapat Nakhon) ក្នុងឆ្នាំ ១៣៤៤ និងបានបញ្ជូនទ័ពជំនួយខ្មែរ ទៅវាយបង្ក្រាបការបះបោរទាំងអស់នោះផងដែរ ក្រោយបង្ក្រាបការបះបោរបានជោគជ័យ ស្ដេចត្រាញ់អង្គនេះបានឈរជើងនៅទីនោះយ៉ាងរឹងមាំ និងបានប្រកាសរាជផងដែរ ដែលមានព្រះនាមក្នុងរាជថា "ភ្យាឡាក់សាតារ៉ានីស៊ីសុតនៈកនៈហ៊ុត" ក្រោយពេលបរមនិពាន្វបទ សោយទីវង្គត់ទៅ សៀមបានលើកទ័ពឈ្លានពានកម្ពុជាយ៉ាងខ្លាំងក្លា ដូចនេះហើយ ស្ដេចឡាវ ហ្វាង៉ាំ ក៏ប្រកាសឯករាជពី ចក្រភពអង្គរ ក្នុងឆ្នាំ ១៣៥១ នៃគ.សករាជ ទៅជាអាណាចក្រឡានឆាង (Lan Chhang) ប្រែថាដំរីមួយលាន និង បានប្ដូរឈ្មោះ នគរហ្លួង (Nakhon Luang) ទៅជា ហ្លួងព្រះបាង ក្នុងឆ្នាំ ១៣៥៧ នៃគ.សករាជ ក្រោយពេលព្រះបាទ ស្រីសុរិយោវង្ស បញ្ជូនបដិមារព្រះពុទ្ធ ឈ្មោះព្រះបាង ឱ្យជាអំណោយទៅកាន់នគរឡាវ ។[២]
Remove ads
ចំណារពន្យល់
នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។
មើលផងដែរ
តំណភ្ជាប់ រជ្ជកាលគ្រងរាជ
បរមនិពាន្វបទ (គ.ស ០០០០-១៣៤៦) | ||
មុនដោយ ជ័យវរ្ម័នទី៩ |
អាណាចក្រខ្មែរ ១៣៣៦-១៣៤៦ |
តដោយ លំពង្សរាជា |
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads