បាវ ដាយ

From Wikipedia, the free encyclopedia

បាវ ដាយ
Remove ads

បាវ ដាយ (ភាសាវៀតណាម៖ Bảo Đại, ជឺហាន៖ 保大, ២២ តុលា ១៩១៣ – ៣១ កក្កដា ១៩៩៧)[] ដោយមានព្រះនាមកំណើតថា ង្វៀន ហ្វ៊ូកវិញធ្វី (Nguyễn Phúc Vĩnh Thụy) ទ្រង់ជា​ព្រះចៅអធិរាជទី១៣ និងចុងក្រោយបង្អស់នៃរាជវង្សង្វៀន ពោលជាខ្សែរាជវង្សវៀតណាមចុងក្រោយបំផុត។[] ពីឆ្នាំ១៩២៦ ដល់ឆ្នាំ១៩៤៥ ព្រះអង្គគឺជាចៅអធិរាជនៃអណ្ណាម និងជាព្រះមហាក្សត្រនៃតុងកឹង ដែលកាលនោះសុទ្ធតែស្ថិតនៅក្រោមអាណាព្យាបាលភាពរបស់បារាំង។ ព្រះចៅបាវ ដាយបានឡើងសោយរាជ្យនៅក្នុងឆ្នាំ១៩៣២។

ព័ត៌មានសង្ខេប អធិរាជបាវ ដាយ 保大帝, ព្រះចៅអធិរាជនៃអានណាម និងចក្រភពវៀតណាម ...
Remove ads

ចក្រភពជប៉ុន​បាន​ធ្វើរដ្ឋប្រហារទម្លាក់​រដ្ឋបាល​បារាំង​ចេញពីឥណ្ឌូចិននៅ​អំឡុងខែមីនា ឆ្នាំ​១៩៤៥ ហើយ​​បាន​គ្រប់គ្រង​ប្រទេសវៀតណាមតាមរយៈស្ដេចបាវ ដាយ ដោយតម្លើងព្រះអង្គជាព្រះអធិរាជនៃចក្រភពវៀតណាម​។ ទ្រង់បានដាក់រាជ្យនៅអំឡុងខែសីហា ឆ្នាំ១៩៤៥ នៅពេលដែលជប៉ុនទម្លាក់អាវុធចុះចាញ់សង្គ្រាមលោកលើកទី២។ ពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥៥ បាវ ដាយបានបម្រើការជាប្រមុខរដ្ឋនៃរដ្ឋាភិបាលប្រឆាំងកុម្មុយនីស្តនៅវៀតណាមខាងត្បូង។ បាវ ដាយត្រូវបានប្រជាជនវៀតណាមទូទៅមើលឃើញថាជាមេដឹកនាំអាយ៉ងរបស់បារាំង ព្រោះមកពីព្រះអង្គមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសបារាំង ហើយតែងចំណាយពេលវេលាច្រើននៅក្រៅប្រទេស។ ទីបំផុត ព្រះអង្គត្រូវបានគេដកចេញពីអំណាចដោយលទ្ធផលប្រជាមតិក្នុងឆ្នាំ១៩៥៥ ដែលបានធ្វើឡើងដោយនាយករដ្ឋមន្ត្រីង៉ូ ឌិញឌៀម ជាមួយការគាំទ្រពីសហរដ្ឋអាមេរិក។

Remove ads

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads