ប្រទេសនេប៉ាល់ (ភាសានេប៉ាល់៖ नेपाल, បញ្ចេញសម្លេង៖ ណេ–ប៉ាល) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ (सङ्घीय लोकतान्त्रिक गणतन्त्र नेपाल) គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងត្បូង។ ទឹកដីភាគច្រើននៃប្រទេសនេះបានលាតសន្ធឹងតាមជួរភ្នំហិម៉ាល័យដោយមានព្រំប្រទល់ខាងជើងជាប់តំបន់ទីបេនៃប្រទេសចិន នៅភាគខាងត្បូង កើត និងលិចជាប់ប្រទេសឥណ្ឌាដោយមានផ្ទៃក្រឡាសរុប ១៤៧,៥១៦ គម២ និងមានប្រជាជនជាង ២៨ លាននាក់។ ប្រទេសនេប៉ាល់មានទឹកដីភូមិសាស្ត្រចម្រុះដែលគ្របដណ្តប់ដោយតំបន់វាលទំនាប កូនភ្នំនិងព្រៃភ្នំជាច្រើន និងព្រមទាំងភ្នំខ្ពស់ជាងគេបំផុតទាំង ៨ នៅលើពិភពលោករួមទាំងភ្នំអេវើរ៉េសទៀតផងដែលត្រូវជាចំណុចខ្ពស់បំផុតនៅលើភពផែនដី។ នេប៉ាល់គឺជារដ្ឋពហុជនជាតិ ពហុភាសា ពហុសាសនា និងពហុវប្បធម៌ដែលមានភាសានេប៉ាល់ជាភាសាផ្លូវការរបស់ប្រទេស។ កដ្ឋមណ្ឌូគឺជារដ្ឋធានីនិងជាទីក្រុងធំបំផុតនៅក្នុងប្រទេស។
ព័ត៌មានសង្ខេប सङ्घीय लोकतान्त्रिक गणतन्त्र नेपाल, រដ្ឋធានី និង ទីក្រុងធំបំផុត ...
សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់सङ्घीय लोकतान्त्रिक गणतन्त्र नेपाल |
---|
|
បាវចនាजननी जन्मभूमिश्च स्वर्गादपि गरीयसी ( ទេវនគរី) "មាតានិងមាតុភូមិគឺល្អប្រសើរជាងឋានសួគ៌ឯទៀត" |
ភ្លេងជាតិसयौँ थुँगा फूलका"ផ្ការាប់រយទង" |
 ទីតាំងប្រទេសនេប៉ាល់ (ក្រហម) នៅលើភូគោល |
រដ្ឋធានី
និង ទីក្រុងធំបំផុត | កដ្ឋមណ្ឌូ 28°10′N 84°15′E |
---|
ភាសាផ្លូវការ | ភាសានេប៉ាល់[១] |
---|
សាសនា (ឆ្នាំ ២០១១) | - ៨១.៣% ហិណ្ឌូសាសនា
- ៩.០% ព្រះពុទ្ធសាសនា
- ៤.៤% ឥស្លាមសាសនា
- ៣.១% គីរ៉ាទី
- ១.៤% គ្រិស្តសាសនា
- ០.៥% ប្រាក្រីទី
- ០.៣% សាសនាផ្សេងៗ
|
---|
រដ្ឋាភិបាល | សាធារណរដ្ឋអាស្រ័យសភាសហព័ន្ធ |
---|
- ប្រធានាធិបតី | ប៊ីដ្យា ទេវីបាណដារី |
---|
- នាយករដ្ឋមន្ត្រី | ស៊ែរ បាហាឌួរឌុបា |
---|
នីតិបញ្ញត្តិ | សភាសហព័ន្ធ |
---|
| រដ្ឋសភា |
---|
- សភាជាន់ទាប | សភាតំណាងរាស្ត្រ |
---|
- ព្រះរាជាណាចក្រ | ២៥ កញ្ញា ១៧៦៨ |
---|
- សន្ធិសញ្ញាស៊ូហ្កាលី | ៤ មីនា ១៨១៦ |
---|
- សន្ធិសញ្ញានេប៉ាល់–ប្រឺតាញ | ២១ ធ្នូ ១៩២៣ |
---|
- សាធារណរដ្ឋសហព័ន្ធ | ២៨ ឧសភា ២០០៨ |
---|
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន | ២០ កញ្ញា ២០១៥ |
---|
ក្រឡាផ្ទៃ |
---|
- ផ្ទៃសរុប | ១៤៧,៥១៦ គ.ម២ (ទី៩៣) |
---|
- ផ្ទៃទឹក (%) | ២.៨ |
---|
ប្រជាជន |
---|
- ប៉ាន់ស្មាន (ឆ្នាំ ២០១៨) | ២៨,០៩៥,៧១៤ (ទី៤៩) |
---|
- ជំរឿន (ឆ្នាំ ២០១១) | ២៦,៤៩៤,៥០៤ |
---|
- ដង់ស៊ីតេ | ១៨០ នាក់/គ.ម២ (ទី៥០) |
---|
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
---|
- សរុប | ១២២.៦២ ពាន់លានដុល្លារ[៤] (ទី៨៤) |
---|
- ក្នុងម្នាក់ | ៤,១៩៩ ដុល្លារ[៤] (ទី១៤៤) |
---|
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
---|
- សរុប | ៣៦.០៨៤ ពាន់លានដុល្លារ (ទី៩៨) |
---|
- ក្នុងម្នាក់ | ១,២៣៦ ដុល្លារ[៤] (ទី១៥៨) |
---|
ជីនី (២០១០) | ៣២.៨[៥] មធ្យម · ទី១១៥ |
---|
HDI (២០១៩) | ០.៦០២[៦] មធ្យម · ទី១៤២ |
---|
រូបិយវត្ថុ | រូពីនេប៉ាល់ (Rs, रू) (NPR) |
---|
ល្វែងម៉ោង | UTC+០៥:៤៥ (ម៉ោងស្តង់ដានេប៉ាល់) |
---|
បណ្ដាញចែកចាយអគ្គិសនី | ២៣០ V–៥០ Hz[៧] |
---|
ទិសបើកបរ | ឆ្វេង |
---|
កូដហៅទូរស័ព្ទ | +៩៧៧ |
---|
ដែនកម្រិតខ្ពស់ | .np |
---|
បិទ