អូស្ត្រាលី
From Wikipedia, the free encyclopedia
Remove ads
ប្រទេសអូស្ត្រាលី (ភាសាអង់គ្លេស៖ Australia) ដោយមានឈ្មោះជាផ្លូវការថា សហធនរដ្ឋអូស្ត្រាលី (ភាសាអង់គ្លេស៖ Commonwealth of Australia) គឺជាប្រទេសមួយដែលគ្របដណ្តប់លើទ្វីបអូស្ត្រាលីមួយភាគធំ បូករួមជាមួយកោះតាស្មានី និងកោះតូចៗជាច្រើនទៀត។[១១] ជាមួយក្រឡាផ្ទៃសរុប ៧,៦១៧,៩៣០ គីឡូម៉ែត្រការ៉េ[១២] អូស្ត្រាលីគឺជាប្រទេសធំបំផុតប្រចាំទ្វីបអូសេអានី បើគិតតាមទំហំផ្ទៃដី និងជាប្រទេសធំបំផុតទីប្រាំមួយនៅលើពិភពលោក។ អូស្ត្រាលីគឺជាទ្វីបដែលមានអាយុកាលចំណាស់ជាងគេ[១៣]បូករួមជាមួយនឹងផ្ទៃដីរាបស្មើបំផុត[១៤] និងស្ងួតបំផុត[១៥][១៦] ដោយមានដីជីជាតិកម្រិតទាបខ្លាំង។[១៧][១៨] វាជាប្រទេសដ៏ធំទូលាយមួយ ហើយទំហំរបស់វាបានផ្តល់នូវទេសភាព និងអាកាសធាតុដ៏សម្បូរបែប ដែលមានវាលខ្សាច់នៅភាគកណ្តាល ព្រៃត្រូពិចនៅភាគខាងជើង-កើត និងតំបន់ជួរភ្នំនៅភាគត្បូង-កើត។ អូស្ត្រាលីជាប្រទេសមហាសមុទ្រ និងជាប្រទេសធំជាងគេក្នុងលោកលំដាប់ទី៦ និងមានព្រំប្រទល់ជាប់នឹងប្រទេសប៉ាពូអាស៊ី នូវែលហ្គីណេ, ឥណ្ឌូណេស៊ី ប្រទេសទីម័រខាងកើតនៅភាគខាងជើង។ ជាប់កោះសូឡូម៉ូន និងប្រទេសដែនកោះវ៉ានូទូ នៅភាគឦសាន និងជាប់ប្រទេសនូវែសេឡង់ភាគអាគ្នេយ៍ ។
ជនជាតិដើមអូស្ត្រាលីបានមកតាំងទីលំនៅលើមហាទឹកដីនេះចាប់តាំងពី ៦៥,០០០ ឆ្នាំមុនម៉្លេះ ហើយជនជាតិអឺរ៉ុបវិញបានមកតាំងលំនៅនៅដើមសតវត្សទី១៧។ បន្ទាប់ពីមិនទាក់ទងជាមួយភ្ញៀវអ្នកនេសាទដែលជាអ្នកជិតខាង (ភាគខាងជើង) អ្នករុករកជនជាតិហុល្លង់ក៏បានរកគំហើញនៅឆ្នាំ១៦០៦ ភាគខាងជើងមួយចំហៀងនៃប្រទេសអូស្ត្រាលីត្រូវបានដណ្ដើមយកដោយប្រទេស អង់គ្លេស។ ក្នុងឆ្នាំ១៧៧០ ហើយជាពិសេស ដឹក នាំទំនេញចេញចូលប្រទេសក្រោមអាណានិគមភាគច្រើនសស្ថិតនៅតំបន់ញ៉ូវសោតវែល ដែលត្រូវបានគេរកឃើញនៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៧៨៨ ដែលជាទីកន្លែងដែលមានចំនួនប្រជាជនកើនឡើងជាលំដាប់។ បន្ទាប់ពីបានរកឃើញទ្វីបនេះ រដ្ឋាភិបាលអាណានិគមក៏ត្រូវបានបង្កើតឡើងនៅអំឡុងសតវត្សទី១៩។ នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩០១ សហព័ន្ធអាណានិគមចំនួន ៦ បានបង្កើតចេញជាសហធនរដ្ឋអូស្ត្រាលីចាប់តាំងពីពេលនោះមក ហើយប្រទេសអូស្រ្តាលីបានថែរក្សាប្រព័ន្ធនយោបាយលទ្ធិប្រជាធិបតយ្យសេរីនិយមយ៉ាងល្អខ្ជាប់ខ្លួន។ ចំនួនប្រជាជន ២២ លាននាក់ ប្រមាណជា ៦០% ដែលមានភាគច្រើនមានដើមកំណើតមកពីទ្វីបអឺរ៉ុប។ ទីក្រុងនៃរដ្ឋមួយចំនួនមានដូចជា៖ ស៊ីដនីយ៍ ម៉ែលប៉ន ប៊្រីសបេន ផឹត អេដេលេដ និងទីក្រុងជាតិមួយគឺ កង់បេរ៉ា (រាជធានីរបស់ប្រទេស)។
អូស្ត្រាលីគឺជាប្រទេសដ៏រីកចម្រើន និងអភិវឌ្ឍន៍មួយ ជាមួយវប្បធម៌សង្គមមួយ។ វាមានចំណាត់ថ្នាក់ខ្ពស់ បើប្រៀបធៀបទៅនឹងប្រទេសនានានៅលើសកលលោក ដូចជាការអភិវឌ្ឍធនធានមនុស្ស ជីវិតរស់នៅ ការថែរក្សាសុខភាព ការអប់រំ អាយុកាលមធ្យម សេដ្ឋកិច្ចសេរី ហើយនិងការពារអ្នកសេរីនិយមស៊ីវិលនិងច្បាប់នយោបាយ។ ទីក្រុងនៃប្រទេសអូស្ត្រាលីមានចំណាតថ្នាក់ខ្ពស់បំផុតដោយសារ មានវាបានចូលរួមចំណែកនៃវប្បធម៌ និងគុណភាពរបស់ប្រជាជនផងដែរ។ ប្រទេសអូស្ត្រាលីបានក្លាយជាសមាជិកអង្ការសហប្រជាជាតិ ជី ២០ អង្គការពាណិជ្ជកម្មពិភពលោក។ល។
Remove ads
មើលផងដែរ
- អូសេអានី
- អូស្ត្រាលី (ទ្វីប)
កំណត់សម្គាល់
- មានទម្រង់តូចផ្សេងៗពីគ្នាពីតំបន់ម៉ោងមូលដ្ឋានចំនួនបី សូមមើល ម៉ោងនៅអូស្ត្រាលី។
ឯកសាយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads