អូស្ត្រាលី

From Wikipedia, the free encyclopedia

អូស្ត្រាលី
Remove ads

ប្រទេសអូស្ត្រាលី (ភាសាអង់គ្លេស៖ Australia) ដោយមានឈ្មោះជាផ្លូវការថា សហធនរដ្ឋអូស្ត្រាលី (ភាសាអង់គ្លេស៖ Commonwealth of Australia) គឺជាប្រទេសមួយដែលគ្របដណ្តប់លើទ្វីបអូស្ត្រាលីមួយភាគធំ បូករួមជាមួយកោះតាស្មានី និងកោះ​តូចៗជាច្រើនទៀត។[១១] ជាមួយក្រឡាផ្ទៃសរុប ៧,៦១៧,៩៣០ គីឡូម៉ែត្រការ៉េ[១២] អូស្ត្រាលីគឺជាប្រទេសធំបំផុតប្រចាំទ្វីបអូសេអានី បើគិតតាមទំហំផ្ទៃដី និងជាប្រទេសធំបំផុតទីប្រាំមួយនៅលើពិភពលោក។ អូស្ត្រាលីគឺជាទ្វីបដែលមានអាយុកាលចំណាស់ជាងគេ[១៣]បូករួមជាមួយនឹងផ្ទៃដីរាបស្មើបំផុត[១៤] និងស្ងួតបំផុត[១៥][១៦] ដោយមានដីជីជាតិកម្រិតទាបខ្លាំង។[១៧][១៨] វាជាប្រទេសដ៏ធំទូលាយមួយ ហើយទំហំរបស់វាបានផ្តល់នូវទេសភាព និងអាកាសធាតុដ៏សម្បូរបែប ដែលមានវាលខ្សាច់នៅភាគកណ្តាល ព្រៃត្រូពិចនៅភាគខាងជើង-កើត និងតំបន់ជួរភ្នំនៅភាគត្បូង-កើត។ អូស្ត្រាលី​ជា​ប្រទេស​មហាសមុទ្រ និង​ជា​ប្រទេស​ធំ​ជាងគេ​ក្នុង​លោក​លំដាប់​ទី​៦ និង​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​, ឥណ្ឌូ​ណេ​ស៊ី ប្រទេស​ទី​ម័​រ​ខាងកើត​នៅ​ភាគ​ខាងជើង​។ ជាប់​កោះ​សូ​ឡូ​ម៉ូ​ន និង​ប្រទេស​ដែន​កោះ​វ៉ា​នូ​ទូ នៅ​ភាគ​ឦសាន និង​ជាប់​ប្រទេស​នូ​វែ​សេ​ឡង់​ភាគ​អាគ្នេយ៍ ។

ព័ត៌មានសង្ខេប Commonwealth of Australia (ភាសាអង់គ្លេស), រាជធានី ...

ជនជាតិដើមអូស្ត្រាលីបានមកតាំងទីលំនៅលើមហាទឹកដីនេះចាប់តាំងពី ៦៥,០០០ ឆ្នាំមុនម៉្លេះ ហើយជនជាតិអឺរ៉ុបវិញបានមកតាំងលំនៅនៅដើមសតវត្សទី១៧​។ បន្ទាប់ពីមិនទាក់ទងជាមួយភ្ញៀវអ្នកនេសាទ​ដែលជាអ្នកជិតខាង (ភាគខាងជើង) អ្នករុករកជនជាតិ​ហុល្លង់ក៏បានរកគំហើញនៅឆ្នាំ១៦០៦​ ភាគខាងជើងមួយចំហៀងនៃប្រទេស​អូស្ត្រាលីត្រូវបានដណ្ដើមយកដោយប្រ​ទេស អង់គ្លេស។ ក្នុង​ឆ្នាំ១៧៧០ ហើយជា​ពិសេស ដឹក នាំទំនេញចេញចូលប្រទេស​ក្រោមអាណានិគមភាគច្រើនសស្ថិតនៅតំបន់ញ៉ូវសោតវែល ​ដែលត្រូវបាន​គេរកឃើញនៅ​ថ្ងៃទី២៦ ខែមករា ឆ្នាំ១៧៨៨ ដែលជាទីកន្លែងដែលមានចំនួនប្រជាជនកើន​ឡើងជាលំដាប់។ បន្ទាប់ពីបានរកឃើញទ្វីបនេះ រដ្ឋាភិបាលអាណានិគមក៏ត្រូវបានបង្កើតឡើងនៅអំឡុងសតវត្សទី១៩។​ នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩០១ សហព័ន្ធអាណា​និគមចំនួន ៦ បានបង្កើតចេញជាសហធនរដ្ឋអូស្ត្រាលីចាប់តាំងពី​ពេលនោះ​មក ហើយប្រទេសអូស្រ្តាលីបានថែរក្សា​ប្រព័ន្ធន​យោបាយលទ្ធិ​ប្រជាធិបតយ្យ​សេរី​និយម​យ៉ាង​ល្អខ្ជាប់ខ្លួន។ ចំនួនប្រជាជន ២២ លាននាក់ ប្រមាណជា ៦០% ដែលមានភាគច្រើនមានដើមកំណើតមកពីទ្វីបអឺរ៉ុប។ ទីក្រុងនៃរដ្ឋមួយចំនួនមានដូចជា៖ ស៊ីដនីយ៍ ម៉ែលប៉ន ប៊្រីសបេន ផឹត អេដេលេដ និងទីក្រុងជាតិមួយគឺ កង់បេរ៉ា (រាជធានីរបស់ប្រទេស)។

អូស្ត្រាលីគឺជាប្រទេសដ៏រីកចម្រើន និងអភិវឌ្ឍន៍មួយ ជាមួយវប្បធម៌សង្គមមួយ។ វាមានចំណាត់ថ្នាក់ខ្ពស់ បើប្រៀបធៀបទៅនឹងប្រទេសនានានៅលើសកលលោក ដូចជាការអភិវឌ្ឍធនធានមនុស្ស ជីវិតរស់នៅ​ ការថែរក្សាសុខភាព ការអប់រំ អាយុកាលមធ្យម សេដ្ឋកិច្ចសេរី ហើយនិងការពារអ្នកសេរីនិយមស៊ីវិលនិងច្បាប់នយោបាយ។ ទីក្រុងនៃប្រទេសអូស្ត្រាលីមានចំណាតថ្នាក់ខ្ពស់បំផុត​ដោយសារ មានវាបានចូលរួមចំណែកនៃវប្បធម៌ និងគុណភាពរបស់ប្រជាជនផងដែរ។ ប្រទេសអូស្ត្រាលីបានក្លាយជាសមាជិកអង្ការសហប្រជាជាតិ ជី ២០ អង្គការពាណិជ្ជកម្មពិភពលោក។ល។

Remove ads

មើលផងដែរ

កំណត់សម្គាល់

  1. ព្រះរាជភ្លេងរបស់ប្រទេសអូស្ត្រាលីគឺ "God Save the Queen" ហើយគេប្រគំលេងភ្លេងនេះនៅចំពោះមុខសមាជិកនៃរាជវង្សអង់គ្លេសណាមួយនៅពេលពួកគេមានវត្តមាននៅអូស្ត្រាលី។ នៅក្នុងបរិបទផ្សេង ភ្លេងជាតិអូស្ត្រាលី "Advance Australia Fair" នឹងលេង។[]
  2. ភាសាអង់គ្លេសមិនមានឋានៈផ្លូវការនោះទេ (de jure)។[]
  3. សាសនាគឺជាសំណួរស្រេចចិត្តនៅលើជំរឿន ដូច្នេះភាគរយសម្រាប់សាសនានីមួយៗមិនបន្ថែមរហូតដល់ ១០០% ទេ។[]
  4. មានទម្រង់តូចផ្សេងៗពីគ្នាពីតំបន់ម៉ោងមូលដ្ឋានចំនួនបី សូមមើល ម៉ោងនៅអូស្ត្រាលី

ឯកសាយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads