ប្រាសាទតាកែវ

From Wikipedia, the free encyclopedia

ប្រាសាទតាកែវ
Remove ads

ប្រាសាទតាកែវ ជាប្រាសាទមួយស្ថិតនៅក្នុង​តំបន់អង្គរ ខេត្តសៀមរាប ​ដែលចាប់ផ្ដើមកសាងឡើង​នៅក្នុងរាជ្យព្រះបាទ​ស្រីជ័យវម៌្មទេវទី៥ (ជ័យវរ្ម័នទី៥ គ.ស.៩៦៨-១០០​១​ ) និងបន្ដរហូតដល់រាជ្យ​ព្រះបាទស្រី​សូរ្យ​​វម៌្មទេវទី១ (គ.ស.១០០២-១០៥០)។ ប៉ុន្ដែយ៉ាងនេះក្ដី ប្រាសាទនេះ​ពុំបានសាងសង់​រួចរាល់ទេ។ យើងអាចឃើញក្បាច់ចម្លាក់ល្អមានចំនួនតិចតួច​​នៅលើផ្ទៃថ្មប្រាសាទ ដែលជាទូទៅ​ជាផ្ទៃទំនេរពុំមានក្បាច់លម្អឡើយ។

ព័ត៌មានសង្ខេប ប្រាសាទតាកែវ, ឈ្មោះ: ...
Remove ads

ប្រវត្តិប្រាសាទ

ប្រាសាទតាកែវមានទីតាំងស្ថិតនៅក្នុងភូមិរហាល ឃុំនគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ សង់នៅសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ ពីថ្មភក់ មានទំហំ១០០ម x ១២០ម។ តាមលោក ហ្សក សូដេសថា ប្រាសាទនេះត្រូវគេបោះបង់ចោល ព្រោះកាលនោះមានរន្ទះបាញ់ត្រូវ ប៉ុន្ដែលោកហ្សក បូសីល្យេយល់ថា ដោយមានកើតហេតុអាក្រក់ មួយបន្ដាលអោយ គេបង់ចោលសំនង់នេះ លុះមកដល់រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ទើបទ្រង់បានបញ្ជាអោយគេធ្វើការជួសជុលឡើងវិញ។ អ្នកស្រីកូរ៉ាល រ៉េមូសាត (Coral Remusat) នៅក្នុងសៀភៅ "Part Khmer" ក្នុងនាមជាអ្នកស្រាវជ្រាវជាតិបារាំងម្នាក់គាត់បានសរសេរថា ប្រាសាទតាកែវនេះកសាងដោយព្រះបាទជយវរ្ម័នទី៥នៅក្នុងគ្រឹស្តសករាជ៩៧៤ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ។ ព្រះមហាក្សត្រអង្គនេះ បានឡើងសោយរាជ្យសម្បត្តិ ក្នុងវ័យកុមារភាព ដូច្នេះមានព្រះរាជគ្រូ ជាឧត្តមទីប្រឹក្សាផងនោះព្រះអង្គបានបញ្ជាអោយគេកសាងទីក្រុងថ្មីមួយឈ្មោះថា "ជយេន្រ្ទនគរី " ដែលមានប្រាសាទភ្នំ "ហេមគិរី " នៅចំកណ្តាល ហើយតាមការប៉ាន់ស្មានប្រាសាទ ហេមគិរីនេះគឺត្រូវនឹងប្រាសាទតាកែវនេះឯង។ ថ្វីត្បិតតែប្រាសាទតាកែវគ្មានក្បូរក្បាច់រចនាដូចប្រាសាទនានានៅតំបន់អង្គរ ប៉ុន្តែ ត្រូវបានអ្នកទេសចរខ្លះៗលាន់មាត់ថា ប្រាសាទនេះ ដូនតាខ្មែរ ធើ្វមិនទាន់ហើយក្តី ក៏រូបរាងដ៏ស្រស់ច្រឡឹងរបស់ប្រាសាទបានទាក់ទាញអារម្មណ៍អ្នកទេសចរខ្លាំងណាស់ ដោយសារតែមានសិលាចារឹកឆ្លុះបញ្ចាំងឲ្យដឹងថា ជា "ហេមគិរី" បូជនីយដ្ឋានកណ្តាលនៃទីក្រុង "ជយេន្រ្ទនគរគិរី" របស់ព្រះបាទជ័យវរ្ម័នទី៥។ យោងតាមឯកសារប្រវត្តិសាស្រ្តខែ្មរបានបញ្ជាក់ទៀតថា ប្រាសាទតាកែវត្រូវបានកសាងបង្អើយដោយព្រះបាទសូរ្យវរ្ម័នទី១ដែលបានឡើងសោយរាជ្យនៅដើមសតវត្សរ៍ទី១១ ទន្ទឹមនឹងនោះ ព្រះអង្គក៍អោយគេ ស្ថាបនាឲ្យចប់ជាស្ថាពរ នៅប្រាសាទភិមានអាកាស គោបុរៈនៃរាជវាំងផងដែរ។ ដូចេ្នះបើប្រាសាទតាកែវ ធ្វើមិនទាន់ហើយ តាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ (សតវត្សរ៍ទី១០ចុះរឿងអីដែលបុព្វបុរសស្ថាបត្យករខែ្មរ ក្រោមការដឹកនាំរបស់ព្រះបាទសូរ្យវរ្ម័នទី១(សតវត្សរ៍ទី១១)បែរជាធ្វើប្រាសាទមួយនេះមិនហើយដដែល។

Remove ads

សិលាចារឹក

សិលាចារឹកបានចារថា នៅពេលប្រាសាទបានកសាងរួចរាល់ ស្រាប់តែមានរន្ទះបាញ់ ដែលជាប្រផ្នល់អាក្រក់មិនអាចបន្តការសាង់សង់បានឡើយ។ សិលាចារឹកនៅប្រាសាទតាកែវមានចំនួនទាំងអស់៧ដែលស្ថិតនៅក្នុងគោបុរៈទិសខាងកើត។ ស្នាដៃរបស់បណ្ឌិតយោគីស្វរៈ ស្ថិតនៅក្នុងគោបុរៈខាងក្រៅ ដែលសរសេរនៅមេទ្វារទិសខាងកើត។ សិលាចារឹកនេះសរសេរជាភាសាសំស្រ្កឹតមាន៣៨បន្ទាប់។ សិលាចារឹករៀបរាប់អំពីអំណោយរបស់យោគីបណ្ឌិតដែលធ្វើចំពៅវត្តនានាដូចជា វត្តលិង្គបុរៈ អង្វេ ទន្លេ វត្តឯក ចាម្បេស្វរៈ កំទ្វាក ទិក ជ័យក្សេត្រ(វត្តឯកភ្នំបាត់ដំបង) ភ្នំបូរ្វិច្បារង្សី ហេមស្រឹង្គ និងនរេន្ទ្រគ្រាម[]។ តាមសិលាចារឹកលេខ K-៨៤២ និងលេខ K-៥៣៤(I) បានហៅប្រាសាទនេះថា ហេមគីរីជាភាសាបាលី ឬសំស្ត្រឹតដែលមានន័យថា ភ្នំមាស បានផ្តើមកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥(៩៦៨-១០០១) និងបញ្ចប់ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១(១០០២-១០៥០)[]។ សិលាចារឹកប្រាសាទតាកែវមានសិលាចារឹកដែលបកប្រែដោយលោក ហ៊្សក សឺដេស ថាមន្ត្រីឈ្មោះ យោគីស្វរបណ្ឌិត បានទទួលព្រះរាជបញ្ជាក្នុងការសាងសង់ ហេមស្រឹង្គគីរី(ប្រាសាទតាកែវ)មានរន្ទះបាញ់មុនសាងសង់ត្រូវបានបញ្ជប់ []

Remove ads

ការជុសជុល និងអភិរក្ស

បច្ចុប្បន្ននេះ ប្រាសាទតាកែវត្រូវបានកំពុងជុសជុលដោយគម្រោងរបស់រដ្ឋាភិបាលចិន ដែលត្រូវបានចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនជាមួយនាយករដ្ឋមន្ត្រីចិនលោក វេង ជីវបាវ ឆ្នាំ២០០៦។

រូបភាព

វាក្យសព្ទ

ករង្ក (​សំ.) ថូ ពែង ផ្ដិល ឬចាន។

កលឝ (សំ.) ថូក្លស់ ថូឬភាជន៍សម្រាប់ស្រង់ទឹក។

គន្គិន វត្ថុប្រើប្រាស់ម្យ៉ាងដែលគេពុំទាន់អាចកំណត់ន័យបាន។

ជំន្វន៑ ជំនូន តង្វាយ។ ជំន្វន៑ < ជ្វន៑ “ជូន”។

ចំនាំ គ្រឿងរណ្តាប់បូជា គ្រឿងរៀបចំសម្រាប់បូជា។

ត ដ៏, ដល់, ចំពោះ,…។

តម្រ្យ ដំរី។

ថ្និំ គ្រឿងអលង្ការ គ្រឿងប្រដាប់កាយ។

ទក្ឞិណា (សំ.) រង្វាន់ឬប្រាក់សគុណចំពោះគ្រូ ឬព្រាហ្មណ៍, ​តង្វាយ,…។

បីថ (សំ.) កៅអី អាសនៈ បល្ល័ង្ក គ្រែព្រះធម៌(?)។

ប្រតិគ្រហ (សំ.) កន្ថោរស្តោះ។ ដូចពាក្យ បទិគះ ដែរ។

ភារ (សំ.) ជាខ្នាតរង្វាស់ទម្ងន់របស់ឥណ្ឌា។

រណមទ៌្ទណ (សំ. រណ = ចម្បាំង សង្គ្រាម + មទ៌ន = កិន កម្ទេច បុក…) ​ដំបងចម្បាំង ដំបង។

ម៌្មាំ អ្នករាំ។

រូប្យ (សំ.) ដែលធ្វើពីប្រាក់ ដែលមានរូបល្អ។

លង្គៅ ស្ពាន់។

វុទិ (សំ.) ថូម្យ៉ាង។

​ឝ្វេតតន្ទុល (សំ. ​< ឝ្វេត = ស + តន្ទុល =អង្ករ) អង្ករសម្រិត។

សវ៌្វទន្ត (សំ. សវ៌្វ = សព្វ + ទន្ដ = ធ្មេញ ភ្លុក) ភ្លុកសុទ្ធ។

ស្ឋាបក (សំ.) អ្នកស្ថាបនា។

ហេមទោលា (សំ. ហេម = មាស + ទោលា = អង្រឹង) អង្រឹងមាស។

អង្គុលិយក (សំ.) ចិញ្ចៀន។

អច៌្ចា (សំ. អច៌ា)រូបបដិមា។

អទ៌្ធលោ វត្ថុប្រើប្រាស់ម្យ៉ាងដែលគេពុំទាន់អាចកំណត់ន័យបាន។

អំបេណ (< បេន៑ =បែន) អ្នកបែន(ស្រូវ)។

Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads