ប្រាសាទតាក្របី

From Wikipedia, the free encyclopedia

Remove ads

ប្រាសាទតាក្របី ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា ​ប្រាសាទ​តា​ក្ខាយនៅ​ក្នុង​ភាសា​ថៃ ជា​ប្រាសាទ ​ខ្មែរ ​ដែល​ត្រូវ​បាន​កសាង​ឡើង​ក្នុង​សម័យ​អង្គរ ជា​យុគ​មាស​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ។ រមណីយដ្ឋានសាសនានៅសតវត្សរ៍ទី ១១ នេះត្រូវបានសាងសង់ឡើងក្នុងគោលបំណងដើម្បីឧទ្ទិសដល់ ព្រះសិវៈ ហើយបានក្លាយជាកន្លែងទាក់ទាញទេសចរណ៍ក្នុងប្រទេសកម្ពុជា។ [] []

ប្រាសាទ​តាក្របី​មាន​ទីសក្ការៈ​កណ្តាល​តែ​មួយ​ដែល​មាន ​ព្រះ​សិវៈ ​លិង្គ មួយ​ឈ្មោះ​ថា ស្វ័យភូវ ដែលមានន័យថា លិង្គ ដែលកើតដោយខ្លួនឯង និង គោបុរៈ ទាំងបួន បែរមុខទៅទិសទាំងបួន លើផ្ទៃដីសរុប ៩០០ ម៉ែត្រការ៉េ។ ប្រាសាទ ថ្មភក់ នេះត្រូវបានតុបតែងដោយចម្លាក់មួយចំនួន ជាពិសេសរូបភាពនៃព្រះ យម លើក្របីជាយានជំនិះរបស់ព្រះអង្គ ប៉ុន្តែការងារសាងសង់ប្រាសាទនេះមិនទាន់បញ្ចប់នៅឡើយ ដោយសារផ្ទៃខាងក្រៅនៃប្រាង្គកណ្តាលភាគច្រើនមិនមានចម្លាក់ទេ។ តាមរចនាបថស្ថាបត្យកម្ម ប្រាសាទនេះត្រូវបានកសាងឡើងក្នុងសតវត្សទី១២ ឬទី១៣ តាមរចនាបថ បាយ័ន ប៉ុន្តែគេជឿថាវាបានចាប់ផ្តើមសាងសង់នៅសតវត្សទី១១។ សព្វថ្ងៃនេះ ប្រាសាទត្រូវបានហ៊ុំព័ទ្ធដោយព្រៃនៃភ្នំដងរែក ដែលផ្តល់ម្លប់ត្រជាក់ និងខ្យល់អាកាសបរិសុទ្ធសម្រាប់ភ្ញៀវទេសចរ។

Remove ads

ទីតាំង

ប្រាសាទនេះស្ថិតនៅលើ ជួរភ្នំដងរែក ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងទឹកដីមានជម្លោះ ចម្ងាយប្រហែល ២៥គីឡូម៉ែត្រ ភាគពាយព្យនៃក្រុង សំរោង ដែលជាទីរួមខេត្ត ឧត្តរមានជ័យ និងប្រហែល ១២គីឡូម៉ែត្រ ខាងកើតប្រាសាទបុរាណអង្គរមួយទៀត គឺប្រាសាទ តាមាន់ធំ ។ ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​ពី​ក្រុង​សំរោង​តាម​ផ្លូវ​ជាតិ​លេខ​៥៦ និង​ផ្លូវ​បេតុង​ភ្នំ​ដែល​នាំ​ទៅ​កាន់​រមណីយដ្ឋាន​បុរាណ​នេះ។

ប្រាសាទ​នេះ​ស្ថិត​នៅ​ភូមិ​សែនមនោរម្យ ឃុំ​គោក​មន ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ ប្រទេស​កម្ពុជា

Remove ads

សូមមើលផងដែរ

  • ប្រាសាទតាក្របី ភូមិ ភូមិសែនមនោរម្យមួយ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads