ប្រាសាទប្រាំ
From Wikipedia, the free encyclopedia
Remove ads
ប្រវត្តិប្រាសាទ
ប្រាសាទប្រាំជាឈ្មោះហៅដោយអ្នកស្រុករស់នៅក្នុងតំបន់កោះកេរនេះតែម្តងដោយពួលគាត់យល់ថា មានតួប៉មចំនួនបីនិងហោត្រ័យពីទៀតជួនកាលហៅថា ប្រាសាទបីដោយនិយាយសំដៅតួប៉មចំនួនបី។ ប្រាសាទនេះមានចម្ងាយប្រមាណ៨គីឡូម៉ែត្រខាងជើងប្រាសាទជ្រៃខ្វៀន ១គីឡូម៉ែត្រខាងកើតស្ទឹងអូរប្រាំភាម និងប្រមាណ ៥០០ម៉ែត្រខាងផ្លូវមកពីស្រុកស្វាយលើទៅឃុំស្រយ៉ង់[១]។ លោក អេជែន លុយណេដឺឡាហ្ហុងគែរ បានចុះឈ្មោះប្រាសាទប្រាំលេខ IK-២៦៥ ក្នុងបញ្ជីសារពើភណ្ឌប្រាសាទនៅកម្ពុជាក្នុងសៀវភៅភាគ១ បោះពុម្ពឆ្នាំ១៩០២។ ដោយហេតុថា ប្រាសាទប្រាំ ពុំមានសិលាចារឹកសេសសល់ដូចប្រាសាទដទៃទៀត យើងអាចកំណត់អាយុកាល និងតួនាទីរបស់ប្រាសាទទៅតាមការសិក្សាប្រៀបធៀបគ្រឿងលម្អសិល្បៈ ប្លង់ និងរូបរាងរបស់សំណង់។ ប៉ុន្តែ សំណង់សំខាន់ៗទាំងបីបានបាក់បែកស្ទើរទាំងស្រុងអស់ទៅហើយ ដូច្នេះ យើងត្រឹមតែអាចប្រៀបធៀបលើប្លង់រួម និងសំណង់ហោត្រៃ ឬអគ្និគ្រឹះតែប៉ុណ្ណោះ ដែលទម្រង់បែបនេះមានលក្ខណៈដូចទៅនឹងប្រាសាទជាច្រើនទៀតក្នុងរវាងចុងស.វ.ទី១០ ដើមស.វ.ទី១១ ជាពិសេស សំណង់ក្នុងរចនាបថឃ្លាំងនារជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៥ (គ.ស.៩៦៨ – ១០០០) និងព្រះបាទស្រីសូរ្យវរ្ម័នទី១ (គ.ស.១០០២ – ១០៤៩) ពោល អាយុកាលនេះគឺប្រហាក់ប្រហែលគ្នាជាមួយប្រាសាទវត្តចារលើដែលនៅមិនឆ្ងាយពីប្រាសាទប្រាំដែរ។ ដោយឡែក តួនាទីរបស់ប្រាសាទវិញ បើមើលទៅលើប្រាង្គសំខាន់ៗទាំងបី អគារហោត្រៃឬអគ្និគ្រឹះ កំពែង និងកសិន្ធុ វាមានទម្រង់ដូចគ្នាច្រើនទៅនឹងប្រាសាទដែលស្ថិតនៅក្នុងលទ្ធិសៃវ (ឧទ្ទិសដល់ព្រះសិវ)។ ជារួមមក ទោះបីប្រាសាទប្រាំ បានបាក់បែកប្រាង្គមួយចំនួនក៏ពិតមែន ទេវស្ថាននេះគឺជាឧទាហរណ៍ដ៏សំខាន់មួយក្នុងការសិក្សាអំពីសំណង់ប្រាសាទខ្មែរក្នុងលទ្ធិសៃវ និងប្រហែលមានជាប់ពាក់ព័ន្ធជាមួយនិកាយបាសុបតថែមទៀតផង (និកាយចំណាស់ជាងគេក្នុងលទ្ធិសៃវ)។



Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
