ប្រាសាទរកាជន្លឹង
From Wikipedia, the free encyclopedia
Remove ads
ប្រាសាទរកាជន្លឹង មានទីតាំងនៅភូមិជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ តាមលោក ឡាហ្សង់ហ្គីយ៉េ ពិពណ៌នាថា ប្រាសាទនេះមានប្រាង្គចំនួន៣ ធ្វើពីថ្មបាយក្រៀម មានប្លង់រាងជាការ៉េ បែរមុខទៅទិសខាងកើត និងឈរជាជួរត្រង់តាមអ័ក្សជើងត្បូង។ ជាក់ស្តែង ប្រាង្គរបស់ប្រាសាទនេះនៅឃើញមាន២ គឺខាងត្បូង និងកណ្តាល ដែលធ្វើពីថ្មបាយក្រៀម (លីម៉ូនីត) លំអដោយគ្រឿងស្ថាបត្យកម្មជាថ្មភក់ពណ៌ប្រផេះ។ នៅខាងជើងបង្អស់មានគ្រឹះរបស់ប្រាង្គមួយទៀតធ្វើពីឥដ្ឋ និងស៊ុំទ្វារនៅខាងកើតធ្វើពីថ្មភក់ពណ៌ប្រផេះ។ សំណង់ខាងជើងនេះរលំបាក់ស្ទើរអស់ទៅហើយ។
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads