ប្រាសាទសិខរៈភូមិ
ប្រាសាទសិខរៈភូមិ ខេត្តសុរិន្ទ្រ From Wikipedia, the free encyclopedia
Remove ads
ប្រាសាទក្រពុំ ឬ សិខរៈភូមិ ឬ ល្ងៀង (អង់គ្លេស : Prasat Sikhoraphum) គឺជាប្រាសាទខ្មែរដែលមានទីតាំងស្ថិតនៅក្នុងឃុំរ៉ាង៉ែង ស្រុកសិខរៈភូមិ ខេត្តសុរិន្ទ្រ ប្រទេសសៀម។ប្រាសាទនេះកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី ២ នៅរវាងចុងសតវត្សរ៍ទី ១១ និងដើមសតវត្សរ៍ទី ១២ ជារចនាបថបាពួននិងរចនាបថអង្គរវត្តសម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ប្រាសាទនេះមានប្រាង្គចំនួន ០៥ ធ្វើពីឥដ្ឋនិងកំបោរបាយអដល់កំពូលនៅលើខឿនតែមួយដែលធ្វើពីថ្មបាយក្រៀមនិងថ្មភក់ត្រូវបានលម្អដោយផ្ដែរនិងស៊ុមទ្វារ។
នៅក្នុងសតវត្សរ៍ទី ១៦ ប្រាសាទនេះត្រូវបានផ្លាស់ប្ដូរពីការគោរពទៅលើព្រហ្មញ្ញសាសនាទៅព្រះពុទ្ធសាសនាវិញ។ឈ្មោះរបស់ប្រាសាទនេះបានមកពីភាសាសំស្រ្កឹតរបស់ឥណ្ឌាខាងត្បូងថាសិខរ(shikhara)ដែលមានន័យថាកំពូលនៃប្រាង្គប្រាសាទ។ប្រាង្គទាំង ០៥ របស់ប្រាសាទត្រូវបានរៀបចំតាមលំនាំ Quincunx ដូចគ្នាទៅនឹងប្រាសាទអង្គរវត្តដែលជាស្ថាបត្យកម្មដ៏កម្រនិងពិសេសដែលឋិតនៅក្រៅប្រទេសកម្ពុជា។
Remove ads
រូបថត














Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads