ខេត្តសុរិន្ទ

ខេត្តសុរិន្ទ្រ អាណាចក្រខ្មែរ From Wikipedia, the free encyclopedia

ខេត្តសុរិន្ទ

ខេត្តសុរិន្ទ្រ ឬ ខេត្តសុរិន្ទ (សៀម : สุรินทร์ , ខ្មែរសុរិន្រ្ទ : ซเร็น) ស្ថិតនៅភាគឦសាននៃប្រទេសសៀមផ្នែកខាងក្រោមដែលហៅម្យ៉ាងទៀតថាអ៊ីសានហើយមានព្រំប្រទល់ជាប់នឹងខេត្តបុរីរម្យនៅខាងលិចខេត្តស្រីស្លាកែត ឬ សិរីស្លាកែត ឬ សិរីសាកេតនៅខាងកើតខេត្តមហាសារគាមនិងខេត្តសុវណ៌ភូមិនៅខាងជើងនិងខាងត្បូងជាប់នឹងខេត្តឧត្តរមានជ័យនៃប្រទេសកម្ពុជា

ព័ត៌មានសង្ខេប ខេត្តសុរិន្ទ្រซเร็(ខ្មែរសុរិន្ទ្រ) สุรินทร์(សៀម)สุลิน(កួយ), ប្រទេស ...
ខេត្តសុរិន្ទ្រ
ซเร็(ខ្មែរសុរិន្ទ្រ)
สุรินทร์(សៀម)
สุลิน(កួយ)
Thumb
ទង់
Thumb
ត្រា
Thumb
ផែនទីនៃខេត្តសុរិន្ទ្រ
ផែនទីនៃខេត្តសុរិន្ទ្រ
ប្រទេស ថៃ(សៀម)
ទីរួមខេត្តក្រុងសុរិន្ទ្រ
ផ្ទៃក្រឡា
  សរុប៨៨៥៤ គម2 (៣.៤១៩ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡា២២
ល្វែងម៉ោងICT (ម.ស.ស.+7)
លេខកូដប្រៃសណីយ៍32xxx
លេខកូដហៅទូរស័ព្ទ044
ក្រមអ.ម.អ. ៣១៦៦TH-32
គេហទំព័រsurin.go.th
បិទ

ប្រវត្តិ

ខេត្តសុរិន្ទ្រគ្របដណ្តប់លើផ្ទៃដីសរុប ៨១២៤ គីឡូម៉ែត្រក្រឡា(៣១៣៧ ម៉ែត្រការ៉េ)ពីទន្លេមូលនៅភាគខាងជើងដល់ភ្នំដងរែកនៅភាគខាងត្បូង។ទីរួមខេត្តសុរិន្ទ្រស្ថិតនៅភាគខាងលិចមានចម្ងាយ ៤៣៤ គីឡូម៉ែត្រពីទីក្រុងបាងកក(ខេត្តបឹងកក់)។តំបន់​សុរិន្ទ្របច្ចុប្បន្ន​មាន​ប្រវត្តិ​តាំង​ទី​លំនៅ​របស់​មនុស្ស​ជា​យូរ​មក​ហើយ​ដែល​មាន​តាំងពី​សម័យ​បុរេប្រវត្តិ។តាមប្រវត្តិសាស្ត្រតំបន់នេះត្រូវបានគ្រប់គ្រងដោយអាណាចក្រមានអំណាចមុនដំបូងគេគឺអាណាចក្រខ្មែរនាសម័យអង្គរ។ ៥០% នៃ​ប្រជាជននៅខេត្តសុរិន្ទ្រជាជនជាតិខ្មែរ។អ្នកដែលនៅសេសសល់គឺជាអ្នកនិយាយភាសាសៀម ភាសាលាវ ភាសាចិន និង ភាសាកួយជាដើមហើយក៏មានក្រុមកុលសម្ព័ន្ធក្រុមជនជាតិភាគតិផងដែរដូចជាកួយជាដើម។ខេត្តភាគឦសាននេះមានបណ្តុំទៅដោយអ្នកមានមន្តអាគម យុទ្ធសិល្ប៍ សិល្បសាស្ត្រនិងចម្រុះទៅដោយវប្បធម៌និងភាសាជាច្រើនមានដូចជា សៀម ខ្មែរ កួយ ចិន និង លាវជាដើមហើយប្រជាជនខ្មែរដែលរស់នៅទីនោះឬហៅម្យ៉ាងទៀតថាជនជាតិខ្មែរលើនៅតែបន្តថែរក្សាអភិរក្ស ប្រពៃណី វប្បធម៌ របស់ខ្លួនឲ្យនៅតែគង់វង្សបន្តទៅមុខទៀត។ជនជាតិខ្មែរនៅទីនោះក៏អាចនិយាយនិងចេះអានសរសេរភាសាខ្មែរបានខ្លះៗផងដែរ។បណ្តាស្រុកនៅក្នុងខេត្ត​នេះភាគ​ច្រើន​ជា​ជន​បទនិង​មាន​ជីវភាព​ក្រីក្រ។មានការអភិវឌ្ឍឧស្សាហកម្មតិចតួចដោយការធ្វើកសិកម្មជាចម្បងដូចជាធ្វើស្រែចម្ការជាដើម។ក្រៅពី​ធ្វើស្រែចម្ការកសិករក៏បានរកប្រាក់​ចំណូល​បន្ថែមទៀតដើម្បីផ្គត់ផ្គង់ជីវភាពរបស់ពួកគេ​ដូចជាកាប់​អំពៅ ធ្វើជា​កម្មករ​សំណង់ ​ធ្វើតម្បាញ​សូត្រ​លក់ក្នុង​ស្រុកនិងក្រៅស្រុកជាដើម។ការ​ទាក់ដំរីនិង​បណ្តុះ​បបណ្តាលសត្វដំរីក៏ពេញនិយមនិងមានសារៈសំខាន់​យ៉ាងខ្លាំងនៅក្នុងខេត្តនេះផងដែរ។ប្រហែល ២៥% នៃដំរីទាំងអស់នៅក្នុងប្រទេសសៀមត្រូវបានចិញ្ចឹមនៅឯខេត្តសុរិន្ទ្រដែលភាគច្រើនលើសលុបជាពួកជនជាតិកួយ។ទេសចរណ៍​ក៏មានសារៈសំខាន់ផងដែរសម្រាប់ទ្រទ្រង់សេដ្ឋកិច្ច​ខេត្ត​សុរិន្ទ្រ។ទេសភាពធម្មជាតិ សត្វពាហនៈ ប្រាសាទបុរាណ ជាច្រើនត្រូវបានគេមើលឃើញចាប់អារម្មណ៍កាន់តែច្រើនឡើងៗថាមានសក្តានុពលជាខ្លាំងដោយអាជ្ញាធរខេត្តបានចំណាយថវិកាអភិវឌ្ឍន៍ខេត្តនេះឲ្យក្លាយជាតំបន់ទេសចរណ៍បុរាណនិងធម្មជាតិដែលជាទីពេញនិយមសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិមកកម្សាន្ត។ខេត្តសុរិន្ទ្រមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងធ្វើគ្រឿងតុបតែងលម្អដែលធ្វើពីមាស ប្រាក់ ស្ពាន់ សំរឹទ្ធិ គ្រឿងសង្ហារឹមដែលធ្វើពីឈើ បេង នាងនួន សម្លៀកបំពាក់ដែលតម្បាញចេញពីសរសៃសូត្រដ៏ប្រណិតជាដើម។ពាណិជ្ជករនៅក្នុងស្រុកក៏ធ្វើពាណិជ្ជកម្មឆ្លងដែនជាមួយប្រជាជនកម្ពុជាតាមរយៈច្រកព្រំដែននៅចោងចោមចម្ងាយ ៧០ គីឡូម៉ែត្រខាងត្បូងពីទីរួមខេត្តសុរិន្ទ្រ។

បច្ចុប្បន្នខេត្តសុរិន្ទ្រត្រូវបានប្រទេសសៀមប្ដូរឈ្មោះទៅជាខេត្តសូរិន្ទវិញដែលរួមបញ្ចូលទាំងខេត្តគោកខ័ណ្ឌ និង ខេត្តសង្គឹត ឬ សិង្គារ ឲ្យក្លាយជាខេត្តសូរិន្ទតែមួយវិញ។ខេត្តសុរិន្ទ្រកាលដើមឡើយជាដែនដីរបស់អាណាចក្រខ្មែរហើយខេត្តនេះជាខេត្តដែលសម្បូរទៅដោយសត្វដំរី។អ្នកហ្មដំរីខ្មែរ កួយ លាវ ថាតំបន់នេះសម្បូរដំរីណាស់ដំណឹងនេះក៏បានដឹងលឺទៅដល់ព្រះរាជាទ្រង់ក៏ចាត់ឲ្យមេទ័ពខ្មែរឈ្មោះ សុរិន្ទ ភក្ដី ចេញទៅទាក់ដំរីនៅឯខេត្តសុរិន្ទ្រនេះក៏បានជួបប្រទះនឹងសត្វដំរីសរួចក៏បានស្ទាក់ចាប់មកថ្វាយព្រះរាជាៗក៏ចាត់តាំងឲ្យមេទ័ព សុរិន្ទ ភក្ដី កាន់កាប់ និងគ្រប់គ្រងខេត្តសុរិន្ទ្រនេះតរៀងមករហូតដល់ពេលសៀមមកឈ្លានពានខ្មែរយកដែនដីសុរិន្ទ្រនេះ។នៅក្នុងឆ្នាំ ១៨៨៤ ដែលខេត្តសុរិន្ទ្រត្រូវបានគ្រប់គ្រងដោយសៀមហើយចៅហ្វាយខេត្តនេះនៅតែមានងារថា ពញាសុរិន្ទភក្ដីធីននគរបន្ទាយសេមា។នេះក៏សបញ្ជាក់ឲ្យបានដឹងដែរថាពួកអ្នកនៅស្រុកសុរិន្ទ្រមានដើមកំណើតពីស្រុកបន្ទាយឆ្មារពិតមែន។

Thumb
រូបសំណាកមេទ័ព សុរិន្ទ ភក្តី ស្ថិតនៅក្នុងក្រុងសុរិន្ទ្រ

រដ្ឋបាល

ខេត្តសុរិន្ទ្រ ចែកចេញជា ១៧ ក្រុង/ស្រុក ១៥៨ សង្កាត់/ឃុំ និង ២០១១ ភូមិ ៖

ព័ត៌មានបន្ថែម លេខរៀង, ឈ្មោះស្រុកជាអក្សរខ្មែរ ...
លេខរៀង ឈ្មោះស្រុកជាអក្សរខ្មែរ ឈ្មោះស្រុកជាអក្សរឡាតាំង ឈ្មោះស្រុកបច្ចុប្បន្ន ទីតាំង
០១ ក្រុងសុរិន្ទ្រ
Thumb
Sorin Surin
Thumb
០២ ស្រុកភ្នំដងរែក Phnom Dangrek Phanom Dong Rak
Thumb
០៣ ស្រុកសង្គៈ Sangkeak Sangkha
Thumb
០៤ ស្រុកប្រាសាទ Prasat Prasat
Thumb
០៥ ស្រុកសំរោងទាប Samrong Teab Samrong Thap
Thumb
០៦ ស្រុករតនបុរី Ratanak Bori Rattanaburi
Thumb
០៧ ស្រុកកំពង់ស្វាយ Kampong Svay Tha Tum
Thumb
០៨ ស្រុកកាប់ជើង Kap Choeng Kap Choeng
Thumb
០៩ ស្រុករំដួល Romdoul Lamduan
Thumb
១០ ស្រុកចមព្រះ Chom Preah Chom Phra
Thumb
១១ ស្រុកជម្ពូរបុរី Chompu Borey Chumphon Buri
Thumb
១២ ស្រុកបសេដ្ឋ Basedh Buachet
Thumb
១៣ ស្រុកសុីខរភូមិ Sikhoraphum Sikhoraphum
Thumb
១៤ ស្រុកសាណម Sanom Sanom
Thumb
១៥ ស្រុកស្រីណារ៉ុង Srei Narong Si Narong
Thumb
១៦ ស្រុកក្វៅស្រីណារិន Khwao sreinarin Khwao Sinarin
Thumb
១៧ ស្រុកណនណារ៉ាយ Non Narai Non Narai
Thumb
១៨ ស្រុកគោកខ័ណ្ឌ Koukhan
១៩ ស្រុកឈូក Chhouk
២០ ស្រុកកំចាយចាន Kamchay Chan
បិទ

ព្រំប្រទល់នៃខេត្តសុរិន្ទ្រ

ព័ត៌មានបន្ថែម ខេត្តសុរិន្ទ្រ, ទិស ...
ខេត្តសុរិន្ទ្រ ទិស
ខាងកើត (E) ខាងលិច (W) ខាងត្បូង (S) ខាងជើង (N)
ខេត្តសិរីសាកេត ខេត្តបុរីរម្យ ខេត្តឧត្តរមានជ័យ ខេត្តមហាសារគាម និង ខេត្តរយឯត
បិទ

ប្រាសាទ

បុណ្យប្រពៃណីជាតិ

ពិធីបុណ្យដំរីសុរិន្រ្ទ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានតាំងពីយូរយារណាស់មកហើយនៃសហគមន៍សុរិន្រ្ទ។ពិធីបុណ្យនេះត្រូវបានរៀបចំប្រារព្ធឡើងរៀងរាល់ខែវិច្ឆិការយៈពេល ០២ ថ្ងៃនៅក្នុងគោលបំណងដើម្បីបង្ហាញពីប្រពៃណីទំនៀមទម្លាប់ពីដូនតារបស់ខ្មែរដែលជាកេរមរតករបស់ប្រជាជននៅក្នុងខេត្តនេះនិងដើម្បីអបអរសាទរនិងលើកកម្ពស់វិស័យទេសចរណ៍ក៏ដូចជាការអភិរក្សសត្វព្រៃនិងអភិរក្សវប្បធម៌នៃការចិញ្ចឹមដំរីនៅក្នុងខេត្តសុរិន្ទ្រជាពិសេសនៅតំបន់ភាគឦសាន។ខេត្តសុរិន្ទ្រគឺជាតំបន់មួយដែលមានចំនួនដំរីច្រើនជាងគេនៅក្នុងប្រទេស។

ពិធីបុណ្យនេះមានប្រភពមកពីក្រុមអ្នកថែរក្សាសត្វដំរីនៅខេត្តសុរិន្ទ្រដែលមានជំនាញក្នុងការចាប់និងថែទាំសត្វដំរីជាយូរមកហើយ។ពួកគេបានរួមគ្នាដើម្បីចិញ្ចឹមបីបាច់ថែរក្សាសត្វដ៏អស្ចារ្យទាំងនេះធ្វើឲ្យដំរីក្លាយជាមរតកវប្បធម៌និងជានិមិត្តរូបរបស់ខេត្តសុរិន្ទ្ររហូតមកដល់សព្វថ្ងៃ។ខេត្តសុរិន្រ្ទក៏មានតំបន់ព្រៃបើកចំហសមរម្យសម្រាប់ការចិញ្ចឹមដំរីហើយដំរីបានក្លាយទៅជាផ្នែកមួយដ៏គួរឲ្យស្រឡាញ់នៃគ្រួសារក្នុងស្រុកជាច្រើន។

ពិធីបុណ្យដំរីសុរិន្រធ្វើឡើងរៀងរាល់ខែវិច្ឆិកាហើយមានសកម្មភាពចូលរួមជាច្រើនដូចជាក្បួនដង្ហែដំរី ការប្រកួតទេពកោសល្យដំរី ការបង្ហាញជំនាញដំរី ការប្រកួតបាល់ទាត់ដំរី និងសូម្បីតែការតាំងពិព័រណ៌សត្វដំរី។បន្ថែមពីលើនេះនៅមានការតាំងពិព័រណ៍ដែលបង្ហាញពីទំនាក់ទំនងរវាងសត្វដំរីនិងមនុស្ស។សកម្មភាពទាំងនេះទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិដោយបង្ហាញពីភាពវៃឆ្លាតរបស់សត្វដំរីសុរិន្រ្ទ។

ក្រៅពីការសម្ដែងសត្វដំរីពិធីបុណ្យនេះក៏រួមបញ្ចូលការសម្ដែងវប្បធម៌សកម្មភាពកម្សាន្តផ្សេងៗនិងការលក់ផលិតផលក្នុងស្រុកផងដែរ។

ដូច្នេះពិធីបុណ្យដំរីសុរិន្ទ្រគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលប្រារព្ធនូវភាពអស្ចារ្យនិងកិត្តិនាមរបស់ដំរីសុរិន្ទ្រនិងខេត្តសុរិន្ទ្រលើសកលលោក។វាមិនត្រឹមតែបង្ហាញពីភាពប្លែកនៃវប្បធម៌អ្នកសុរិន្ទ្រប៉ុណ្ណោះទេថែមទាំងលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សប្រភេទសត្វដំរីនិងបរិស្ថានផងដែរ។

អ្នកសិល្បៈ

តារាចម្រៀង

មើលផងដែរ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.