ផ្គាក់

From Wikipedia, the free encyclopedia

ផ្គាក់
Remove ads

ផ្គាក់- រាប់ជាអាវុធសម្រាប់ប្រើក្នុងចម្បាំង ១ យ៉ាងទៀត មានលក្ខណៈ; ប្រហែលនឹងដាវដងវែង ប្លែកតែផ្លែ ទ្រង់ក្ងក់ៗ ហើយ មានជា ២ បែប គឺ ១ យ៉ាងចុងស្រួច ១ យ៉ាងទៀត ចុងកាត់បញ្ចៀង ហើយឆែកចុងបន្តិចក៏មាន មិនឆែកក៏មាន ទំហំបន្ទារផ្ទៃប្រមាណ ៣ ធ្លាប់ បណ្តោយប្រមាណ ១ ហត្ថ ដងឈើប្រវែងប្រមាណ ២ ហត្ថ, លក្ខណៈ យ៉ាងនេះមានទាំងផ្គាក់ចុងស្រួច ទាំងផ្គាក់ចុងកាត់ ដូចគ្នា ។

Thumb
ព្រះបាទសូរ្យវរ្ម័នទី២កាន់ផ្គាក់គង់លើដំរី
Thumb

តែនៅមានផ្គាក់ចុងកាត់ ១ បែបទៀត ប្លែកអំពីផ្គាក់ដែលពោលមក ហើយនេះ គឺគ្មានទទ្សា គ្មានមៀន ដងធ្វើដោយគល់ឫស្សី ១ យ៉ាង ។ ដងនោះគេរើសរកឫស្សី ដែលមានគល់ត្លុសៗ កាន់យកទាំងគល់នោះ មកអារ. ដាប់បញ្ចុះគល់ផ្លែផ្គាក់ ហើយយកដែកត្របែងរឹតភ្ជាប់នឹងដងតែ ម្តង ។ ផ្គាក់បែបនេះ សព្វថ្ងៃឃើញមានប្រើ នៅក្នុងខែត្រសៀមរាបច្រើន ជារបស់ដែលគេនិយមប្រើមកតាំងពីបុរាណកាល ចូរមើលរូបភាពកងទ័ព បុរាណដែលធ្លាក់ទុកនៅប្រាសាទបាយ័នជាដើម ក៏នឹងឃើញគេប្រើផ្គាក់ បែបនេះ ។ ផ្គាក់ទាំងពីរបែបនេះគេប្រើជាអាវុធសម្រាប់សេនាថ្មើរជើង ១ យ៉ាង ។ ផ្គាក់បែបខាងលើ វេលានេះមានតម្កល់ទុកនៅក្នុងពិពិធកណ្ឌដ្ឋាន (សាលារចនា) ។

Remove ads

សូមមើល

១. ព្រះខ័នរាជ

២. ព្រះខ័នរង

៣. ព្រះខ័នស្ដេចត្រាញ់

៤. ធ្នូ

៥. ព្រះទម្រង់លំពែងជ័យ

៦. ក្រឹស

៧. ព្រះកាំបិត

៨. ទួន

៩. ត្រីសូល៍

១០. ដាវដងវែង

១១. ដាវកង្វេរ

១២. ដាវខ្លី

១៣. ព្រះទម្រង់អសិមាស

១៤. ព្រះទម្រង់អសិទង់ហ្វា

១៥. ព្រះទម្រង់អសិមាស

១៦. ព្រះទម្រង់អសិមាស

១៧. មួក

១៨. ចិញ្ចៀន

១៩. ធ្នូ

២០. ដាវវែង

២១. ដាវខ្លី

២២. ដាវដងវែង

២៣.ដាវកង្វេរ

២៤. ផ្គាក់

២៥. លំពែងខ្លី

២៦. លំពែងដងវែង

២៧. ទួន

២៨. ទួន

២៩. ដំបង

៣០. ខែល

៣១. ល្បុកតោ

៣២. ក្រឹស

៣៣. អាវក្រោះ

៣៤. អាវយ័ន

៣៥. អាវតេជៈ

៣៦. ភ្លុកតេជៈ

៣៧. កូនសង្កត់

៣៩. មួក

៤០. ទង់

៤១. ស្គរជ័យ

៤២. គងជ័យ

៤៣. ភ្លេងស្គរជ្វា

Remove ads

ប្រភព

សៀវភៅ ព្រះរាជពិធីទ្វារទសមាសភាគ១

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads