ព្រាប សុវត្ថិ
តារាចម្រៀង និងជា តារាភាពយន្ត ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុង ព្រះរាជាណាចក្រកម្ពុជា។ From Wikipedia, the free encyclopedia
Remove ads
ព្រាប សុវតិ្ថ (អង់គ្លេស: Preap Sovath) (កើតថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ១៩៧៥) លោក គឺជាកុំពូលតារាចម្រៀងកម្ពុជាមួយរូប ដែលទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិជន ជាមួយនិងការបង្ហាញខ្លួនរបស់លោកក្នុងឆ្នាំ ១៩៩៥ ជាមួយនិង អាល់ប៊ុម (Album) បទចម្រៀងពេញនិយមក្នុងបទ (ទូរសព្ទប្រាប់អូន) ចេញផ្សាយដោយ ផលិតកម្ម រស្មីហង្សមាស បទចម្រៀងមួយនេះ ធ្វើឱ្យលោកទទួលបានការទទួលស្គាល់ពីទស្សនិជន និង ទទួលបានប្រជាប្រិយភាពជាបន្តបន្ទាប់ លោកក៏ជាតារាភាពយន្ត ជាអគ្គរដ្ឋទូតសុច្ឆន្ទៈម៉ាកយីហោល្បី ហើយត្រូវបានគេស្គាល់ថាជាចៅក្រម និងជាសមាជិកគណៈកម្មាធិការ សវនាកម្មដែលជាអ្នកវាយតម្លៃ សម្រាប់ភាពពិតនៃសម្លេងដែលបង្ហាញក្នុងវគ្គ Blind audition ក្នុងកម្មវិធី The Voice Cambodia ហើយលោកក៏បានក្លាយជា Jugde Audition ក្នុងកម្មវិធីបន្តបន្ទាប់ទៀតដូចជា៖ (Cambodian Idol) (The Voice Kid Cambodia) and (X Factor Cambodia) ផងដែរ។
Remove ads
Remove ads
ជីវិតចាប់ផ្ដើម
Early Life
ព្រាប សុវត្ថិ កើតនៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ១៩៧៥ កំឡុងពេលដែលកងទ័ព ខ្មែរក្រហម ធ្វើការជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុងភ្នំពេញ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥។ ម្តាយរបស់លោកបានបង្កើតលោក នាតាមផ្លូវធ្វើដំណើរពេលកំពុងជម្លៀស ដែលជាពេលយប់ក្រោមដើមស្នាយមួយ ដូចនេះម្ដាយលោកក៏ដាក់ឈ្មោះអោយលោកថា (ស្នាយ) ។ ឪពុករបស់ព្រាប សុវត្ថ ត្រូវបានសម្លាប់ដោយកងទ័ពខ្មែរក្រហមនៅឆ្នាំ ១៩៧៧ ក្រោយមកលោក និងម្តាយរបស់លោកបានផ្លាស់លំនៅទៅ ស្រុកកោះធំ ក្នុង ខេត្តកណ្តាល ម្តាយរបស់លោកត្រូវ បានពួកខ្មែរក្រហមបង្ខំអោយទៅធ្វើការនៅកសិដ្ឋានប្រមូលផ្តុំជាមួយពលរដ្ឋខ្មែរជាច្រើនទៀតជារៀងរាល់ថ្ងៃខណៈពេលដែល ព្រាប សុវត្ថិ ធំធាត់នៅក្នុងមណ្ឌលកុមារ ក្នងរបបវាលពិឃាត ក្រោមការដឹកនាំរបស់ ប៉ុលពត ។ ក្រោយពេលដួលរលំរបបខ្មែរក្រហម គ្រួសាររបស់លោក ព្រាប សុវត្ថិ បានផ្លាស់ទីលំនៅទៅរស់នៅទី ក្រុងភ្នំពេញ ក្នុងឆ្នាំ ១៩៨២ លោកស្រីបានចូលធ្វើទាហ៊ាននៅអគ្គស្នងការនយោបាយ ហើយបានរៀនផ្នែកបរិក្ខាហិរញ្ញវត្ថុ ហើយបានចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋ ជាហរិញ្ញឹក។ បន្ទាប់មកម្តាយរបស់លោកបានខិតខំយ៉ាងខ្លាំងដើម្បីបញ្ជូនលោក ព្រាប សុវត្ថ ទៅសាលារៀនហើយនៅទីបំផុតលោកបានបញ្ចប់ការសិក្សានៅវិទ្យាល័យក្នុងឆ្នាំ ១៩៩១ ហើយបន្តការសិក្សាបរិញ្ញាប័ត្រច្បាប់និងសេដ្ឋកិច្ចនៅសកលវិទ្យាល័យសេដ្ឋកិច្ច ក្នុងអំឡុងពេលនោះផងដែរ លោកបានដាក់ពាក្យបម្រើកងទ័ព ក្នុងឆ្នាំ ១៩៩២ លោកបានចូលធ្វើទាហាន នៅអគ្គស្នងការនយោបាយ ពេលលោកបានចូលទាហាន លោកឩស្សាហ៍ បានឡើងច្រៀងក្នុងកម្មវីធីជប់លៀង សម្លេងទឹកដមរបស់លោក ត្រូវបានមិត្តភ័ក្ដនែនាំ អោយទៅចេញច្រៀងតាមរាង្គសាល និង តាមបារប៊ីហ្គាដេន ក្នុងឆ្នាំ ១៩៩៤ លោកដើរច្រៀងតាមភោជនីដ្ឋានផ្សេងៗផងដែរ លោកចេញច្រៀងបានរយៈពេលតែ ១ឆ្នាំ លោកក៏បានទៅច្រៀងឱ្យ ផលិតកម្ម រស្មីហង្សមាស ក្នុងឆ្នាំ ១៩៩៥ ពេលនោះហើយដែល លោក បានបោះជំហ៊ានឈានចូលក្នុងវិស័យសិល្បះយ៉ាងពេញលេញជាលើកដំបូង និង បានចេញបទចម្រៀងជាលើកដំបូងក្នុងបទ "អូនជាបេះដូងបង" (Oun Chea Besdong Bong) ចេញផ្សាយក្នុងអាល់ប៊ុម RHM Album (CD Vol.04)។[១]
Remove ads
អាជីពតន្ត្រី
Music career
ព្រាបសុវត្ថិ បទចម្រៀងក្នុងឆ្នាំ (១៩៩៥ - ១៩៩៥)
Preap Sovath Song in (1995 - 1995)
ក្នុងអំឡុងឆ្នាំ ១៩៩៥ ព្រាប សុវត្ថិ បានចូលច្រៀងក្នុង ផលិតកម្ម រស្មីហង្សមាស និងបានចេញបទចម្រៀងជាលើកដំបូងរបស់ខ្លួនចំនួន២បទ ដែលមានចំណងជើងថា "ចាំអូនមួយជីវិត" (Cham Oun Mouy Jivit) និងបទ "អូនជាបេះដូងបង" (Oun Chea Besdong Bong) ចេញផ្សាយក្នុងអាល់ប៊ុម RHM Album (CD Vol.04) ការបង្ហាញខ្លួនរបស់ ព្រាប សុវត្ថិ ក្នុងបទចម្រៀងលើកដំបូងពេលនោះមិនទាន់ទទួលបាន ការពេញនិយមស្ដាប់ច្រើននោះទេ ត្បិតពេលនោះ ព្រាប សុវត្ថិ ត្រូវប្រកួតប្រជែងជាមួយតារាចម្រៀងជួរមុខ និងតារាចម្រៀងរាមច្បងជាច្រើនទៀត ក្នុងផលិតកម្មដូចគ្នា។[២] ព្រាប សុវត្ថិ បានបន្តច្រៀងក្នុងផលិតកម្ម រស្មីហង្សមាស ពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ១៩៩៧ ជាមួយតារាចម្រៀងជាច្រើនដូចជា៖ លោក សុះ ម៉ាច និង អ្នកស្រី សួន ចន្ថា ក្នុងអាល់ប៊ុមរស្មីហង្សមាស RHM Album (CD Vol.19) និង កញ្ញា ទូច ស៊ុននិច ក្នុងអាល់ប៊ុមរស្មីហង្សមាស RHM Album (CD Vol.20), RHM Album CD Vol.24, RHM Album CD Vol.25។ ក្នុងឆ្នាំ ១៩៩៨-១៩៩៩ ព្រាប សុវត្ថិ បានចាប់ដៃគូចម្រៀង ជាមួយអ្នកស្រី ហ៊ឹម ស៊ីវន និង អ្នកស្រី សួន ចន្ថា ចេញនូវអាល់ប៊ុមរួមគ្នា ក្នុងអាល់ប៊ុមរស្មីហង្សមាស RHM Album CD Vol.26, RHM Album CD Vol.27 និង RHM Album CD Vol.29, RHM Album CD Vol.33, RHM Album CD Vol.34 ដែលជាអាល់ប៊ុមចម្រៀងឆ្លងឆ្លើយដែលមានការពេញនិយមស្ដាប់ជាច្រើនផងដែរ។ [៣]
ភាពពេញនិយម (២០០០-២០០៥)
Popularity (2000 - 2005)
ក្នុងអំឡុងឆ្នាំ ២០០០ លោក ព្រាប សុវត្ថិ បានចេញនូវបទចម្រៀង រាំវង់ ដើម្បីចូលរួមអបអរ ពិធីបុណ្យចូលឆ្នាំខ្មែរ ក្នុងនោះមានបទ "រាំវង់សហស្សវត្សរ៍ថ្មី" ចេញក្នុងអាល់ប៊ុម RHM Album (CD Vol.56), និងបានចេញក្នុងអាល់ប៊ុមដៃគូ (Partner Album) ជាមួយអ្នកស្រី ហុឹម សុីវន ក្នុងអាល់ប៊ុម RHM Album (CD Vol.58) បទចម្រៀងដែលធ្វើឱ្យលោក ព្រាប សុវត្ថិ កាន់តែមានភាពល្បីល្បាញក្នុងពេលនោះគឺបទ "មានថ្មីម្ដេចមិនប្រាប់" ចេញក្នុងអាល់ប៊ុមទោល (Solo Album) RHM Album (CD Vol.63) បទមួយនេះបានជាប់ក្នុងកម្មធី Top1 Music Apsara Radio FM.97 ផងដែរ ដែលក្លាយជាបទចម្រៀងមានការចាក់ស្ដាប់ច្រើនបទផុតក្នុងប្រទេសកម្ពុជា។ ក្នុងអំឡុងឆ្នាំ ២០០១ លោក ព្រាប សុវត្ថិ បានចូលរួមក្នុងកម្មវិធីប្រគុំតន្រ្តី សុខភាពមាតា ពិភពលោក ដែលរៀបចំឡើងដោយ អង្គការ យូនីសេហ្វ (UNICEF) ស្ដីពី "សប្ដាហ៍ពិភពលោក បំបៅកូនដោយទឹកដោះម្ដាយ" (World Breastfeeding Week) និងមានការផ្សាយផ្ទាល់ក្នុងទូរទស្សន៍ បុស្តិ៍លេខ៣ ផងដែរ។[៤]
ចូលរួមការប្រគុំតន្ត្រីពេញនិយមអាស៊ានជប៉ុន (២០០៣)
Joined Japan Asean Pop Concert (2003)
ក្នុងអំឡុងឆ្នាំ ២០០៣ ជាកិត្តិយសមួយផងដែរសម្រាប់លោក ព្រាប សុវត្ថិ តំណាងឱ្យតារាចម្រៀងពេញនិយមរបស់កម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ នៃការប្រគុំតន្ត្រី J-ASEAN POPs ដែលធ្វើឡើងនៅទីក្រុង Yokohama ប្រទេសជប៉ុន ដែលរៀបចំដោយមូលនិធិជប៉ុន បទចម្រៀងដែលនិពន្ធរួមគ្នាដោយសិល្បករជប៉ុន និងសិង្ហបុរី និងរៀបចំតាមរបៀបរបស់ពួកគេតាមភាសារបស់ពួកគេគឺជា បទចម្រៀងដោយសិល្បករកំពូលរបស់ប្រទេសជប៉ុន និងប្រទេសអាស៊ានទាំងដប់ច្រៀង ក្នុងគោលបំណង ស្វែងរកការរួមផ្សំគ្នាក្នុងចំណោមវប្បធម៌ចម្រុះនៃប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ាន និងនាំមកនូវអារម្មណ៍នៃការរួមគ្នា និងសហគមន៍ក្នុងចំណោមប្រជាជនដ៏ធំទូលាយដែលគាំទ្រវាតាមរយៈការផ្លាស់ប្តូរតន្ត្រីដ៏ពេញនិយម។[៥]
Remove ads
ព្រាបសុវត្ថិ បទល្បីប្រចាំឆ្នាំ (២០០៤ - ២០០៦)
Preab Sovath Hits Songs of the Year (2004 - 2006)
សមិទ្ធិផល
Achievement
Remove ads
កាត់ឡុកតន្ត្រី
Discography
ព្រាប សុវត្ថិ អាល់ប៊ុម (១៩៩៥ - ១៩៩៩)
Preap Sovath Album (1995 - 1999)
Remove ads
ដូច្នេះ
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads