រាជេន្ទ្រវរ្ម័នទី២

From Wikipedia, the free encyclopedia

រាជេន្ទ្រវរ្ម័នទី២
Remove ads

រាជេន្ទ្រវម៌្មទេវៈទី២ (អង់គ្លេស: Rajendravarman II) (Kh-pronoun: Reajendra Varaman II) (ប្រ.ស|គ.ស ០០០-៩៦៨) រជ្ជកាលគ្រងរាជ (គ.ស ៩៤៤-៩៦៨) ក្រោយទទួលរាជសម្បត្តិគ្រងរាជជាផ្លូវការ​ណ៍ ឆ្នាំ៩៤៧ នៃគ.សករាជ ទ្រង់មានព្រះបរមនាមថា "ព្រះគម្ដែងអញស្រីរាជេន្ទ្រវម៌្មទេវៈ" តាមពង្សសាវតា ព្រះអង្គត្រូវជាប្អូនបង្កើត ព្រះបាទ ស្រីហស៌វម៌្មទេវៈទី២ ដែលត្រូវបានកងទ័ពចូឡា (អង់គ្លេស: Chola dynasty) វាយចូលកាន់កាប់ រាជធានីកោះកេរ្តិ៍ អស់រយៈពេល ​៣ឆ្នាំ ចាប់ពីឆ្នាំ ៩៤៤ ដល់ឆ្នាំ ៩៤៧ នៃគ.សករាជ ទើបព្រះបាទ រាជេន្ទ្រវម៌្មទេវៈទី២ លើកទ័ពមកបណ្ដេញ ចាមចូឡា ឱ្យដកត្រឡប់ទៅវិញ ។ []

ព័ត៌មានសង្ខេប
Remove ads
Remove ads

ការវិលត្រឡប់មកយសោធរៈបុរៈវិញ

ក្រោយពេលព្រះបាទ "រាជេន្ទ្រវម៌្មទេវៈទី២" លើកទ័ពបណ្ដេញចាមចូឡា ឱ្យដកត្រឡប់ទៅវិញក្នុងឆ្នាំ ៩៤៧ នៃគ.សករាជ រយៈពេល ៣ឆ្នាំបន្ទាប់ ក្នុងឆ្នាំ ៩៥០ នៃគ.សករាជ ព្រះអង្គ​សំរេចចិត្តផ្លាសរាជធានីត្រឡប់ទៅ "យសោធរបូរ" វិញ និងបានសាងសង់សំណង់ស្ថាប័ត្យកម្មជាច្រើនឡើងវិញក្នុងតំបន់នោះ មានដូចជា៖ ប្រាសាទបន្ទាយស្រី ប្រាសាទប្រែរូប...ល.។ [] [] ក្រោយពីព្រះអង្គគ្រងរាជសម្បត្តិ ក្នុងឆ្នាំ ៩៥០ នៃគ.សករាជ ដដែល ព្រះបាទ រាជេន្ទ្រវម៌្មទេវៈទី២ ដែលជាស្ដេចសឹកសង្គ្រាមយ៉ាងខ្លាំងពូកែ បានវាយប្រយុទ្ធតទល់និងពួកចាម្ប៉ា ដែលជាចាមម៉ាឡេ បានវាយសងសឹកសង្គ្រប់យ៉ាងខ្លាំងក្លា ជួសព្រះរាមរបស់ខ្លួនគឺព្រះបាទ ហស៌វម៌្មទេវៈទី២ ដែលត្រូវបានកងទ័ពចាម នៃឧបទ្វីបម៉ាឡេ (អង់គ្លេស: Malay Peninsula) ចាប់យកជាឈ្លើយសឹករួចធ្វើឃាតនៅទីនោះ សង្គ្រាមរយៈពេល ២ឆ្នាំ កងទ័ព​ចាមម៉ាឡេបានចុះទន់ខ្សោយ ព្រះបាទ រាជេន្វម៌្មទេវៈទី២​ ក៏បានឡោមព័ទរឹបយករាជធានី "ស្រីវិជ័យ" (អង់គ្លេស: Srivijaya) បានទាំងស្រុងក្នុងឆ្នាំ ៩៥២ នៃគ​.សករាជ ។ []

Remove ads

សិល្បៈ​ក្បាច់លម្អ

Rajendravarman II Art Ornament

Thumb
Banteay Srei art ornament, Ravana Divide 10 heads and 20 arms and shake Mount Kailash in the story of Mahabharata in 10th century.

សិល្បៈចម្លាក់​ក្បាច់​លម្អ​នៃស្ថាប័ត្យកម្មខ្មែរ​ក្នុងរាជព្រះបាទ​"រាជេន្ទ្រវម៌្មទេវៈទី២" ដែលបានរចនាចម្លាក់ បង្ហាញ​​ដូចផ្ទាំងគំនូរផុសបែប (3D) ដែលពណ៌នាអំពី​ ខ្សែររឿងទេវៈកថាជាច្រើនដូចជា៖ ​មហាភារតៈ រាមកេរ្តិ៍ អវតារនរៈសិង្ហ និងខ្សែររឿងទេពទេវៈកថា ជាច្រើនផ្សេងទៀត ដែលមើលទៅប្រកបដោយភាពរស់រវើក ក្នុងរចនាបថ (Style) នៃស្ថាប័ត្យកម្មរបស់ព្រះអង្គដែលត្រូវបានអ្នកប្រវត្តិវិទូរជាច្រើនលើកយកមកសិក្សាអំពី ចម្លាក់ក្បាច់រចនាតែងលម្អប្រាសាទរបស់ព្រះអង្គក្នុងបែបបទស្ថាប័ត្យកម្ម ។ []

Remove ads

រចនាបថនៃស្ថាប័ត្យកម្ម

Architectural style

Thumb
ប្រាសាទបន្ទាយស្រី គ្រិស្ដសករាជ ៩៦៧

រចនាបថនៃស្ថាប័ត្យកម្ម ក្នុងរាជព្រះបាទ ​"រាជេន្ទ្រវម៌្មទេវៈទី២" ត្រូវបានគេជឿថាជា ស្ថាបត្យកម្ម​ខ្ពង់ខ្ពស់មួយ ដែលត្រូវបានប្រើប្រាសនូវប្រភេទថ្មភក់ពណ៌ផ្កាឈូក (អង់គ្លេស:Pink sandstone) ដ៏កម្រ ក្នុងសំណង់ស្ថាប័ត្យកម្មរបស់ព្រះអង្គ ដែលត្រូវបានតុបតែងយ៉ាងល្អិតល្អន់បំផុត ។ [] ស្ថាបត្យកម្ម​ប្រាសាទដ៏មនោរម្យដែលមានភាពទាក់ទាញដោយថ្មភក់ពណ៌ផ្កាឈូ រកឃើញដោយព្រាហ្មណ៍​បាគូប្រចាំរាជវាំងនាម "យជ្ញវរាហៈ" (អង់គ្លេស: Yajnavaraha) ដែលត្រូវជាចៅព្រះបាទ "ហស៌វម៌្មទេវៈទី១" ដែលនាំយកប្រភេទថ្មពណ៌ផ្កាឈូកមកសាងសង់សំណង់ប្រាសាទបន្ទាយស្រី ដែលជាប្រាសាទមានរចនាបថដ៏ល្អឯក ។ []

ស្ថាបត្យកម្ម​ដែលទ្រង់បានកសាង

មើលផងដែរ

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

រាជេន្ទ្រវរ្ម័នទី២
(គ.ស ០០០-៩៦៨)
មុនដោយ
ហស៌វម៌្មទេវៈទី២
ចក្រភពខ្មែរ
៩៤៤–៩៦៨
តដោយ
ជ័យវម៌្មទេវៈទី៥

ឯកសារ​យោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads