រាជេន្ទ្រវរ្ម័នទី២

From Wikipedia, the free encyclopedia

រាជេន្ទ្រវរ្ម័នទី២

រាជេន្ទ្រវម៌្មទេវៈទី២ (អង់គ្លេស: Rajendravarman II) (Kh-pronoun: Reajendra Varaman II) (ប្រ.ស|គ.ស ០០០-៩៦៨) រជ្ជកាលគ្រងរាជ (គ.ស ៩៤៤-៩៦៨) ក្រោយទទួលរាជសម្បត្តិគ្រងរាជជាផ្លូវការ​ណ៍ ឆ្នាំ៩៤៧ នៃគ.សករាជ ទ្រង់មានព្រះបរមនាមថា "ព្រះគម្ដែងអញស្រីរាជេន្ទ្រវម៌្មទេវៈ" តាមពង្សសាវតា ព្រះអង្គត្រូវជាប្អូនបង្កើត ព្រះបាទ ស្រីហស៌វម៌្មទេវៈទី២ ដែលត្រូវបានកងទ័ពចូឡា (អង់គ្លេស: Chola dynasty) វាយចូលកាន់កាប់ រាជធានីកោះកេរ្តិ៍ អស់រយៈពេល ​៣ឆ្នាំ ចាប់ពីឆ្នាំ ៩៤៤ ដល់ឆ្នាំ ៩៤៧ នៃគ.សករាជ ទើបព្រះបាទ រាជេន្ទ្រវម៌្មទេវៈទី២ លើកទ័ពមកបណ្ដេញ ចាមចូឡា ឱ្យដកត្រឡប់ទៅវិញ ។ []

ព័ត៌មានសង្ខេប
រាជេន្ទ្រវម៌្មទេវៈទី២
Thumb
ប្រាសាទ បន្ទាយស្រី សាងសង់ដោយព្រះបាទ រាជេន្ទ្រវម៌្មទេវៈទី២

(គ.ស ៩៦៥-៩៦៧)

រជ្ជកាល ៩៤៤-៩៦៨ (ចក្រភពខ្មែរ)
គ្រងរាជ ​ ៩៤៧
ព្រះនាមពេញ ព្រះគម្ដែងអញ

ស្រីរាជេន្ទ្រវម៌្មទេវៈ

មរណៈនាម បរមសិវៈលោក​កា []
ក្សត្រមុន ហស៌វម៌្មទេវៈទី២
រាជបន្ត ជ័យវម៌្មទេវៈទី៥
សន្តិវង្ស កៅណ្ឌិន្យ (អំបូរខ្មែរ)
ប្រសូត្រ មិនមានកំណត់ត្រា
ចូលទីវង្គត់ ៩៦៨ (ជន្មាយុ)

មិនមានកំណត់ត្រា

ជំនឿសាសនា ហិណ្ឌូសាសនា លទ្ធិ

ព្រះវិស្ណុ ព្រះព្រហ្ម ព្រះសិវៈ និយម

បិទ

ការវិលត្រឡប់មកយសោធរៈបុរៈវិញ

ក្រោយពេលព្រះបាទ "រាជេន្ទ្រវម៌្មទេវៈទី២" លើកទ័ពបណ្ដេញចាមចូឡា ឱ្យដកត្រឡប់ទៅវិញក្នុងឆ្នាំ ៩៤៧ នៃគ.សករាជ រយៈពេល ៣ឆ្នាំបន្ទាប់ ក្នុងឆ្នាំ ៩៥០ នៃគ.សករាជ ព្រះអង្គ​សំរេចចិត្តផ្លាសរាជធានីត្រឡប់ទៅ "យសោធរបូរ" វិញ និងបានសាងសង់សំណង់ស្ថាប័ត្យកម្មជាច្រើនឡើងវិញក្នុងតំបន់នោះ មានដូចជា៖ ប្រាសាទបន្ទាយស្រី ប្រាសាទប្រែរូប...ល.។ [] [] ក្រោយពីព្រះអង្គគ្រងរាជសម្បត្តិ ក្នុងឆ្នាំ ៩៥០ នៃគ.សករាជ ដដែល ព្រះបាទ រាជេន្ទ្រវម៌្មទេវៈទី២ ដែលជាស្ដេចសឹកសង្គ្រាមយ៉ាងខ្លាំងពូកែ បានវាយប្រយុទ្ធតទល់និងពួកចាម្ប៉ា ដែលជាចាមម៉ាឡេ បានវាយសងសឹកសង្គ្រប់យ៉ាងខ្លាំងក្លា ជួសព្រះរាមរបស់ខ្លួនគឺព្រះបាទ ហស៌វម៌្មទេវៈទី២ ដែលត្រូវបានកងទ័ពចាម នៃឧបទ្វីបម៉ាឡេ (អង់គ្លេស: Malay Peninsula) ចាប់យកជាឈ្លើយសឹករួចធ្វើឃាតនៅទីនោះ សង្គ្រាមរយៈពេល ២ឆ្នាំ កងទ័ព​ចាមម៉ាឡេបានចុះទន់ខ្សោយ ព្រះបាទ រាជេន្វម៌្មទេវៈទី២​ ក៏បានឡោមព័ទរឹបយករាជធានី "ស្រីវិជ័យ" (អង់គ្លេស: Srivijaya) បានទាំងស្រុងក្នុងឆ្នាំ ៩៥២ នៃគ​.សករាជ ។ []

សិល្បៈ​ក្បាច់លម្អ

Rajendravarman II Art Ornament

Thumb
Banteay Srei art ornament, Ravana Divide 10 heads and 20 arms and shake Mount Kailash in the story of Mahabharata in 10th century.

សិល្បៈចម្លាក់​ក្បាច់​លម្អ​នៃស្ថាប័ត្យកម្មខ្មែរ​ក្នុងរាជព្រះបាទ​"រាជេន្ទ្រវម៌្មទេវៈទី២" ដែលបានរចនាចម្លាក់ បង្ហាញ​​ដូចផ្ទាំងគំនូរផុសបែប (3D) ដែលពណ៌នាអំពី​ ខ្សែររឿងទេវៈកថាជាច្រើនដូចជា៖ ​មហាភារតៈ រាមកេរ្តិ៍ អវតារនរៈសិង្ហ និងខ្សែររឿងទេពទេវៈកថា ជាច្រើនផ្សេងទៀត ដែលមើលទៅប្រកបដោយភាពរស់រវើក ក្នុងរចនាបថ (Style) នៃស្ថាប័ត្យកម្មរបស់ព្រះអង្គដែលត្រូវបានអ្នកប្រវត្តិវិទូរជាច្រើនលើកយកមកសិក្សាអំពី ចម្លាក់ក្បាច់រចនាតែងលម្អប្រាសាទរបស់ព្រះអង្គក្នុងបែបបទស្ថាប័ត្យកម្ម ។ []

រចនាបថនៃស្ថាប័ត្យកម្ម

Architectural style

Thumb
ប្រាសាទបន្ទាយស្រី គ្រិស្ដសករាជ ៩៦៧

រចនាបថនៃស្ថាប័ត្យកម្ម ក្នុងរាជព្រះបាទ ​"រាជេន្ទ្រវម៌្មទេវៈទី២" ត្រូវបានគេជឿថាជា ស្ថាបត្យកម្ម​ខ្ពង់ខ្ពស់មួយ ដែលត្រូវបានប្រើប្រាសនូវប្រភេទថ្មភក់ពណ៌ផ្កាឈូក (អង់គ្លេស:Pink sandstone) ដ៏កម្រ ក្នុងសំណង់ស្ថាប័ត្យកម្មរបស់ព្រះអង្គ ដែលត្រូវបានតុបតែងយ៉ាងល្អិតល្អន់បំផុត ។ [] ស្ថាបត្យកម្ម​ប្រាសាទដ៏មនោរម្យដែលមានភាពទាក់ទាញដោយថ្មភក់ពណ៌ផ្កាឈូ រកឃើញដោយព្រាហ្មណ៍​បាគូប្រចាំរាជវាំងនាម "យជ្ញវរាហៈ" (អង់គ្លេស: Yajnavaraha) ដែលត្រូវជាចៅព្រះបាទ "ហស៌វម៌្មទេវៈទី១" ដែលនាំយកប្រភេទថ្មពណ៌ផ្កាឈូកមកសាងសង់សំណង់ប្រាសាទបន្ទាយស្រី ដែលជាប្រាសាទមានរចនាបថដ៏ល្អឯក ។ []

ស្ថាបត្យកម្ម​ដែលទ្រង់បានកសាង

មើលផងដែរ

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

រាជេន្ទ្រវរ្ម័នទី២
(គ.ស ០០០-៩៦៨)
មុនដោយ
ហស៌វម៌្មទេវៈទី២
ចក្រភពខ្មែរ
៩៤៤–៩៦៨
តដោយ
ជ័យវម៌្មទេវៈទី៥

ឯកសារ​យោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.