ព្រះម៉ែគង្គា
From Wikipedia, the free encyclopedia
ព្រះម៉ែគង្គា (អង់គ្លេស: Goddess Ganga , ភាសាសំស្ក្រឹត: गंगा देवी ) គឺ ជាទេពធីតានៃព្រហ្មញ្ញ សាសនា , ហិណ្ឌូសាសនា , ព្រះវេទ៕៚ .ព្រះនាង គឺ ទេវតាទេពភេទស្ត្រីរក្សាទន្លេមួយ[៣] និង ទេពធីតាទៀងទាត់ទន្លេមួយគង្គា[៣] និង ព្រះនៃចំភាពបរិសុទ្និងទន្លេមួយ។[៤] ៕៚
ព្រះម៉ែគង្គា ( ព្រះទេវីនៃចំទឹក និង ទន្លេមួយគង្គា) | ||||
![]() | ||||
ទេវរូប ព្រះម៉ែគង្គា សិល្បៈស្រីលង្កា។ | ||||
សាសនា | ព្រហ្មញ្ញ សាសនា ហិណ្ឌូសាសនា ព្រះវេទ | |||
សាស្ត្រាវុធក្នុងដៃ |
កលសៈ | |||
ទេពជាយារបស់ | ព្រះសិវៈ ព្រះវិស្ណុ ព្រះបាទសាន្តនុ (រឿងមហាភារតយុទ្ធ)[១][២] | |||
យាន្តជំនិះ | មករ ក្រពើ ត្រីមួយ | |||
លំនៅស្ថាន | ទន្លេមួយគង្គា,ទន្លេមួយ | |||
ព្រះរាជបុត្រ | ភីស្មៈ(រឿងមហាភារតយុទ្ធ) |
ប្រវត្តិ
ព្រះម៉ែគង្គា ទ្រង់គឺជាព្រះម៉ែនៃក្រសែទឹកស័ក្តិសិទ្ធិ ដែលផ្តល់នូវជីវិត និងលាងជម្រះនូវមន្ទិលសៅហ្មងរបស់សព្វសត្វទាំងឡាយតាមជំនឿនៅក្នុងព្រហ្មញ្ញសាសនា ឬសាសនាហិណ្ឌូ។ ទ្រង់តែងតែស្ថិតនៅក្នុងរូបជាព្រះម៉ែ ដែលមានសម្រស់ស្រស់ស្អាតផូរផង់ ទ្រង់គ្រឿងអម្ពរពណ៌-ស មានព្រះហស្ត២ ឬ៤ ដោយព្រះហស្តពីខាងក្រោយទ្រង់ផ្កាឈូក និងថូ“កលសៈ” ឯព្រះហស្តពីរខាងមុខស្ថិតក្នុងកាយវិការប្រទានអភ័យ និងកាយវិការប្រទានពរ, ហើយទ្រង់មានសត្វ“មករ”ជាយានជំនិះ ៕៚

រឿងមហាភារតយុទ្ធ
ព្រះនាង គឺជាមាតានៃក្រុងហស្តិនបុរៈ នាងជាអគ្គមហេសីឯកព្រះមហាក្សត្រិយានីនៃព្រះបាទសាន្តនុ និងជាម្ដាយរបស់ភីស្មៈ ។ នៃអក្សរសិល្ប៍រឿងមហាភារតយុទ្ធ. ។ ៚[៥]
ប្រវត្តិព្រះនាងនៃសិល្បៈខ្មែរ
ទេវរូបព្រះនាងនៃសិល្បៈខ្មែរ គឺ ទេវរូប ព្រះឧមាគង្គាបតិស្វរ (អង់គ្លេស: Uma-Gangapatisvarar) អ្នកស្រាវជ្រាវរកឃើញឈ្មោះនេះនៅលើសិលាចារឹកប្រាសាទបាគង ដែលនិយាយថា ព្រះបាទឥន្ទ្រវម្ម៌ន(ទី១)ស្ថាបនារូបឥស្វរព្រះនាមថា ឧមាគង្គាបតិស្វរនេះដែលមានព្រះហស្ថនាងឧមា និងនាងគង្គាព័ន្ធគ្នា។ ដោយផ្អែកលើសិលាចារឹក និងចម្លាក់ទាំងបីនេះធ្វើឲ្យលោក សឺដេស សន្និដ្ឋានថា នេះជារូបចម្លាក់នោះឯង។[៦]តែក្នុងសិល្បៈខ្មែរ ព្រះឥសូរបង្ហាញព្រះហស្ថ៤ ឬច្រើនជាងនេះ តែពេលរាំ។ សព្វថ្ងៃ ចម្លាក់ និងសិលាចារឹកនេះរក្សាក្នុងអភិរក្សដ្ឋានអង្គរ ៕៚.

កំណត់
Wikiwand - on
Seamless Wikipedia browsing. On steroids.