ភ្នំឈើកាច់

From Wikipedia, the free encyclopedia

ភ្នំឈើកាច់
Remove ads

១៨ ខែឧសភា ២០២៥ ភ្នំឈើកាច់

ព័ត៌មានសង្ខេប ភ្នំឈើកាច់, ប្រវត្តិ ...

ភ្នំឈើកាច់ គឺជាភ្នំមួយស្ថិតក្នុង ភូមិមាត់ព្រៃ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ មានចម្ងាយ ៧៨គ.ម ពីទីក្រុងភ្នំពេញ និង មានចម្ងាយ ៤៥គ.ម ពី ក្រុងព្រៃវែង បត់ឆ្វេងដៃត្រង់ផ្សារកំពង់សឹងចូលចម្ងាយប្រហែល ៧គ.ម។ រមណីយដ្ឋាន បាភ្នំមានភ្នំ ៤ នៅផ្ដុំគ្នា គឺ ភ្នំសំពៅ ភ្នំស្អាង ភ្នំធំ និង ភ្នំបញ្ជរ។ បាភ្នំ ជារាជធានីចាស់ឈ្មោះថា នគរភ្នំ គឺស្ថិតនៅក្បែរភ្នំទាំងឡាយក្នុង ស្រុកបាភ្នំ ដែលបច្ចុប្បន្ននៅបន្សល់ស្លាក់ស្នាមខ្លះៗ ប៉ុណ្ណោះដូចជា ប្រាសាទបុរាណមួយឈ្មោះថា ប្រាសាទច័ន្ទ ស្ថិតនៅចំពីមុខវត្តវិហារគុកក្បែរជើងភ្នំសំពៅក្នុងឃុំជើងភ្នំ។ មានចំងាយពីផ្លូវជាតិលេខ១ ប្រមាណ១,៥​គម ​ពីឃុំកំពង់សឹងតាមផ្លូវលំក្រហម។ ភ្នំឈើកាច់ ជាទីតាំងប្រវត្តិសាស្រ្តមួយនៃ នគរគោកធ្លក និងមានប្រវត្តិរឿងជាប្រពៃណីខែ្មរជាច្រើនផង។ ក្នុងប្រវត្តិរឿងទុំទាវភ្នំឈើកាច់ជាកន្លែងដែលនេនទុំបានសាងផ្នូសនៅទីនេះ។

Remove ads

ផ្លូវចូលទៅកាន់ភ្នំឈើកាច់

តាមផ្លូវជាតិ១ មកដល់ផ្សារឈើកាច់ បត់ឆ្វេងតាមផ្លូវក្រាលកៅស៊ូមកកើតត្រង់ មាន២ផ្លូវគឺ÷

  • ចក្រតាមផ្លូវចូលតាមភ្នំតូច
  • ចក្រតាមផ្លូវចូលតាមភ្នំឈើកាច់(ផ្លូវបេតុង)ប្រវែង

កម្មវិធីឡើងអ្នកតា មេសរ

ឆ្នាំ២០១៩

  • នៅលើកំពូលភ្នំឈើកាច់ មានពិធីដារលោកតាមេសរ ជារៀងរាល់ឆ្នាំ នៅក្នុងឆ្នាំនេះកម្មវិធីគឺប្រព្រឹត្តទៅមានរយៈពេល ៣ថ្ងៃគឺ
  1. ថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩
  2. ថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៩
  3. ថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads