មេកានិច

From Wikipedia, the free encyclopedia

Remove ads

ទំព័រគំរូ:មេកានិច មេកានិច ជាផ្នែកមួយនៃរូបវិទ្យាដែលសិក្សាអំពីទំនាក់ទំនងចលនា និងកំលាំង។ មុខវិជ្ជាមេកានិច​មានប្រភពតាំងពីបុរាណ។

សញ្ញាណ

Thumb
បំនែងចែកមេកានិចតាមដែនសុពលភាព

មេកានិចគឺជាល្បាយរបស់រូបវិទ្យានិងតារាវិទ្យា ដែលញូតុន បានបង្កើត។

មេកានិចអាចចែកចេញជា២សាខាធំៗគឺ មេកានិចក្លាស់សិច និង មេកានិចកង់ទិច។ មេកានិចក្លាស់សិច មានកំនើតតាំងពីបុរាណ ពេលដែលញូតុនបានបោះពុម្ភសៀវភៅ Principia Mathematica ដែលនិយាយពីច្បាប់ចលនា ចំនែក មេកានិចកង់ទិច ទើបមានកំនើតនៅស.វទី២០ទេ។ ទ្រឹស្ដីក្នុងមេកានិចក្លាស់សិច​របស់ញូតុននិងហ្គាលីលេ​ត្រូវបានគេសន្មត់ថាពិតនិងអាចអនុវត្តបានគ្រប់ករណី។ ប៉ុន្តែនៅពេលអែងស្តែងរកឃើញថាទ្រឹស្ដីក្នុងមេកានិចក្លាស់សិចមិនអាច​យកមកអនុវត្តបានទេក្នុងករណីដែលអង្គធាតុមានចលនាក្នុងល្បឿនប្រហែលល្បឿនពន្លឺនោះ។ ក្នុងមេកានិចក្លាស់សិចគេនិយាយថា​ម៉ាស់របស់អង្គធាតុមួយមិនប្រែប្រួលទេ តែអែងស្តែងបានរកឃើញថា តាមពិតម៉ាសរបស់អង្គធាតុប្រែប្រួលទៅតាមល្បឿន គ្រាន់តែថាពេលល្បឿនអង្គធាតុមិនជាលឿនប៉ុន្មាន គេអាចសន្មត់ថាថេរ តែបើល្បឿននោះកាន់តែលឿនទៅ​ នោះកំនើនម៉ាសគឺមិនអាចចោលបានទេ។ នៅពេលនោះហើយអែងស្តែងបានកែសំរួលទ្រឹស្ដីក្នុងមេកានិចក្លាស់សិច បំពេញបន្ថែមហើយបង្កើតផ្នែកមួយទៀតហៅថា មេកានិចកង់ទិច។ តាមពិតទៅផ្នែកទាំង២នេះគ្រាន់តែចែកដែនសុពលភាពគ្នាប៉ុណ្ណោះ។ ក្នុងការសិក្សាចលនា​របស់អង្គធាតុក្នុងជីវភាពប្រចាំថ្ងៃ មេកានិចក្លាស់សិចគឺគ្រាប់គ្រាន់ហើយ។

Remove ads

ផ្នែករងនៅក្នុងមេកានិច

ព័ត៌មានសង្ខេប ពាក្យគន្លឹះ, សេរី ...
ព័ត៌មានសង្ខេប អត្ថបទទាក់ទង, ពាក្យគន្លឹះ ...

មេកានិចក្លាស់សិច

  • មេកានិចញូតុន៖ សិក្សាអំពីស្តាទិច ស៊ីនេម៉ាទិច និង ឌីណាមិច
  • មេកានិចឡាហ្គ្រង់៖ បន្ថែមពីលើមេកានិកញូតុងនូវ ច្បាប់រក្សាថាមពលមេកានិច ច្បាប់រក្សាបរិមាណចលនា ច្បាប់រក្សាម៉ូម៉ង់ស៊ីនេទិច
  • មេកានិចហាមីលតុន៖ បន្ថែមពីលើមេកានិចឡាហ្គ្រង់និងមេកានិចញូតុន
  • មេកានិចអវកាស៖ សិក្សាពីចលនារបស់ភព អាចមន៍ផ្កាយ តារា កាឡាក់ស៊ី...
  • អាគូស្ទីក៖ សិក្សាពីដំនាលសំលេង
  • ស្តាទិច៖​ សិក្សាពីលំនឹងមេកានិក
  • មេកានិកនៃសន្ទនីយ៍៖ សិក្សាពីចលនារបស់សន្ទនីយ៍
  • មេកានិចនៃដី៖ សិក្សាពីលក្ខណៈមេកានិចរបស់ដី
  • អ៊ីដ្រូលិច៖ សិក្សាពីលក្ខណៈមេកានិចរបស់អង្គធាតុរាវ
  • មេកានិចស្ថិតិ៖ សិក្សាពីប្រព័ន្ឋដែលកើតឡើងពីផ្នែកតូចៗ ឧទាហរណ៍ឧស្ម័នដែលកើតឡើងពីម៉ូលេគុលរាប់ពាន់លាន
  • មេកាត្រូនិច៖ អនុវត្តន៍របស់មេកានិចក្នុងវិស្វកម្ម

មេកានិចកង់ទិច

  • រូបវិទ្យាអំពីភាគល្អិត៖ សិក្សាពីចលនា ទំរង់ និង​ប្រតិកម្មរបស់ភាគល្អិត
  • រូបវិទ្យានុយក្លេអ៊ែរ៖ សិក្សាពីចលនា ទំរង់ និង​ប្រតិកម្មរបស់នុយក្លេអុង
  • មេកានិចកង់ទិច៖ សិក្សាពីអង្គធាតុក្នុងប្រព័ន្ឋលំដាប់អាតូម
  • មេកានិចរ៉ឺឡាទីវីស៖ សិក្សាពីប្រព័ន្ឋដែលមានល្បឿនកំរិតល្បឿនពន្លឺ
Remove ads

ខ្នាតអន្តរជាតិប្រើប្រាស់នៅក្នុងមេកានិចក្លាស់សិច

  • វិនាទី (s) : ខ្នាតពេល និង រយៈពេល
  • ម៉ែត្រ (m) : ខ្នាតប្រវែង ចំងាយចរ
  • ម៉ែត្រក្នុងមួយវិនាទី (m/s ឬ m.s-1) : ខ្នាតល្បឿន
  • ម៉ែត្រក្នុងមួយវិនាទីការេ (m/s2 ឬ m.s-2) : ខ្នាតសំទុះ
  • គីឡូក្រាម (kg) : ខ្នាតម៉ាស់
  • ញូតុន (N) : ខ្នាតកំលាំង
  • ហ្ស៊ូល (J) : ខ្នាតថាមពល កម្មន្ត
  • វ៉ាត់ (W) : ខ្នាតអនុភាព

អ្នកប្រាជ្ញក្នុងមេកានិច

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads