ម៉ូរីតានី

From Wikipedia, the free encyclopedia

ម៉ូរីតានី

ប្រទេសម៉ូរីតានី (ភាសាអារ៉ាប់៖ موريتانيا និងជាភាសាបារាំង៖ Mauritanie) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឥស្លាមម៉ូរីតានី (អារ៉ាប់៖ الجمهورية الإسلامية الموريتانية) គឺជាប្រទេសមួយស្ថិតនៅតំបន់អាហ្វ្រិកខាងលិច។ ម៉ូរីតានីមានព្រំប្រទល់ជាប់នឹងមហាសមុទ្រអាត្លង់ទិកនៅភាគខាងលិច សាហារ៉ាខាងលិចនៅភាគខាងជើងនិងពាយព្យ ប្រទេសអាល់ហ្សេរីនៅភាគឦសាន ប្រទេសម៉ាលីនៅខាងកើតនិងអាគ្នេយ៍ និងប្រទេសសេណេកាល់នៅភាគនិរតី។ ម៉ូរីតានីត្រូវជាប្រទេសដែលមានផ្ទៃដីធំជាងគេបង្អស់ទី១១ នៅទ្វីបអាហ្រ្វិក និងធំបំផុតទី២៨ នៅលើពិភពលោក ហើយទឹកដីប្រមាណ ៩០% នៃប្រទេសនេះគឺស្ថិតនៅក្នុងវាលលំហយក្សសាហារ៉ា។ ប្រជាជនចំនួន ៤.៣ លាននាក់នៃប្រទេសនេះភាគច្រើនរស់នៅក្នុងតំបន់ភាគខាងត្បូង និងប្រមាណមួយភាគបីនៃប្រជាជនសរុបបានប្រមូលផ្តុំគ្នារស់នៅក្នុងរដ្ឋធានី និងជាទីក្រុងធំបំផុតគឺ នូអាកឆត ដែលមានទីតាំងជាប់ឆ្នេរមហាសមុទ្រអាត្លង់ទិក

ព័ត៌មានសង្ខេប الجمهورية الإسلامية الموريتانية (អារ៉ាប់), រដ្ឋធានី និង ទីក្រុងធំបំផុត ...
សាធារណរដ្ឋឥស្លាមម៉ូរីតានី
الجمهورية الإسلامية الموريتانية (អារ៉ាប់)
Thumb
ទង់ជាតិ
Thumb
ត្រារដ្ឋ
បាវចនា
"شرف، إخاء، عدل"
"កិត្តិយស ភាតរភាព យុត្តិធម៌"
ភ្លេងជាតិ
النشيد الوطني الموريتاني
"ទឹកដីនៃមោទនភាពជន ដឹកនាំដោយអភិជន"
Thumb
ទីតាំងប្រទេសម៉ូរីតានី (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
នូអាកឆត
18°09′N 15°58′W
ភាសាផ្លូវការភាសាអារ៉ាប់
ភាសាជាតិ
  • ពូឡារ
  • សូណាំងកេ
  • វ៉ូឡូហ្វ
ក្រុមជនជាតិ
  • ៤០% ហារ៉ាទីន
  • ៣០% អារ៉ាប់-ប៊ែប៊ែរ (បីដាន់)
  • ៣០% ធូគូល័រ ហ្វូឡានី ម៉ង់ដេ និងវ៉ូឡូហ្វ[]
សាសនា
ឥស្លាមស៊ុននី (ផ្លូវការ)
រដ្ឋាភិបាលសាធារណរដ្ឋឥស្លាមនិយមប្រធានាធិបតីអាស្រ័យសភាឯកភូត
- ប្រធានាធិបតី
ម៉ូហាម៉េដ អ៊ូល ហ្កាស៊ូអានី
- នាយករដ្ឋមន្ត្រី
ម៉ូហាម៉េដ អ៊ូល ប៊ីឡាល់
- ប្រធានរដ្ឋសភា
ម៉ូហាម៉េដ អ៊ូល ម៉េហ្គេតថ៍
នីតិបញ្ញត្តិរដ្ឋសភា
ឯករាជ្យភាព
- ប្រកាសជាសាធារណរដ្ឋ
២៨ វិច្ឆិកា ១៩៥៨
- ប្រកាសឯករាជ្យភាពពីបារាំង
២៨ វិច្ឆិកា ១៩៦០
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន
១២ កក្កដា ១៩៩១
ក្រឡាផ្ទៃ
- សរុប
៤,២៣៣,២៦២ គ.ម  
- ផ្ទៃទឹក (%)
០.០៣
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
៤,២៤៤,៨៧៨[] (ទី១២៨)
- ដង់ស៊ីតេ
៣.៤ នាក់/គ.ម  
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
៣៣.៤១៤ ពាន់លានដុល្លារ[] (ទី១៤៦)
- ក្នុងម្នាក់
៧,៥៤២ ដុល្លារ[] (ទី១៣២)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
១០.៣៥៧ ពាន់លានដុល្លារ[] (ទី១៥១)
- ក្នុងម្នាក់
២,៣៣៧ ដុល្លារ[] (ទី១៤៤)
ជីនី (២០១៤) ៣២.៦[]
មធ្យម
HDI (២០២១)  ០.៥៥៦[]
មធ្យម · ទី១៥៨
រូបិយវត្ថុអ៊ូហ្គីយ៉ា (MRU)
ល្វែងម៉ោងUTC    (GMT)
ទម្រង់កាលបរិច្ឆេទថ្ងៃ/ខែ/ឆ្នាំ - dd/mm/yyyy
ទិសបើកបរស្ដាំ
កូដ ISO 3166MR
ដែនកម្រិតខ្ពស់.mr
បិទ

ឈ្មោះរបស់ប្រទេសនេះគឺត្រូវបានកម្លាយចេញពីឈ្មោះនៃព្រះនគរមួយរបស់ជនជាតិប៊ែប៊ែរបុរាណហៅថាម៉ូរេតានី ដែលធ្លាប់មានវត្តមាននៅក្នុងតំបន់អាហ្វ្រិកខាងជើង។ ជនជាតិប៊ែប៊ែរនោះបានចូលមកកាន់កាប់ទឹកដីនៃប្រទេសម៉ូរីតានីសព្វថ្ងៃនៅសតវត្សទី៣ នៃ គ.ស.។ អាណាចក្រអ៊ូមីយ៉ាដរបស់ពួកអារ៉ាប់បានចូលត្រួតត្រាតំបន់នេះនៅចុងសតវត្សទីប្រាំពីរ ដោយនាំចូលមកនូវសាសនា វប្បធម៌ និងភាសាអារ៉ាប់។ នៅដើមសតវត្សទី២០ ម៉ូរីតានីត្រូវបានបារាំងចូលធ្វើអាណានិគម និងរួមបញ្ចូលទៅក្នុងតំបន់អាណានិគមនៃអាហ្វ្រិកខាងលិច។ រដ្ឋនេះបានទទួលឯករាជ្យនៅក្នុងឆ្នាំ១៩៦០ ប៉ុន្តែក្រោយពីបានឯករាជ្យភាពមក ម៉ូរីតានីត្រូវប្រឈមនឹងរដ្ឋប្រហារ និងរបបផ្តាច់ការយោធាផ្ទួនៗគ្នា។ រដ្ឋប្រហារថ្មីបំផុតនៅម៉ូរីតានីបានកើតឡើងនៅក្នុងឆ្នាំ២០០៨ ដែលដឹកនាំដោយឧត្តមសេនីយ៍ម៉ូហាម៉េដ អ៊ូល អាប់ឌែល អាហ្ស៊ីស និងក្រោយៗមកទៀត លោកបានឈរឈ្មោះ និងជាប់ឈ្មោះជាប្រធានាធិបតីនៅក្នុងឆ្នាំ២០០៩ និងឆ្នាំ២០១៤។[] លោកត្រូវបានស្នងតំណែងបន្តដោយម៉ូហាម៉េដ អ៊ូល ហ្កាស៊ូអានី បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៩ ហើយវាត្រូវបានគេចាត់ទុកថាជាការផ្ទេរអំណាចដោយសន្តិវិធីដំបូងបង្អស់នៃប្រទេសម៉ូរីតានីចាប់តាំងពីទទួលបានឯករាជ្យមក។[]

វប្បធម៌ និងនយោបាយម៉ូរីតានីគឺបានទទួលឥទ្ធិពលពីអារ៉ាប់ច្រើន ដោយសព្វថ្ងៃ ខ្លួនត្រូវជាសមាជិកនៃសម្ព័ន្ធអារ៉ាប់ ហើយភាសាអារ៉ាប់គឺជាភាសាផ្លូវការនៃប្រទេស។ សាសនា​ផ្លូវការ​គឺសាសនា​ឥស្លាម ហើយ​ប្រជាជនស្ទើរតែ​ទាំងអស់​នាំគ្នាគោរពប្រតិបត្តិនិកាយ​ស៊ុននី។ ទោះអត្តសញ្ញាណជាតិជាអារ៉ាប់ក្ដី តែសង្គមម៉ូរីតានីគឺសម្បូរពោរពេញទៅដោយពហុជាតិសាសន៍រស់នៅជុំជាមួយគ្នា។ ក្នុងនោះ ក្រុមជនជាតិធំជាងគេគឺ ជនជាតិហេរ៉ាទីន (ស្មើនឹង ៤០% នៃចំនួនប្រជាជនសរុប) និងជនជាតិបីដាន (ស្មើនឹង ៣០%)។[] ជនជាតិទាំងពីរក្រុមគឺជាភស្តុតាងបានមកពីការលាយច្របាច់បញ្ចូលគ្នានៃជាតិសាសន៍ ភាសា និងវប្បធម៌អារ៉ាប់-ប៊ែប៊ែរ។ រីឯប្រជាជនប្រមាណ ៣០% ទៀតគឺមានដើមកំណើតពីជនជាតិភាគតិចនៃវាលខ្សាច់សាហារ៉ា។

ទោះបីជាប្រទេសដែលសម្បូរបែបទៅដោយធនធានធម្មជាតិច្រើនក៏ពិតមែនដូចជា រ៉ែដែក និងប្រេងឥន្ធនៈជាដើម ប៉ុន្តែម៉ូរីតានីនៅតែស្ថិតក្នុងស្ថានភាពក្រីក្រ ដោយសេដ្ឋកិច្ច​ជាតិច្រើនតែពឹងផ្អែកលើវិស័យកសិកម្ម បសុសត្វ និង​នេសាទ​ជា​ចម្បង។ ម៉ូរីតានីត្រូវបានគេយល់ឃើញជាប្រទេសដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយត្រូវបានចោទប្រកាន់ពិសេសចំពោះវត្តមាននៃទាសភាពនៅក្នុងសង្គម។ គេបានប៉ាន់ប្រមាណថាប្រជាជនម៉ូរីតានីពីប្រមាណ ១០% ទៅ ២០% បានជាប់ដៃជើងក្នុងទាសភាពនៅឆ្នាំ២០១២។ ថ្វីបើទាសភាពត្រូវបានលុបបំបាត់ចោលទាំងស្រុងនៅក្នុងឆ្នាំ១៩៨១ ក៏ពិតមែន តែទោសទណ្ឌកម្មចំពោះកម្មសិទ្ធិនៃទាសករទើបត្រូវបានគេចាប់ផ្ដើមអនុវត្តពីឆ្នាំ២០០៧ ប៉ុណ្ណោះ។[][១០]

ឯកសារយោង

តំណភ្ជាប់ក្រៅ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.