ម្យីន ស្វេ
អនុប្រធានាធិបតីមីយ៉ាន់ម៉ា ប្រធានាធិបតីស្តីទី (2018, 2021-2024) From Wikipedia, the free encyclopedia
ម្យីន ស្វេ (ភាសាភូមា៖ မြင့်ဆွေ, កើតថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៥១) គឺជាអ្នកនយោបាយភូមាមួយរូបដែលបច្ចុប្បន្នកំពុងបម្រើការជាប្រធានាធិបតីស្តីទីប្រទេសមីយ៉ាន់ម៉ាហើយក៏ជាអនុប្រធានាធិបតីទីមួយផងដែរ។ ពីមុន លោកធ្លាប់បានធ្វើជាប្រធានាធិបតីស្តីទីម្តងដែរគឺបន្ទាប់ពីការលាលែងចេញពីតំណែងរបស់លោកប្រធានាធិបតីហ្ទីន ក្យរនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ និងធ្លាប់ជានាយករដ្ឋមន្ត្រីនៃតំបន់យុាំងហ្គូនម្នាក់ផងដែរចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១ រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦។ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ លោកបានស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ា។ លោកមានដើមកំណើតជាជនជាតិមន និងធ្លាប់ជាអតីតមន្ត្រីយោធាដែលមានឋានៈជាឧត្តមសេនីយ៍ឯក។[១][២]
លោកឯកឧត្តម ម្យីន ស្វេ | |
---|---|
မြင့်ဆွေ | |
ប្រធានាធិបតីស្តីទីមីយ៉ាន់ម៉ា | |
កាន់តំណែង | |
ក្នុងការិយាល័យ ១ កុម្ភៈ ២០២១ | |
នាយករដ្ឋមន្ត្រី | មីន អ៊ុងឡាំង |
ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ | មីន អ៊ុងឡាំង |
មុន | វីន ម្យីន |
ក្នុងការិយាល័យ ២១ មីនា ២០១៨ – ៣០ មីនា ២០១៨ | |
ទីប្រឹក្សារដ្ឋ | អ៊ុងសានស៊ូជី |
មុន | ហ្ទីន ក្យរ |
បន្ទាប់ | វីន ម្យីន |
អនុប្រធានាធិបតីទីមួយនៃមីយ៉ាន់ម៉ា | |
កាន់តំណែង | |
ក្នុងការិយាល័យ ៣០ មីនា ២០១៦ | |
ប្រធានាធិបតី | ហ្ទីន ក្យរ ខ្លួនលោក (ស្តីទី) វីន ម្យីន |
មុន | សៃម៉ុកខាំ |
នាយករដ្ឋមន្ត្រីតំបន់យ៉ាំងហ្គូន | |
ក្នុងការិយាល័យ ៣០ មីនា ២០១១ – ៣០ មីនា ២០១៦ | |
មុន | តំណែងបង្កើតឡើង |
បន្ទាប់ | ផ្យូ មីនទាន |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | 24 ឧសភា 1951 |
គណបក្សនយោបាយ | គណបក្សសហភាពសាមគ្គីនិងអភិវឌ្ឍន៍ |
ពន្ធភាព | ឃីន ទិតហ្តេ |
កូន | ២ |
ការអប់រំ | បណ្ឌិតសភាសេវាកម្មការពារជាតិ |
សេវាយោធា | |
ភក្ដីភាព | មីយ៉ាន់ម៉ា |
សាខា/សេវាកម្ម | កងទ័ពមីយ៉ាន់ម៉ា |
ឆ្នាំកាន់តំណែង | ១៩៧១–២០១០ |
ឋានៈ | ![]() |
ម្យីន ស្វេត្រូវបានប្រកាសជាប្រធានាធិបតីស្តីទីដោយយោធាក្រោយរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់មកគាត់បានផ្ទេរអំណាចនយោបាយភ្លាមៗទៅឱ្យអគ្គមេបញ្ជាការនៃសេវាកម្មការពារជាតិគឺលោកមីន អ៊ុងឡាំង។[៣][៤][៥][៦]
![]() |
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.