ប្រធានាធិបតីមីយ៉ាន់ម៉ា
From Wikipedia, the free encyclopedia
Remove ads
ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា (ភាសាភូមា៖ နိုင်ငံတော် သမ္မတ) គឺជាប្រមុខរដ្ឋ និងជាប្រមុខរដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ា។ ប្រធានាធិបតីគឺជាអ្នកដឹកនាំគណៈរដ្ឋមន្ត្រីមីយ៉ាន់ម៉ាដែលជា ស្ថាប័នប្រតិបត្តិមួយរបស់រដ្ឋាភិបាលភូមា។ ប្រធានាធិបតីបច្ចុប្បន្នគឺលោកម្យីន ស្វេដែលបានឡើងកាន់តំណែងនេះកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយរដ្ឋប្រហារឆ្នាំ២០២១។[២][៣][៤][៥]
Remove ads
ប្រធានាធិបតីត្រូវបានជ្រើសរើសដោយសមាជិកសភា មិនមែនដោយប្រជាជនទូទៅនោះទេពោលគឺដោយមហាវិទ្យាល័យបោះឆ្នោតប្រធានាធិបតីដែលត្រូវជាគណៈកម្មាធិការបីផ្សេងៗគ្នាដែលមានសមាជិកជាសមាជិកសភា។[៦] គណៈកម្មាធិការនីមួយៗផ្សំឡើងដោយសមាជិកពីសភាជាន់ខ្ពស់និងសភាជាន់ទាបឬសមាជិកសភាដែលតែងតាំងដោយយោធា។[៦]
ក្រោយការបោះឆ្នោតឆ្នាំ២០១៥ ខណៈដែលប្រធានាធិបតីមានឋានៈជាប្រមុខរដ្ឋនិងជាប្រមុខរដ្ឋាភិបាល ឥស្សរជនរបស់រដ្ឋដ៏លេចធ្លោជាងគេគឺទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ានិងជាមេដឹកនាំនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យគឺលោកស្រីអង់សានស៊ូជី។ ទាំងលោកស្រី អង់សានស៊ូជី និងប្រធានាធិបតីវីន ម្យីនត្រូវបានយោធាចាប់ឃុំខ្លួននៅក្នុងព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ២០២១។ បច្ចុប្បន្ន ប្រមុខរដ្ឋាភិបាលជាក់ស្តែងគឺលោកមីន អ៊ុងឡាំង។
![]() |
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads