ប្រទេសលុចសំបួ (ភាសាលុចសំបួ៖ Lëtzebuerg, ភាសាបារាំង៖ Luxembourg, ភាសាអាល្លឺម៉ង់៖ Luxemburg) ដោយមានឈ្មោះជាផ្លូវការថា មហាពញារដ្ឋលុចសំបួ គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបខាងលិច។ ប្រទេសនេះមានព្រំដែនជាប់ជាមួយប្រទេសបែលហ្សិកនៅភាគខាងលិចនិងជើង ប្រទេសអាល្លឺម៉ង់នៅភាគខាងកើត និងប្រទេសបារាំងនៅភាគខាងត្បូង។ រាជធានីរបស់វាគឺ ទីក្រុងលុចសំបួ[៨] ហើយវាក៏ជាធានីមួយក្នុងចំណោមធានីផ្លូវការទាំងបួនរបស់សហភាពអឺរ៉ុបផងដែរ (រួមគ្នាជាមួយទីក្រុងព្រុចសែល ហ្វ្រង់ហ្វឺត និងស្ត្រេសបួ) និងលើសពីនេះ វាជាអាសនៈនៃតុលាការយុត្តិធម៌នៃសហភាពអឺរ៉ុប ដែលត្រូវជាអាជ្ញាធរតុលាការខ្ពស់បំផុតនៅក្នុងសហភាពអឺរ៉ុប។[៩] វប្បធម៌ ប្រជាជន និងភាសារបស់លុចសំបួមានទំនាក់ទំនងគ្នាច្រើនជាមួយប្រទេសជិតខាង ពោលគឺមានវប្បធម៌ចម្រុះបារាំង និងអាល្លឺម៉ង់។ ភាសាលុចសំបួ គឺជាភាសាជាតិតែមួយគត់របស់ប្រជាជនលុចសំបួ ដូចដែលបានកំណត់ដោយច្បាប់។[១០] ក្រៅពីលើភាសាលុចសំបួ ភាសាបារាំង និងអាល្លឺម៉ង់ត្រូវបានគេប្រើប្រាស់នៅក្នុងកិច្ចការរដ្ឋបាល និងតុលាការ។ ភាសាទាំងបីត្រូវបានចាត់ទុកថារួមគ្នាជាភាសារដ្ឋបាលរបស់ប្រទេស។[១១]
ព័ត៌មានសង្ខេប រាជធានី និង ទីក្រុងធំបំផុត, ភាសាផ្លូវការ ...
មហាពញារដ្ឋលុចសំបួGroussherzogtum Lëtzebuerg (ភាសាលុចសំបួ) Grand-Duché de Luxembourg (ភាសាបារាំង) Großherzogtum Luxemburg (ភាសាអាល្លឺម៉ង់) |
|---|
|
បាវចនា"Mir wëlle bleiwe wat mir sinn" ( ភាសាលុចសំបួ) "Nous voulons rester ce que nous sommes" ( ភាសាបារាំង) "Wir wollen bleiben, was wir sind" ( ភាសាអាល្លឺម៉ង់) "យើងចង់រក្សានូវអ្វីៗដែលយើងមាន" |
ភ្លេងជាតិ" Ons Heemecht" ("មាតុភូមិយើង")
ព្រះរាជភ្លេង: "វីលហែម" |
 |
រាជធានី
និង ទីក្រុងធំបំផុត | លុចសំបួ[១] 49°48′52″N 06°07′54″E |
|---|
| ភាសាផ្លូវការ | |
|---|
| សញ្ជាតិ (២០១៧) | - ៥០.៩% លុចសំបួ
- ១៨.២% ព័រទុយកាល់
- ១៣.៥% បារាំង
- ១០.៣% អាល្លឺម៉ង់
- ៧.១% ជនជាតិផ្សេងៗ
|
|---|
|
|
| សាសនា | - ៧៣.២% គ្រិស្តសាសនា
—៦៣.៨% រ៉ូម៉ាំងកាតូលិក —៩.៤% និកាយគ្រិស្តផ្សេងៗ - ២៣.៤% គ្មានជំនឿសាសនា
- ៣.២% សាសនាផ្សេងៗ
|
|---|
| រដ្ឋាភិបាល | រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញអាស្រ័យសភាឯកភូត |
|---|
- ព្រះមហាពញាក្សត្រ | វីលៀម (Guillaume V) |
|---|
- នាយករដ្ឋមន្ត្រី | សាវីអេ ប៊ីតែល |
|---|
| នីតិបញ្ញត្តិ | សភាតំណាងរាស្ត្រ |
|---|
| ទទួលឯករាជ្យ |
|---|
- ពីចក្រភពបារាំង និងដំណើរក្លាយជាមហាពញារដ្ឋលុចសំបួ | ១៥ មីនា ១៨១៥ |
|---|
- ឯករាជ្យភាពក្នុងសហភាពបុគ្គលជាមួយហុល្លង់ (សន្ធិសញ្ញាទីក្រុងឡុងដ៍) | ១៩ មេសា ១៨៣៩ |
|---|
- បញ្ជាក់សន្ធិសញ្ញាទីក្រុងឡុងដ៍ឡើងវិញ | ១១ ឧសភា ១៨៦៧ |
|---|
- សហភាពបុគ្គលជាមួយព្រះរាជាណាចក្រហុល្លង់បានបញ្ចប់ | ២៣ វិច្ឆិកា ១៨៩០ |
|---|
| ១ សីហា ១៩១៤ |
|---|
| ១៩៤៤ / ១៩៤៥ |
|---|
- ទទួលស្គាល់ដោយអង្គការសហប្រជាជាតិ | ២៤ តុលា ១៩៤៥ |
|---|
| ១ មករា ១៩៥៨ |
|---|
| ក្រឡាផ្ទៃ |
|---|
- ផ្ទៃសរុប | ២,៥៨៦.៤ គ.ម២ (ទី១៦៨) |
|---|
- ផ្ទៃទឹក (%) | ០.២៣ (២០១៥)[៣] |
|---|
| ប្រជាជន |
|---|
- ប៉ាន់ស្មាន (ឆ្នាំ ២០២១) | ៦៣៣,៦២២[៤] (ទី១៦៨) |
|---|
- ជំរឿន (ឆ្នាំ ២០១១) | ៥១២,៣៥៣ |
|---|
- ដង់ស៊ីតេ | ២៤២ នាក់/គ.ម២ (ទី៥៨) |
|---|
| GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២០) |
|---|
- សរុប | ៦៦.៨៤៨ ពាន់លានដុល្លារ[៥] (ទី៩៩) |
|---|
- ក្នុងម្នាក់ | ១១២,០៤៥ ដុល្លារ[៥] (ទី២) |
|---|
| GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៩) |
|---|
- សរុប | ៦៩.៤៥៣ ពាន់លានដុល្លារ[៥] (ទី៦៩) |
|---|
- ក្នុងម្នាក់ | ១១៣,១៩៦ ដុល្លារ[៥] (ទី១) |
|---|
| ជីនី (២០១៩) | ៣២.៣[៦] មធ្យម · ទី១៩ |
|---|
| HDI (២០១៩) | ០.៩១៦[៧] ខ្ពស់ណាស់ · ទី២៣ |
|---|
| រូបិយវត្ថុ | អឺរ៉ូ (€) (EUR) |
|---|
| ល្វែងម៉ោង | UTC+១ (CET) |
|---|
- រដូវក្តៅ (DST) | UTC+២ (CEST) |
|---|
| ទម្រង់កាលបរិច្ឆេទ | dd.mm.yyyy |
|---|
| ទិសបើកបរ | ស្ដាំ |
|---|
| កូដហៅទូរស័ព្ទ | +៣៥២ |
|---|
| ដែនកម្រិតខ្ពស់ | .lua |
|---|
- ដែន .eu ក៏ត្រូវបានប្រើប្រាស់ផងដែរព្រោះថាប្រទេសនេះជារដ្ឋសមាជិកមួយនៃសហភាពអឺរ៉ុប។
|
បិទ