វណ្ណ មូលីវណ្ណ
ប្រវត្តលោកវណ្ណមូលី វណ្ណ From Wikipedia, the free encyclopedia
Remove ads
លោក វណ្ណ-មូលីវណ្ណ (1926-2017) (កើតនៅថ្ងៃ២៣ វិច្ឆិកា ១៩២៦) ឈ្មោះជាឡាតាំង Vann Molyvann គឺជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា។ លោកបានរួមចំណែកជាច្រើនក្នុងស្ថាបត្យកម្មដែលគេហៅថា ស្ថាបត្យកម្មខ្មែរទំនើប នៅក្នុងសម័យសង្គមរាស្ត្រនិយម (១៩៥៥–១៩៧០) នៅពេលដែលវប្បធម៌ខ្មែរមានការរីកចម្រើនក្រោមព្រះរាជកិច្ចដឹកនាំរបស់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម-សីហនុ។
សម្ដេច នរោត្តម-សីហនុ បានអនុម័តគោលនយោបាយអភិវឌ្ឍន៍ដែលព័ទ្ធជុំវិញដោយសំណង់ ទីប្រជុំជនថ្មីៗ ហេដ្ឋារចនាសម្ព័ន្ធ និងស្ថាបត្យកម្ម។ លោកធ្លាប់ជាអតីតជើងចាស់បង្អស់នៃជំនាន់នៃស្ថាបត្យកម្ម ដែលបរិច្ចាគនូវរចនាបថតែមួយគត់នៃស្ថាបត្យកម្មដែលបញ្ចូលគ្នាកំឡុងសម័យកាលនេះ និងដែលបានបង្កើតឡើងនូវស្ថាបត្យកម្មខ្មែរថ្មី។
Remove ads
ជីវប្រវត្តិ
លោក វណ្ណ-មូលីវណ្ណ កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត។ លោកបានទទួលសញ្ញាបត្រទុតិយភូមិពីវិទ្យាល័យព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៤៤ ហើយលោកបានទទួលអាហារូបករណ៍ទៅរៀនផ្នែកច្បាប់នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឆ្នាំ១៩៤៦។ បន្ទាប់ពីសិក្សានៅទីនោះរយៈពេលមួយឆ្នាំ លោកក៏បានប្ដួរទៅរៀនផ្នែកស្ថាបត្យកម្មនៅសាលាវិចិត្រសិល្បៈមួយនៅប៉ារីស។ លោកបានសិក្សានៅ Arretche studio ហើយបានបញ្ចប់ការសិក្សាដោយជោគជ័យជាមួយនឹងចំណេះដឹង និងទេពកោសល្យ។ លោកត្រលប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៥៥។ មួយឆ្នាំក្រោយមកក៏ត្រូវបានគេតែងតាំងជាប្រធានស្ថាបត្យករនៅកម្ពុជា។ លោកជាព្រឹទ្ធបុរសទីមួយនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ចាប់ពីឆ្នាំ១៩៦៥ ដល់ ឆ្នាំ១៩៦៧) ។
នៅទសវត្សរ៍៦០ និង ៧០ លោក វណ្ណ មូលីវណ្ណ បានគូរប្លង់ស្ថាបនាអាគារល្បីៗជាច្រើននៅកម្ពុជា ជាពិសេសនៅទីក្រុងភ្នំពេញ។ នៅទីនោះ ស្នាដៃរបស់លោក ឈរយ៉ាងសង្ហាប្រដុំប្រសងគ្នាជាមួយនឹងសំណង់អាគារបុរាណៗ វត្តអារាម និងសំណល់ពីសម័យអាណានិគម។ កំឡុងសម័យនោះ ដែលគេស្គាល់ថាជា យុគមាស ស្នាដៃសំខាន់ៗរបស់លោកមាន សាលសន្និសីទចតុមុខ អាគារគណរដ្ឋមន្ត្រី និងវិមានរដ្ឋ។ លោកក៏បានគូរប្លង់វត្តអារាម និងស្ថានទូតខ្មែរនៅបរទេសជាច្រើនផងដែរ។
នៅឆ្នាំ១៩៦២ លោក មូលីវណ្ណ បានរចនាសំណង់កីឡដ្ឋានជាតិដែលមានសមត្ថភាពផ្ទុកមនុស្ស ៦០០០០ នាក់ ដែលនោះគឺជាសង្វៀនដែលគេឲ្យតម្លៃជាងគេបំផុតនៅទូទាំងអាស៊ីគ្នេយ៍។ កីឡដ្ឋានត្រូវបានសាងសង់ទៅដល់មាត្រដ្ឋានអូឡាំពិក គឺនៅតែជាកន្លែងជួបជុំដ៏ធំបំផុតនៅកម្ពុជា។ ដំបូងឡើយ ត្រូវបានសាងសង់ឡើងនៅក្នុងល្បឿនយ៉ាងលឿន ដើម្បីឲ្យទាន់ពេលធ្វើជាម្ចាស់ផ្ទះល្បែងកីឡាអាស៊ីឆ្នាំ១៩៦៣ តែក្រោយមកត្រូវបានលុបចោល ហើយត្រូវបានសម្ពោធនៅឆ្នាំ១៩៦៤ អមដោយហ្វូងមនុស្សអបអរសាទរយ៉ាងច្រើន។ ពហុកីឡដ្ឋាននេះបានទទួលព្រឹត្តិការណ៍សំខាន់មួយចំនួនដូចជា ល្បែងកីឡាក.ក.ប.ថ. និង ប្រធានាធិបតីបារាំង ទស្សនៈកិច្ចផ្លូវរដ្ឋរបស់លោក ហ្សាលដឺហ៊្គោល នៅឆ្នាំ១៩៦៦។
នៅឆ្នាំ១៩៦២ ដដែលនោះ លោកក៏បានស្ថាបនាសាល មហោស្រពជាតិព្រះសុរាម្រិត (មហោស្រពជាតិកម្ពុជា) សាលពិព័រណ៍ដែលនៅជិតខាងជាមួយនឹងបទពិសោធន៍លំនៅដ្ឋានយ៉ាងទូលំទូលាយ។ ស្នាដៃមួយដ៏សំខាន់ទៀតរបស់លោក គឺការរចនាវិមានឯករាជ្យ ដែលជាទីដ៏សំខាន់មួយបង្ហាញនូវការទាមទារឯករាជ្យពីបារាំងវិញបានទាំងស្រុងនៅឆ្នាំ១៩៥៣ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ព្រះបាទ នរោត្តម សីហនុ ដែលជាអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឆ្នាំ១៩៧០ សម័យសង្គមរាស្ត្រនិយម ត្រូវបានផ្ដួលរំលំដោយធ្វើរដ្ឋប្រហារដែលដឹកនាំដោយឧត្តមសេនីយ៍ លន់ ណុល ។ នៅឆ្នាំ ១៩៧២ លោក វណ្ណ មូលីវណ្ណ និងគ្រួសារបានភៀសខ្លួនទៅរស់នៅឯប្រទេសស៊្វីស។ លោកបានធ្វើការឲ្យ UN Human Settlements Program រយៈពេល១០ឆ្នាំ មុននឹងលោកវិលត្រលប់មកមាតុប្រទេសវិញនៅឆ្នាំ១៩៩១។ លោកបានចូលបំរើការងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
Remove ads
ស្នាដៃចំបងៗ
- សាលសន្និសីទចតុមុខ
- វិមានឯករាជ្យ
- ពហុកីឡដ្ឋានជាតិអូឡាំពិក
- សំណង់«ផ្ទះ១០០» ដែលត្រូវបានសាងសង់សម្រាប់បុគ្គលិកធនាគារជាតិកម្ពុជាស្នាក់នៅ (១៩៦៥-១៩៦៧)
- វិមានរដ្ឋចំការមន
- សាលមហោស្រពជាតិសុរាម្រឹត (សាលមហោស្រពនេះត្រូវភ្លើងឆេះ កាលពីឆ្នាំ១៩៩៤ ហើយមហោស្រពនេះមិនដែលត្រូវបានជួសជុលឡើងវិញឡើយ។)
- អនុវិទ្យាល័យបណ្តុះបណ្តាលគ្រូបង្រៀន
- វិទ្យាស្ថានភាសាបរទេស
រង្វាន់និងកិត្តិយស
នៅឆ្នាំ២០១៣ លោកវណ្ណ-មូលីវណ្ណបានឈ្នះរង្វាន់នីក្កេអាស៊ីឆ្នាំ២០១៣ ខាងផ្នែកវប្បធម៌ [១]។ រង្វាន់នីក្កេអាស៊ីផ្ដួចផ្ដើមដោយក្រុមហ៊ុន Nikkei Inc. នៅឆ្នាំ១៩៩៦ ហើយកម្មវិធីផ្ដល់រង្វាន់កិត្តិយសដល់ជនអាស៊ីដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍក្នុង៣វិស័យ៖ ការអភិវឌ្ឍតំបន់ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្ដន៍ និង វប្បធម៌។ សូមបញ្ជាក់ផង។
- ប្រវត្តិសិក្សានិងស្នាដៃរបស់ស្ថាបត្យករ វណ្ណ មូលីវណ្ណ
លោក វណ្ណ មូលីវណ្ណ គឺជាស្ថាបត្យករ និង ជាអ្នករៀបចំក្រុងដ៏មានទេពកោសល្យរបស់ប្រទេសកម្ពុជានៅសម័យសង្គមរាស្ត្រនិយម។ លោក វណ្ណ មូលីវណ្ណ កើតនៅថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ ១៩២៦នៅក្នុងខេត្តកំពត។ លោកមាន ឪពុកជាអ្នកជនបទ និង ម្តាយជាអ្នកភ្នំពេញ។ លោកជា កូនទី២ ក្នុងចំណោមបងប្អូនចំនួន៣នាក់គឺលោកមានបងប្រុសម្នាក់ និងប្អូនស្រីម្នាក់។ ជីវិតសិក្សា នៅឆ្នាំ១៩៤៦ លោក វណ្ណ មូលីវណ្ណ ទទួលបានអាហារូបករណ៍ ទៅរៀននៅប្រទេសបារាំងខាងផ្នែកច្បាប់។ បន្ទាប់ពីសិក្សា បានរយៈពេល១ឆ្នាំ ផ្នែកច្បាប់ លោកក៏បានប្តូរទៅរៀនផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យ Ecole des Beaux Art របស់បារាំង។ លោក មូលីវណ្ណ បានបញ្ចប់ការសិក្សានៅប្រទេសបារាំង នៅឆ្នាំ១៩៥១។ ក្នុងពេលរស់នៅ និង សិក្សានៅក្នុងប្រទេសបារាំង លោកបានចាប់អារម្មណ៍ជក់ចិត្តខ្លាំង និង ព្យាយាមរៀនសូត្រពីគំរូស្ថាបត្យកម្មថ្មីៗនៅទីនោះ។ ជីវិតគ្រួសារ លោក វណ្ណ មូលីវណ្ណ បានរៀបអាពាហ៍ពិពាហ៍នៅប្រទេសបារាំង ដែលភរិយារបស់លោកជា ជនជាតិស្វីស។ ចំណងអាពាហ៍ពិពាហ៍នេះ លោកមានកូនចំនួន៦នាក់ គឺប្រុស៣ ស្រី៣។ បច្ចុប្បន្នកូនខ្លះរស់នៅបរទេស និង ខ្លះរស់នៅកម្ពុជា។ ចំណែកភរិយារបស់លោក ជាជនជាតិស្វីសរស់នៅជាមួយលោក នៅភូមិគ្រឹះម៉ូដបុរាណមួយនៅក្នុងក្រុងសៀមរាប រហូតដល់ថ្ងៃលោក ទទួលមរណភាពនៅថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០១៧។ ឯកសារជាច្រើនទាំងជាតិ និង អន្តរជាតិ បានបង្ហាញពីប្រវត្តិសិក្សា និង ស្នាដៃរបស់លោក វណ្ណ មូលីវណ្ណ ប៉ុន្តែមិនសូវមាននិយាយពីជីវិតផ្ទាល់ខ្លួន និង គ្រួសារនោះទេ។ ជីវិតការងារ និង ស្នាដៃបន្សល់ទុកដល់បច្ចុប្បន្ន បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសបារាំង ពោរពេញទៅដោយសមត្ថភាព និងទេពកោសលនោះ លោកបានត្រលប់មកកម្ពុជានៅឆ្នាំ១៩៥៥ ហើយមួយឆ្នាំក្រោយមកលោក ត្រូវបានតែងតាំងជា ប្រធានស្ថាបត្យករកម្ពុជា។ លោកបានគូសប្លង់សំណង់អគារល្បីៗ ជាច្រើននៅក្នុងទសវត្សរ៍៥០ និង ៦០ ដែលមានភាពល្បីល្បាញទាំងថ្នាក់ជាតិ និង នៅក្នុងតំបន់។ ស្នាដៃសំខាន់ៗរបស់លោក រួមមាន៖ ១. វិមានឯករាជ្យ កសាងឡើងក្នុងរាជធានីភ្នំពេញនៅឆ្នាំ១៩៥៨ ជាការបញ្ជាក់ពីមោទនភាពរបស់កម្ពុជា ទទួលបានឯករាជ្យពីអាណានិគមន៍បារាំងនៅឆ្នាំ១៩៥៣។ ២. ពហុកីឡដ្ឋានជាតិអូឡាំពិក កសាងឡើងនៅក្នុងឆ្នាំ១៩៦២ ផ្ទុកមនុស្សបាន ៦០ ០០០នាក់។ កាលនោះសំណង់នេះ ល្អស្អាតដាច់គេនៅតំបន់អាស៊ីអាគ្នេយ៍។ ៣. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ កសាងឡើងនៅឆ្នាំ ១៩៦០ មានការរចនាយ៉ាងប្រណិត។ ៤. សាលសន្និសីទចតុមុខ ស្ថិតនៅមុខសាលាឧទ្ធរណ៍ ក្បែរព្រះបរមរាជវាំង បន្តប្រើប្រាស់ដល់បច្ចុប្បន្ន។ ៥. វិមានរដ្ឋចំការមន និង រួមទាំងសំណង់ជាច្រើនទៀត ដែលនៅបន្តឲ្យកូនខ្មែរនៅមើលឃើញ និង ប្រើប្រាស់ដល់បច្ចុប្បន្ន។ ចាប់ពីឆ្នាំ១៩៥៥ ដល់ឆ្នាំ ១៩៧០ បិតាស្ថាបត្យកម្មរូបនេះ បានគូសប្លង់លើគម្រោងសំខាន់ជិត១០០ គម្រោង។ នៅឆ្នាំ១៩៦៧ លោក វណ្ណ មូលីវណ្ណ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងអប់រំ ហើយក៏ជាអ្នកបង្កើតសាលាបណ្តុះបណ្តាលវិស័យសិល្បៈវប្បធម៌ដំបូងគេគឺ សាកលវិទ្យាល័យវិចិត្រសិល្បៈ នៅក្នុងប្រទេសកម្ពុជា។ លោកគឺជាសាកលវិទ្យាធិការដំបូងគេ របស់សាកលវិទ្យាល័យនេះ។ ការជម្លៀសចេញពីប្រទេស និង វិលត្រលប់ចូលប្រទេសវិញ ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ លោក និង ក្រុមគ្រួសារ បានជម្លៀសខ្លួនទៅរស់នៅក្នុងប្រទេសស្វីស។ ក្នុងឱកាសនោះលោក ក៏បានបម្រើការងារនៅUN Human Settlements Program រយៈពេល១០ឆ្នាំ។ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស លោកបានវិលត្រលប់មកកម្ពុជាវិញនៅឆ្នាំ១៩៩១ និង បានប្រើប្រាស់ជំនាញរបស់លោកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាបន្តទៀត។ លោក វណ្ណ មូលីវណ្ណ ថ្លែងប្រាប់កាសែត ភ្នំពេញប៉ុស្តិ៍កាលពីឆ្នាំ២០១៥ថា លោកបាននាំគ្រួសារទៅរស់នៅក្នុងទីក្រុងសៀមរាបកាលពីចុងខែកក្កដា ឆ្នាំ ២០១៤ គឺចង់ឲ្យជីវិតចុងក្រោយរបស់លោក បញ្ចប់នៅទីនោះដោយស្ងប់ស្ងាត់ ដោយសារមានអនុស្សាវរីយ៍ច្រើន ព្រោះលោកធ្លាប់ធ្វើជាប្រធានអាជ្ញាធរជាតិអប្សរាកាលពីឆ្នាំ២០០២។ លោកក៏បានថ្លែងប្រាប់កាសែត ភ្នំពេញប៉ុស្តិ៍ដោយបារម្ភពី ចំពោះសិស្សនិស្សិតខ្មែរ មិនសូវបានយកចិត្តទុកដាក់រៀនសូត្រពីប្រវត្តិសាស្ត្រដែលមានសារៈសំខាន់។ លោកបានចងក្រងឯកសារជាច្រើនទុកឲ្យកូនខ្មែរស្រាវជ្រាវ ដែលសៀវភៅទាំងនោះរួមមាន«គម្រោងរៀបចំទីក្រុងភ្នំពេញ និងសៀវភៅគម្រោងទីក្រុងខ្មែរបុរាណ» ជាដើម។
Remove ads
ចំណាំ
តំណភ្ជាប់ក្រៅ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
