វ៉ូ វ៉ាន់ធឿង

From Wikipedia, the free encyclopedia

វ៉ូ វ៉ាន់ធឿង
Remove ads

វ៉ូ វ៉ាន់ធឿង (វៀតណាម៖ Võ Văn Thưởng, កើតថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៧០) គឺជាអ្នកនយោបាយវៀតណាមម្នាក់ ដែលបានបម្រើការជាប្រធានាធិបតីវៀតណាមទី១៣ ពីខែមីនា ឆ្នាំ២០២៣ រហូតដល់ខែមីនា ឆ្នាំ២០២៤។ លោកបានក្លាយជាបុគ្គលវ័យក្មេងបំផុតដែលបានកាន់មុខតំណែងនេះ (ស្ថិតក្នុងអាយុ ៥២ ឆ្នាំ) ចាប់តាំងពីប្រទេសជាតិបានបង្រួបបង្រួមគ្នាមក។ លោកបានសម្រេចចិត្តលាលែងពីតំណែងបន្ទាប់ពីកាន់បានត្រឹមជាងមួយឆ្នាំប៉ុណ្ណោះ ចំពេលយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់បក្សកុម្មុយនីស្តកំពុងឆ្លងកាត់ការរឹតបន្តឹង។ ដោយហេតុនេះ គាត់បានក្លាយជាប្រធានាធិបតីដែលកាន់តំណែងបានខ្លីជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រវៀតណាម។

ព័ត៌មានសង្ខេប វ៉ូ វ៉ាន់ធឿង, ប្រធានាធិបតីវៀតណាម ...
Remove ads

បច្ចុប្បន្ន​លោក​ជា​សមាជិកការិយាល័យនយោបាយ និង​មាន​តួនាទី​ជាលេខាធិការប្រតិបត្តិនៃបក្សកុម្មុយនិស្ត​វៀតណាម (CPV)។ លោក​ក៏​ជា​សមាជិក​នៃរដ្ឋសភាវៀតណាមនីតិកាលទី១៥ផងដែរ។ លោកជាប្រធាននាយកដ្ឋានឃោសនាមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាមពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ ជាអនុលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ។ លេខាគណៈកម្មាធិការបក្សក្វាងង៉ាយ; លេខាអចិន្ត្រៃយ៍ និងលេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ប្រធានសហព័ន្ធយុវជនវៀតណាម។ [] លោក​គឺជា​សមាជិក​អចិន្ត្រៃយ៍​វ័យក្មេង​បំផុត​នៃ​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ក្នុង​ប្រវត្តិសាស្ត្រ​បក្ស​កុម្មុយនិស្ត​វៀតណាម។

លោកជាសមាជិកនៃបក្សកុម្មុយនិស្តវៀតណាម បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកទស្សនវិជ្ជា និងសញ្ញាបត្រកម្រិតខ្ពស់ផ្នែកទ្រឹស្តីនយោបាយ។ គាត់គឺជាសមាជិកនៃរដ្ឋសភាវៀតណាមទី១២ និងទី១៤ និងជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមតាំងពីឆ្នាំ២០១១។ []

Remove ads

ប្រវត្តិ និងការអប់រំ

វ៉ូ វ៉ាន់ធឿង កើតនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៧០ នៅហាយសឿង សាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម។ [] គ្រួសាររបស់គាត់បានចាកចេញពីភាគខាងត្បូងកំឡុងសង្គ្រាមវៀតណាម។ គាត់កើតនិងធំធាត់នៅភាគខាងជើង។ នៅឆ្នាំ១៩៨៨ លោកបានសិក្សាផ្នែកទស្សនវិជ្ជាម៉ាក្សនិយម-លេនីននិយមនៅមហាវិទ្យាល័យទស្សនវិជ្ជានៃសាកលវិទ្យាល័យទីក្រុងហូជីមិញ។ [lower-alpha ១] ក្នុងឆ្នាំ១៩៩២ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទស្សនវិជ្ជាក្នុងលទ្ធិម៉ាក្ស-លេនីន។ បន្ទាប់មក លោកបានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទស្សនវិជ្ជានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហូជីមិញ ហើយបានទទួលសញ្ញាបត្រអនុបណ្ឌិតទស្សនវិជ្ជានៅឆ្នាំ១៩៩៩។ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៣ គាត់ត្រូវបានបញ្ចូលទៅក្នុងបក្សកុម្មុយនិស្តវៀតណាមហើយបានក្លាយជាសមាជិកផ្លូវការនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៤ ។ លោកក៏បានចូលរួមវគ្គសិក្សានៅបណ្ឌិតសភានយោបាយជាតិហូជីមិញ ដោយទទួលបានសញ្ញាបត្រកម្រិតខ្ពស់ផ្នែកទ្រឹស្តីនយោបាយ។ []

Remove ads

កំណត់សម្គាល់

  1. The University of Ho Chi Minh City was founded in 1976. In 1996, the university was split into the University of Natural Sciences and the University of Social Sciences and Humanities. They are currently members of Vietnam National University, Ho Chi Minh City

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads