សង្គ្រាមភូមា-សៀម (១៧៨៥-១៧៨៦)

សង្គ្រាមសតវត្សទី១៨ នៅអាស៊ីអាគ្នេយ៍ From Wikipedia, the free encyclopedia

សង្គ្រាមភូមា-សៀម (១៧៨៥-១៧៨៦)
Remove ads

សង្គ្រាមភូមា-សៀម (១៧៨៥–១៧៨៦) ដែលក្នុងប្រវត្តិសាស្ត្រសៀមគេច្រើនស្គាល់ថា សង្គ្រាមប្រាំបួនកង (ភាសាថៃ៖ สงครามเก้าทัพ) ព្រោះដោយសារតែភូមាបានចូលមកឈ្លានពានដោយប្រើទ័ពចំនួនប្រាំបួនកង គឺជាសង្រ្គាមលើកដំបូង[] រវាងរាជវង្សកូនបោននៃប្រទេសភូមា និងនគរសៀមរតនកោសិន្ទ្រ៍នៃរាជវង្សចក្រី

ព័ត៌មានសង្ខេប សង្គ្រាមភូមា–សៀម (១៧៨៥–១៧៨៦), កាលបរិច្ឆេទ ...
Remove ads

ព្រះបាទបុឌផឹយ៉ានៃប្រទេសភូមាបានបន្តមហិច្ឆតាពង្រីកការគ្រប់គ្រងរបស់ព្រះអង្គចូលទៅក្នុងប្រទេសសៀម។ នៅឆ្នាំ១៧៨៥ គឺបីឆ្នាំបន្ទាប់សៀមបានស្ថាបនាទីក្រុងបាងកកជារាជធានីថ្មី ព្រះបាទបុឌផឹយ៉ានៃប្រទេសភូមាបានលើកទ័ពដ៏ធំដែលមានចំនួនសរុប ១៤៤,០០០ នាក់ចូលមកវាយលុកសៀមដោយបែងចេញជាប្រាំបួនកងតាមទិសចំនួនប្រាំ[] រួមមានតាមរយៈខេត្តកញ្ចនបុរី រាជបុរី ឡានណា តាក ភូកេត និងភាគខាងត្បូងនៃឧបទ្វីបម៉ាឡេ។ ទោះជាយ៉ាងណា កងទ័ពដែលមានចំនួនច្រើនអន្លាយហួសប្រមាណបូករួមជាមួយកង្វះការផ្គត់ផ្គង់បាននាំឱ្យយុទ្ធនាការឈ្លានពានរបស់ភូមាទទួលបរាជ័យ។ នគរសៀមនៅក្រោមព្រះបាទពុទ្ធយ៉តហ្វាចុឡាលោក (រាមាទី១) និងព្រះអនុជព្រះអង្គម្ចាស់មហាសុរសិង្ហនាថបានការពារមាតុភូមិពីការឈ្លានពានរបស់ភូមាដោយជោគជ័យ។ នៅដើមឆ្នាំ១៧៨៦ ភូមាក៏បានដកទ័ពថយទៅវិញ។

ក្រោយ​ពី​បង្កើត​បទ​ឈប់​បាញ់​ក្នុងរដូវវស្សា ព្រះបាទ​បុឌផឹយ៉ាបានបន្ត​យុទ្ធនាការ​របស់​ទ្រង់​ម្តងទៀតនៅ​ចុង​ឆ្នាំ១៧៨៦។ ព្រះបាទបុឌផឹយ៉ាបានបញ្ជូនបុត្រារបស់ព្រះអង្គព្រះនាមថាដូ មីនសៅឱ្យផ្តោតការវាយលុកទៅលើខេត្តកញ្ចនៈបុរីក្នុងទិសដៅតែមួយប៉ុណ្ណោះដើម្បីឈ្លានពានសៀម។ កងកម្លាំងសៀម​បាន​ជួបជាមួយនឹង​ភូមា​នៅ​ថា​ឌិន​ដាង ដោយហេតុ​នេះ​ហើយ​បាន​ជា​គេតែងហៅថា "យុទ្ធនាការ​ថា​ឌិន​ដាង"។ ភូមា​ត្រូវ​ចាញ់​ម្ដង​ទៀត ហើយ​ចំណែកឯសៀម​វិញបាន​គ្រប់គ្រង​ការពារ​ព្រំដែន​ភាគ​ខាង​លិច​របស់​ខ្លួនបានដោយជោគជ័យ។ គួរកត់សម្គាល់ថា ការលុកលុយមិនបានសម្រេចទាំងពីរលើកនេះគឺជាការឈ្លានពានលក្ខណៈទ្រង់ទ្រាយធំចុងក្រោយបង្អស់របស់ភូមាមកលើសៀម។

Remove ads

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads