សសរពេជ្រ
From Wikipedia, the free encyclopedia
Remove ads
សសរពេជ្រ គឺជាឈ្មោះសសរមួយប្រភេទ។ ជាគ្រឿងបង្គុំសំខាន់ក្នុងសិល្បៈស្ថាបត្យកម្មខ្មែរ ដែលមានការពេញនិយម តាំងពីសតវត្សទី៦ រហូតដល់ សតវត្សទី១៩ នៃគ្រឹស្តសករាជ។
ក្នុងសិល្បៈរចនាបថខ្មែរ បានយកសសរពេជ្រ ធ្វើជាផ្នែកដ៏សំខាន់ក្នុងការឈ្វេងយល់ពីអាយុកាលរបស់ប្រាសាទ។
សសរពេជ្រជាទូទៅ មានការរៀប ចំនួនមួយគូ នៅតាមទ្វារចូល ភ្ជាប់ស៊ុមទ្វារ ឬ ពេលខ្លះនៅភ្ជាប់ទ្វារបញ្ឆោតផង ដែលមានតួនាទីទ្រផ្ដែរទ្វារ និងទល់ហោជាង។
ស្ថាបត្យកម្មខ្មែរបុរាណសសរពេជ្រនិយមសាងសង់មកពីថ្មភក់ និងពេលខ្លះសង់មកពីឥដ្ឋបូកកំបោរបាយអរ ហើយមានការរចនាខុសៗគ្នាទៅតាមសម័យកាល និងរចនាបថ។ យោងទៅលើការសិក្សារប្រវតិ្តសិល្បៈវិទូ បានបែងចែកទម្រង់សសរពេជ្រចំនួន ១៤ រចនេាបថ។ សសរពេជ្រជាទូទៅសសរពេជ្រ ក្នុងរចនាបថអង្គរ មានប្រាំពីរជ្រុងធ្វើអំពីថ្មភក់មួយដុំ ក៏ប៉ន្តែវាមានប្រាំមួយជ្រុងនៅប្រាសាទអង្គរវត្តនិងប្រាសាទវត្តអធ្វារ ប្រាសាទបឹងមាលា ប្រាសាទបន្ទាយសម្រែគេឃើញមានលេចនូវសសរពេជ្រមានបន្ទះអមសងខាង ហើយប្រើប្រាស់រហូតដល់រចនាបថបាយ័ន[១]។
សសរពេជ្រសម័យមុនអង្គរ ភាគច្រើនមានរាងមូល ពេលខ្លះក៏មាន ការចនា ៨ជ្រុង ផងដែរ ដូចជានៅ ប្រាសាទប្រុស ខេត្តកំពង់ឆ្នាំង និង ប្រាសាទត្រពាំងផុង ខេត្តសៀមរាប។
សសរពេជ្ររចនបថគូលែន នាដើមសម័យអង្គរ ភាកច្រើនមានរាង ៨ ជ្រុង និង ៤ ជ្រុង ហើយពេលខ្លះក៏មានរាងមូលផងដែរ ដូចជានៅ ប្រាសាទជប់ជ្រៃ និង ប្រាសាទដំរីក្រាប។
ដើម្បីងាយស្រួលសិក្សាឈ្វេងយល់អំពីទម្រង់សសរពេជ្រក្នុងសិល្បៈស្ថាបត្យកម្មខ្មែរ អ្នកស្រាវជ្រាវបច្ចុប្បន្នហាក់មានការយល់ស្របគ្នាថា សសរពេជ្រមានការបែងចែកជាបីផ្នែកសំខាន់ៗគឺ៖
- ផ្នែកក្បាលសសរ
- ផ្នែកកន្ដាល មានថ្នាំង និង ក្រវ៉ាត់ លម្អ
- ផ្នែកគល់សសរ
ផ្នែកក្បាលសសរ និងគល់សសរមានការរចនាប្រហាក់ប្រហែលគ្នាភាគច្រើនសិល្បករនិយមក្រឡឹងសសរពេជ្រឱ្យមានរាងដូចជាក្អមទឹក និងដូចផើងផ្កា ហើយមានក្បាច់ភ្ញីលម្អផ្សេងៗទៅតាមសម័យកាល។ ថ្នាំងកណ្តាលភាគច្រើនសិល្បករនិយមប្រើប្រាស់ថ្នាំងជាលេខសេសគឺ សសរពេជ្រមួយមានថ្នាំង ១កាំ, ៣កាំ, ៥កាំ, ៧កាំ និង៩កាំ ពេលខ្លះមានក្រវ៉ាត់តូចៗលម្អនៅចន្លោះថ្នាំងនីមួយៗ ចំណែកក្បាច់លម្អលើថ្នាំង និងក្រវ៉ាត់មានភាពខុសប្លែកគ្នាទៅតាមរចនាបថនីមួយៗ។[២]
Remove ads
ឯកសារយោង
គន្ថនិទ្ទេស
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads