សូរ្យវរ្ម័នទី១
From Wikipedia, the free encyclopedia
Remove ads
សូរ្យវរ្ម័នទី១ (អង់គ្លេស: Sorya varaman I) (សំស្ក្រឹត: Suryavarman I) (ប្រ.ស|គ.ស ០០០-១០៥០) រជ្ជកាលគ្រងរាជ (គ.ស ១០០៦-១០៥០) ក្រោយគ្រងរាជសម្បត្តិផ្លូវការណ៍ក្នុងឆ្នាំ ១០០៦ នៃគ.សករាជ ទ្រង់មានព្រះបរមនាមថា "វ្រះកម្រតេងអញ កំត្វនសូយ៌្យវម្ម៌ទេវ" ប្រែជាខេមរៈភាសា "ព្រះកម្រតែងអញ ម្ចាស់សូរ្យវរ្ម័នទេវៈ" ។[១] [២] ព្រះបាទ សូរ្យវរ្ម័នទី១ មានព្រះមហេសីមួយអង្គព្រះនាមហៅថា៖ វីរៈល័ក្ខស្មី (អង់គ្លេស: Vira- lakshmi) តាមពង្សសាវតា គេដឹងត្រឹមថា ខ្សែរស្រឡាយខាងមហេសីរបស់ទ្រង់ មានទំនាក់ទំនងទៅនិងសាច់ញាតិ ព្រះបាទ ឥន្ទ្រវរ្ម័នទី១ ដូចនេះទើបការគ្រងរាជរបស់ព្រះអង្គគឺស្របច្បាប់។ ហើយទំនងជាការរៀបមង្គលការរបស់ព្រះអង្គទៅនិងសាច់ញាតិខាងមហេសីរបស់ទ្រង់ដើម្បីបង្កើនអំណាចឥទ្ធិពលរបស់ព្រះអង្គ ក្នុងការពង្រីកឥទ្ធិពលរបស់ព្រះអង្គក្នុងភូមិភាគអាសុីអាគ្នេយ៍នេះ ។ ព្រះបាទ សូរ្យវរ្ម័នទី១ ដែលមានជំនឿយ៉ាងមុតមាំទៅលើ សាសនា ទេវតា (អង់គ្លេស: Theravada) នៃ ពុទ្ធសាសនា មហាយាន និង គោរពទៅលើលទ្ធិទេវរាជផងដែរ ឈ្មោះមរណៈនាមរបស់ព្រះអង្គត្រូវបានគេស្គាល់ថា "បរមនិព្វានបថ" (Borom Nipeanbot) ។[៣]
Remove ads
ចម្បាំងដណ្ដើមរាជ្យ
Battle for the throne

ព្រះបាទ សូរ្យវរ្ម័នទី១ ដែលមានដើមកំណើតនៅ នគរស្រីធម្មរាជ (អង់គ្លេស: Nokor Srei Thommareach) (Thai pronunciation: Nakhon Si Thammarat) នាឧបទ្វីបម៉ាឡេ (អង់គ្លេស: Malay peninsula) បានលើកទ័ពមកតាមតំបន់កូរ៉ាត់ (Korat) រហូតមកដល់ សុីសុផុន (អង់គ្លេស: Sisophon) (បច្ចុប្បន្នជា ខេត្តបន្ទាយមានជ័យ) ដែលទ័ពព្រះអង្គបានវាយសំរុកចូលពីភាគខាងលិច ពីឆ្នាំ ១០០២ ដល់ឆ្នាំ ១០០៤ នៃគ.សករាជ នៅទីបំផុតព្រះអង្គក៏វាយបែក រាជធានី យសោធរៈបុរៈ និងបានបណ្ដេញព្រះបាទ ជ័យវីរៈវរ្ម័ន ចេញពី យសោធរៈបុរៈ ក្នុងឆ្នាំ ១០០៦ នៃគ.សករាជ ហើយព្រះអង្គក៏ឡើងសោយរាជ្យក្នុងពេលនោះ ។[៤]
ការពង្រីកទឹកដីភាគខាងត្បូង
Southern Territory Expansion
ព្រះបាទ សូរ្យវរ្ម័នទី១ ជាស្ដេចដ៏ខ្លាំងពូកែមួយអង្គដែលបានធ្វើសង្គ្រាមពង្រីកទឹកដីយា៉ងធំចុះមកភាគខាងត្បូង តាមទន្លេមេណាម (អង់គ្លេស: Menam river) (បច្ចុប្បន្នជា ទន្លេចៅប្រាយ៉ា) ចុះមកតំបន់លប់បុរី (អង់គ្លេស: Lopburi) ក្នុងការកំចាត់ព្រះបាទ ជ័យវីរៈវរ្ម័ន ឱ្យបរាជ័យទាំងស្រុងនៅចំនុះរដ្ឋល្វោ (អង់គ្លេស: State of Louvo) ក្នុងឆ្នាំ ១០១០ នៃគ.សករាជ ។[៥] ក្នុងការគ្រប់គ្រងរបស់ព្រះអង្គរវាងឆ្នាំ ១០២២-១០២៥ នៃគ.សករាជ នៅភាគខាងត្បូងវិស័យពុទ្ធសាសនា មានភាពរីកចម្រើនយ៉ាងខ្លាំង ព្រះអង្គបានសាងសង់សាលាសំណាក់ធម៌ ចំនួន2 សម្រាប់បណ្ដុះបណ្ដាល រាល់ភិក្ខុសង្ឃដែលបានបួសរៀននៅទីនោះ មួយជាសាលា ពុទ្ធសាសនា មហាយាន រីឯមួយទៀត ជាសាលា សម្រាប់សមណៈព្រាហ្មណ៍ ខាងសាសនាព្រហ្មញ្ញ ក្នុងរដ្ឋល្វោ (State of Louvo) យ៉ាងណាមិញសាសនាព្រះពុទ្ធមានភាពសំខាន់សម្រាប់ទ្រង់ផងដែរក្នុងពេលព្រះអង្គកំពុងគ្រប់គ្រង អាណាចក្រទ្វាវត្តី (អង់គ្លេស: Kingdom of Dvaravati) ។[៦]
ការពង្រីកឥទ្ធិពលទៅភាគខាងជើង
Expansion of influence to the north

ព្រះបាទ សូរ្យវរ្ម័នទី១ បានពង្រីកឥទ្ធិពលរបស់ខ្លួនទៅភាគខាងជើង ក្នុងចម្បាំងដណ្ដើមរាជ្យ នៅក្រុង "យសោធរៈបុរៈ" ព្រះអង្គបានក៏សាង ប្រាសាទមួយចំនួននៅទីនោះ ដែលការពង្រីកទឹកដឹកដីរបស់ព្រះអង្គចេញពី កូរ៉ាត់ (Korat) ទៅកាន់ "នគររាជសីម៉ា" (Kh-pronoun: Nokor Reach Seima) (អង់គ្លេស: Thai-pronoun: Nakhon Ratchasima) ដែលព្រះអង្គបានដាក់សាច់ញាតិរបស់ព្រះអង្គឱ្យគ្រប់គ្រងនៅទីនោះ ដែលមានព្រះនាមថា "ព្រះបាទនរេន្ទ្រទិត្យៈ" (អង់គ្លេស: Narendraditya) ឱ្យកាន់កាប់តំបន់ភាគខាងជើងនេះ ។[៧] ព្រះបាទ សូរ្យវរ្ម័នទី១ លោកក៏បានពង្រីកឥទ្ធិពលរបស់ខ្លួនទៅដល់ "ចម្ប៉ាសាក់" (អង់គ្លេស: Champasak) (បច្ចុប្បន្នជាទឹកដីរបស់ ប្រទេសឡាវ) ផងដែរ លោកបានសាងសង់សំណង់ប្រាសាទមួយ ហៅថា "ប្រាសាទវត្តភូ" (អង់គ្លេស: Wat Phou temple) តែទ្រង់មិនទាន់បានបញ្ចប់នោះទេ គេដឹងត្រឹមថាប្រាសាទនេះសាងបញ្ចប់ដោយព្រះបាទ "សូរ្យវរ្ម័នទី២" ដែលប្រាសាទមួយនេះសាងដើម្បីឧទ្ទិសថ្វាយទៅដល់ព្រះឥសូរ ក្នុងជំនឿនៃសាសនាហិណ្ឌូ ។[៨]
Remove ads
ថ្ងៃនៃ ព្រះកែវមរកត
The Day of the Emerald Buddha

ព្រះកែវមរកត (អង់គ្លេស: Emerald Buddha) (ថៃ: พระแก้วมรกต) (Kh-pronoun: Preah Keo Morokot) ដែលបានបើកចាកចេញពីកោះលង្កា កាត់តាមមហាសមុទ្រឥណ្ឌា (អង់គ្លេស: India Ocean) សំដៅមកប្រទេសភូមា តែកាលមកដល់កណ្ដាលសមុទ្រ សំពៅទាំង២ បានជួបព្យុះបក់បោក សំពៅដែលផ្ទុកព្រះត្រៃបិដកសម្រាយព្រមទាំង បដិមា ព្រះកែវមរកត បានរសាត់មកដល់ត្រោយសមុទ្រ ត្រង់ខែត្របន្ទាយមាសនៃ អាណាចក្រខ្មែរ ភាគខាងត្បូង ។ ក្រមការខែត្រចាប់សំពៅនេះបាន ក៏នាំយក ព្រះត្រៃបិដកសម្រាយ ព្រមទាំង បដិមា ព្រះកែវមរកត មកថ្វាយព្រះមហាក្សត្រខ្មែរព្រះនាម "សូរ្យវរ្ម័នទី១" (អង់គ្លេស: Suryavarman I) នៅក្រុង "ស្រីយសោធរៈបុរៈ" (អង់គ្លេស: Yashodharapura) ទ្រង់សោមនស្សណាស់ឱ្យទទួលទុកក្នុងព្រះបរមរាជវាំង ក្នុងរវាងឆ្នាំ ១០៤០ នៃគ.សករាជ ។ ក្រោយមកក្នុងរវាងឆ្នាំ ១០៤៤ នៃគ.សករាជ ព្រះបាទ អនុរុទ្ធ ដែលសោយរាជ្យសម្បត្តិផ្លូវការណ៍ នៃអាណាចក្របាកាន បានជ្រាបដឹងដំណឹងនេះទ្រង់បានត្រាសបញ្ជារ ឱ្យរាជបំរើនាំរាជសារមកស្នើសុំយករបស់ទាំងនេះត្រឡប់ទៅវិញ ព្រះបាទ សូរ្យវរ្ម័នទី១ ក៏យល់ព្រមប្រគល់រាល់របស់ដែលបានមកពីសំពៅនោះទៅវិញទាំងអស់ លើកលែងតែបដិមា ព្រះកែវមរកត ទ្រង់សូមរក្សាទុកក្នុងព្រះនគរ ដើម្បីជាការគោរពបូជា ដូចនេះ បដិមា ព្រះកែវមរកត បានស្ថិតក្នុងប្រទេសកម្ពុជាដោយអាការយ៉ាងនេះ ។[៩]
Remove ads
ការស្ថាបនាទីក្រុងអង្គរទី២
Construction of Angkor II
ព្រះបាទ សូរ្យវរ្ម័នទី១ ជាស្ថាបនិកសាងសង់ក្រុងអង្គរទី២ ឬហៅថា "សម័យកាលអង្គរទី២" (The Secons Angkor) ត្រង់ បារាយណ៍ខាងលិច (អង់គ្លេស: West Baray) ដែលជាឈ្មោះរបស់ អាងស្តុកទឹកដ៏ធំមួយ ដែលមានបណ្ដោយ ៨ គម និង ទទឹង ២.២ គម និង ជម្រៅ៤ម៉ែត្រ ដែលអាចផ្ទុកទឹកចន្លោះពី ១២ ពាន់លានហ្គាឡោន ទៅ ១៤ ពាន់លានហ្គាឡោន ដោយស្មើនិង ៥៣ លានម៉ែត្រគីប ដែលអាចប្រើប្រាសសំរាប់ទីក្រុងទាំងមូល នៅរដូវប្រាងរាំងស្ងួត ស្ថាប័ត្យកម្មដ៏ធំសម្បើមនេះហើយត្រូវបានអ្នកប្រវត្តិវិទូជាច្រើន ចាត់ទុកជាយុគសម័យកាល នៃអង្គរទី២ ។ [១០] ក្រៅពីស្ថាបនា បារាយណ៍ទឹកថ្លាដែលជា ស្ថាបត្យកម្មដ៏ធំសម្បើម ព្រះអង្គបានសាងសង់បញ្ចប់នៅ ប្រាសាទភិមានអាកាស ដែលជាប្រាសាទនៅក្បែរព្រះរាជវាំងរបស់ព្រះអង្គ ដើម្បីទុកជាការបន់ស្រន់ រាជវាំងដែលជាលំនៅដ្ឋានរបស់ព្រះមហាក្ស័ត្រ ធ្វើអំពីសំណង់ឈើយ៉ាងប្រណិត ។ ព្រះអង្គក៏បានសាងបញ្ចប់ ប្រាសាទតាកែវ ដែលបន្តសាងពីព្រះបាទ ជ័យវរ្ម័នទី៥ ផងដែរ ។[១១]
ញាត្តិវង្សរបស់ព្រះអង្គ
King Relatives
ព្រះបាទ សូរ្យវរ្ម័នទី១ មានព្រះមហេសីមួយអង្គព្រះនាមហៅថា៖ វីរៈល័ក្ខស្មី (អង់គ្លេស: Vira- lakshmi) តាមពង្សសាវតា គេដឹងត្រឹមថា ខ្សែរស្រឡាយខាងមហេសីរបស់ទ្រង់ មានទំនាក់ទំនងទៅនិងសាច់ញាតិ ព្រះបាទ ឥន្ទ្រវរ្ម័នទី១ ដូចនេះទើបការគ្រងរាជរបស់ព្រះអង្គគឺស្របច្បាប់ ។ ព្រះអង្គមានបុត្រាចំនួន ២អង្គ ១ព្រះនាម "ឧទ័យទិត្យវរ្ម័នទី២" យោងតាមកំណត់ត្រាសិលាចរឹក នៃ ប្រាសាទស្ដុកកក់ធំ ព្រះអង្គបានឡើងសើយរាជ្យសម្បត្តិបន្តពីព្រះបិតារបស់ទ្រង់ រីឯមួយអង្គទៀត ព្រះនាម "ហស៌វរ្ម័នទី៣" ។[១២]
Remove ads
ស្ថាបត្យកម្មដែលទ្រង់បានកសាង
- ប្រាសាទគុហ៌នគរ
- ប្រាសាទភិមាន ឬ ប្រាសាទភីម៉ៃ
- ប្រាសាទកំពូលបី
- ប្រាសាទឃ្លាំងខាងត្បូង
- ប្រាសាទភ្នំជីសូរ
- ប្រាសាទយាយពៅ
ចំណារពន្យល់
សិក្សាពាក្យ (វម្ម៌) ដែលជាពាក្យដើមនៃសិលាចរឹកសំស្ក្រឹត ដែលត្រូវបានប្រែសម្រួលជាពាក្យ (វរ្ម័ន) ដោយក្រុមសិក្សាជាន់ខ្ពស់ភាសាសំស្ក្រឹត នៃក្រុមបុរាណាចារ្យ ក្នុងរាជព្រះបាទនរោត្ដម ហើយក្រុមប្រវត្តិវិទូបារាំងបានយកទៅប្រែជាភាសាបារាំងនៃពាក្យ Varman ។ ហេតុអ្វីត្រូវហៅពាក្យ វម្ម៌ នេះថា (វ-ម័ន) ពីព្រោះពាក្យនេះត្រូវបានក្រុមបេសកជនចិន ហៅស្ដេចខ្មែរ ជំនាន់នគរភ្នំ នៃកន្ទុយពាក្យ ម្ម៌ នេះហៅថា "ម័ន" តាំងពីស.វទី៣ ឬ ស.វទី៥ មកម៉្លេះ ចំណែកឯជើងព្យញ្ជនៈ ម "្ម" គ្រាន់តែរបៀបដែលគេសរសេរដើម្បីសង្កត់ពាក្យទាញសូរសម្លេងប៉ុនណោះ ដោយពាក្យថ្មីៗ កាន់តែកើតឡើងច្រើនឡើងៗ តាមរយៈការមកដល់របស់ពួកអុឺរ៉ុប ដូចនេះកម្ពុជាចាំបាច់ត្រូវធ្វើបដិវឌ្ឍន៍អក្សរខ្មែរ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រកប និង ការអាន ។ ហេតុអ្វីពាក្យ (វរ្ម័ន) ត្រូវបន្ថែម ព្យញ្ជនៈ "រ" នៅចន្លោះកណ្ដាល ពីព្រោះ ព្យញ្ជនៈ វ និងចាប់ទាញយក ព្យញ្ជនៈ ន យកមកប្រកបចូលគ្នា ហៅថា (វ៉ន) ម័ ដូចនេះហើយ ក្រុមសិក្សាអក្សរសាស្ត្រខ្មែរ ត្រូវបន្ថែម ព្យញ្ជនៈ "រ" ដើម្បីបំបែកការទាញប្រកប ។ រហូតដល់ពាក្យ (វរ្ម័ន) ត្រូវបានប្រើប្រាសជាងមួយរយឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ។
Remove ads
មើលផងដែរ
តំណភ្ជាប់ រជ្ជកាលគ្រងរាជ
សូរ្យវរ្ម័នទី១ (គ.ស ០០០-១០៥០) | ||
មុនដោយ ជ័យវីរៈវរ្ម័ន |
ចក្រភពខ្មែរ ១០០៦–១០៥០ |
តដោយ ឧទ័យទិត្យវរ្ម័នទី២ |
កំណត់ត្រា
- Tep Pitur Chim-Krasem (1950) His Magazine Kambuja_Suriya Issue 9 History of the Emerald Buddha Under The King Suryavarman I.
- American Philosophical Society (1951) notd a bout Suryavarman I, Transactions of the American Philosophical Society.
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads