ស ខេង
From Wikipedia, the free encyclopedia
Remove ads
Remove ads
ជីវប្រវត្តិ
សម្ដេច ស ខេង កើតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៥១នៅភូមិអណ្តូងស្អាត ឃុំក្របៅ ខេត្តព្រៃវែង។ សម្ដេចបច្ចុប្បន្នកាន់តំណែងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចមានភរិយាឈ្មោះ លោកជំទាវ ញ៉ែម សាខន និងមានបុត្រចំនួន ៣នាក់។
ការសិក្សា
- សញ្ញាប័ត្រកម្រិតថ្នាក់ឧត្តមសិក្សាផ្នែកវិទ្យាសាស្រ្តនយោបាយ
- សញ្ញាប័ត្រមធ្យមសិក្សាកម្រិត១ អនុវិទ្យាល័យថ្នល់កែង ខេត្តព្រៃវែង
ប្រវត្តិការងារ
- ២០២៣ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
- ២០០៦ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
- ១៩៩៣ ២០០៦ ឧបនាយករដ្ឋមន្រ្តី សហរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
- ១៩៩៣ បច្ចុប្បន្ន តំណាងរាស្រ្តមណ្ឌលបាត់ដំបង
- អនុប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី នៃរដ្ឋកម្ពុជា
គ្រឿងឥស្សរិយយស
មេដាយ ជាតូបការ (Royal Order of Cambodia)
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads