ហឝ៌វម៌្ម (ទ្វារវតី)

From Wikipedia, the free encyclopedia

Remove ads

ព្រះបាទហឝ៌វម៌្ម (គ.ស ប្រ.សតវត្សទី៧-ដើមសតវត្សទី៨) អក្សរចារឹករិក្តស្ពាន់ដ៏ល្បីល្បាញមកពីឧទង (K.៩៦៤) ដែលវែកញែកស្ដេចមួយអង្គនាម ហឝ៌វម៌្ម ជាព្រះនត្តានៃព្រះបាទឦឝានវម៌្មដែលគេបានរំលឹកដល់ព្រះកិត្តិនាមរបស់ព្រះអង្គ វាពិតជាសំខាន់ណាស់ដើម្បីកត់សំគាល់នៅទីនេះដោយលោកហ្សាក់ថាព្រះបានហឝ៌វម៌្មគឺជាជាតិខ្មែរម្នាក់។

ព័ត៌មានសង្ខេប ហឝ៌វម៌្ម, រជ្ជកាល ...
Remove ads

ប្រវត្តិតាមអក្សរចារឹករិក្តស្ពាន់

មួយក្នុងចំណោមបុរាណវត្ថុដ៏សំខាន់ៗដែលបានរកឃើញនៅឧទងគឺជារិក្តស្ពាន់ដែលគេបានចារិក (លោកសឺដេស ១៩៥៨)។ បុរាណវត្ថុនេះផ្ដល់ឱ្យយើងនូវចំណាប់អារម្មណ៍យ៉ាងជ្រៅចូលទៅក្នុងបរិយាកាសសង្គមនយោបាយនៅឧទងនៅរង្វង់សតវត្សទី៧ និង ទី៨ នៃគ.ស។ ការចារលើស្ពាន់ត្រូវបានគេអនុវត្តយ៉ាងទូលំទូលាយនៅពេលនោះនៅឥណ្ឌាភាគខាងត្បូង ប៉ុន្តែវាក៏ត្រូវគេបានរកឃើញដូចគ្នាដោយចៃដន្យនៅអាស៊ីអាគ្នេយ៍ដីគោកដែរ។ អក្សរចារឹកដើមដំបូងបំផុតនៅអាងចៅព្រះញាត្រូវបានសរសេរជាភាសាបល្លវ ប៉ុន្តែរិក្តស្ពាន់នៅឧទងត្រូវបានសរសេរដោយរចនាបទផ្សេងប្លែកពីភាសាបល្លវ។ វាត្រូវបានធ្វើអោយក្លាយជាតួអក្សរល្អស្អាតបំផុតជាង អក្សរសម័យក្រោយបល្លវ គឺជារចនាបថមួយដែលត្រូវបានកែប្រែសម្រួលដោយអ្នកស្រុកក្នុងតំបន់ (ធិទ ១៩៩៩, ៩៩)។

រិក្តស្ពាន់កត់ត្រានូវវិភាគទាននៃលិង្គមួយដោយព្រះបានឝ្រីហឝ៌វម៌្ម ដែលតាមរយៈអក្សរចារឹកនេះ ទ្រង់គឺជាព្រះនត្តានៃព្រះបានឝ្រីឦឝានវម៌្មទី១។ ការប្រើប្រាស់ព្រះនាមក្សតមានបច្ច័យបទ -វម៌្ម គឺជាចំណាប់អារម្មណ៍ដ៏ខ្លាំងមួយ និងហាក់ដូចជាបង្ហាញនូវវត្តមាននៃបណ្ដាក្សត្រព្រហ្មញ្ញសាសនានៅឧទង។ កាន់តែសំខាន់ជាងនេះក្នុងទិដ្ឋភាពខ្លះគឺវាអាចទៅរួចដែលថាក្សត្រអង្គទាំងនោះក៏មានព្រះនាមដូចគ្នាដូចក្សត្រដែលសោយរាជ្យនៅចេនឡាដ៏ឆ្ងាយ (កម្ពុជា) និងវៀតណាមតាមឆ្នេរសមុទ្រ។ មានបញ្ហាខ្លះក្នុងការកំណត់អត្តសញ្ញាណហឝ៌វម៌្មជាមួយចេនឡា ក៏ដូចជាបណ្ដាក្សត្រដែលមានព្រះនាមដូចនេះដែលបានគ្រងរាជ្យនៅកម្ពុជាអញ្ជឹងដែរ ក្រោយកាលបរិច្ឆេទបានកំណត់លើអក្សរចារឹកនេះ (លោកប្រោន ១៩៩៦, ៤៩)។ យ៉ាងណាក៏ដោយវាអាចទៅរួចដែលថាព្រះបានឦឝានវម៌្មដែលត្រូវបានវែកញែកគឺជាក្សត្រដែលបានសោយរាជ្យនៅឦឝានបុរ (សម្បូរព្រៃគុហ៍) កំឡុងសតវត្សទី៧។ វាបានឱ្យយើងដឹងថាព្រះបាទឦឝានវម៌្មមានបុត្រមួយអង្គព្រះនាមឝិវទត្ត ដែលត្រូវបានគេគិតថាបានគ្រប់គ្រងនៅជ្យេស្ថបុរ ទីក្រុងមួយដែលនៅកៀកនឹងឧទង។ លោកហ្សាក់ (១៩៨៦) បានស្នើថាហឝ៌វម៌្មក្នុងអក្សរចារឹកគឺជាបុត្រារបស់ឝិវទត្ត។ មានការបកប្រែដែលអាចទៅរួចមួយចំនួនអំពីអក្សរចារឹកនេះ។ ហឝ៌វម៌្មប្រហែលជាក្សត្រអង្គមុនដែលគេមិនស្គាល់នៅចេនឡាកាលពីសតវត្សទី៧ រឺ ព្រះអង្គប្រហែលជាព្រះអង្គម្ចាស់មួយអង្គដែលត្រូវបានគេតែងតាំងជាស្វាមិននៃប៉ែក រឺ ក៏ស្វាមិននៃអាងទន្លេចៅព្រះញា។ ផ្ទុយទៅវិញ ព្រះអង្គអាចមិនមានទំនាក់ទំនងទៅនឹងចេនឡា ហើយទ្រង់គឺជាក្សត្រជនជាតិដើមនៃទ្វារវតីនេះតែម្ដងក៏មិនដឹង។ ជាចុងក្រោយពិតជាសមរម្យណាស់ ដែលលោកវិតលី (១៩៨៣) បានបង្ហាញ ដែលបដិសេធចំពោះការពន្យល់ថាមានរាជបញ្ជាដ៏ឆ្ងាយពីចេនឡាឱ្យចារិកអក្សរលើវត្ថុធាតុដែលគេកម្រប្រើប្រាស់ក្នុងរដ្ឋនោះណាស់។ ឥទ្ធិពលមន អក្សរ សម័យក្រោយបល្លវ នាំឱ្យគេលើកឡើងថារិក្តស្ពាន់នេះត្រូវបានចារិកនៅស៊ីទូ (លោកសឺដេស ១៩៥៨)។

ដើមកំណើតនៃរិក្តស្ពាន់នេះ និងអត្តសញ្ញាណនៃបណ្ដាព្រះមហាក្សត្រដែលបានវែកញែកវាពិតជាសំខាន់ណាស់សម្រាប់ការស្វែងយល់អំពីទ្វារវតីរបស់យើង។ គឺជារដ្ឋដែលទន់ខ្សោយនៅសតវត្សទី៧ បានដឹកនាំដោយបណ្ដាក្សត្រចេនឡា លោកប្រោន (១៩៩៦) ជឿជាក់ថា ហឝ៌វម៌្មមិនមែនក្សត្រចេនឡាឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់ជាក្សត្រនៃឧទងទៅវិញ ដែលទ្រង់ជាប់សាច់សារលោហិតទៅនឹងក្សតចេនឡា។ លោកគាំទ្រយ៉ាងខ្លាំងលើការកត់សំគាល់នៃអង្គនយោបាយទាំងពីរក្នុងតំបន់នេះជាមួយទំនាក់ទំនងជំពាក់វាក់វិនរវាងវង្សត្រកូលក្សត្រនីមួយៗ ដោយលើកឡើងថារដ្ឋទាំងពីរនេះ គឺជាមណ្ឌលអន្តរទំនាក់ទំនង (លោកប្រោន ១៩៩៦, ៥០)។

រិក្តស្ពាន់ឧទងសង្កត់ទៅលើការបដិបត្តិព្រហ្មញ្ញសាសនាដោយគ្មានមន្ទិល និង រាជភាពគឺជាព្រហ្មញ្ញសាសនិកយ៉ាងជាក់ជាមិនខាន ដោយប្រើប្រាស់នូវបច្ច័យបទនៃឈ្មោះថា -វម៌្ម រឺ អ្នកការពារ។ យ៉ាងណាក៏ដោយ ក្រោយមកគេដឹងថាស្ថានីយ៍នេះ ឃើញថាមានការតាំងនៅនៃពុទ្ធសាសនិកដ៏ច្រើនកុះករទៅវិញ។ វាលេចឡើងនូវពេលកិត្យានុភាពរបស់ឧទងបានចុះដុនដាប និងប្រហែលវាបានធ្វើឱ្យ នគរបឋម លេចឡើងនៅកំឡុងពាក់កណ្ដាលនៃកន្លះសតវត្សទី៧ (លោកវេល ១៩៦៩)។

Remove ads

ពង្សាវលី

ឯកសារយោង

The Dvaravati Wheels of the Law and the Indianization of South East Asia

Early Civilization of Southeast Asia

ព័ត៌មានបន្ថែម គោរម្យងារសំរាប់រាជ្យ ...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads