ហ៊ុយ កន្ធុល

From Wikipedia, the free encyclopedia

ហ៊ុយ កន្ធុល

ហ៊ុយ កន្ធុល (១ កុម្ភៈ ១៩០៩ – ១៣ កញ្ញា ១៩៩១) គឺជាអ្នកនយោបាយខ្មែរមួយរូបដែលបានបម្រើការជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាពីឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៥២។[]

ព័ត៌មានសង្ខេប ហ៊ុយ កន្ធុល, នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ...
ហ៊ុយ កន្ធុល
Thumb
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងការិយាល័យ
១៣ តុលា ១៩៥១  ១៦ មិថុនា ១៩៥២
ព្រះមហាក្សត្រនរោត្តម សីហនុ
មុនអ៊ុំ ឈាងស៊ុន
បន្ទាប់នរោត្តម សីហនុ
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត១ កុម្ភៈ ១៩០៩
រាជធានីភ្នំពេញ កម្ពុជា បារាំងឥណ្ឌូចិន
ស្លាប់13 កញ្ញា 1991(1991-09-13) (អាយុ 82 ឆ្នាំ)
ប៉ារីស, បារាំង
គណបក្ស​នយោបាយ គណបក្សប្រជាធិបតេយ្យ
បិទ

ប្រវត្តិ

  • កើត​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​១៩០៩ នៅ​ភ្នំពេញ ពី​ឪពុក ហ៊ុយ ផ្លុក និង ម្តាយ​ឈ្មោះ លេ
  • រៀបការ ឆ្នាំ​១៩៣៣ ជាមួយ លី ស៊ីផូ
  • មានកូន ៥ នាក់ ៖ កន្ថារី, គីន្ថារា, ណូរ៉ាក់ស៊ី, វ៉ូរា និង កាវុទ្ធ

ការ​សិក្សា និង ការងារ​ក្នុង​ផ្នែក​សិក្សា

  • សិស្ស​នៅ​អនុវិទ្យាល័យ​ស៊ីសុវត្ថិ និង សាលា​គរុកោសល្យ​ជាន់ខ្ពស់ នៅ​ហាណូយ (ចប់ ឆ្នាំ​១៩៣១)
  • ចាប់ផ្តើម​ការងារ​ក្នុង​ផ្នែក​បឋមសិក្សា រួច​ផ្លាស់​ទៅ​វិទ្យាល័យ​ស៊ីសុវត្ថិ
  • នៅ​ឆ្នាំ​១៩៣៧ បាន​ទទួល​អាហារូបករណ៍​ទៅ​ប្រទេស​បារាំង រយៈពេល ៥​ខែ
  • នៅ​ឆ្នាំ​១៩៤៣ – ១៩៤៧ ត្រូវ​បាន​ចាត់តាំង​ជា​ប្រតិភូ​ខាង​ព័ត៌មាន ឃោសនាការ និង​សារព័ត៌មាន នៃ​ក្រសួង​អប់រំជាតិ
  • ជា​សមាជិក​នៃ​សមាគម​ជា​ច្រើន ៖ អនុប្រធាន មិត្តភាព​អតីត​សិស្ស​នៃ​វិទ្យាល័យ​ស៊ីសុវត្ថិ ដែល​លោក​បាន​រួម​បង្កើត​ជាមួយ ប៉ាន់ យុង, ប៉ែន នុត និង ថុន អ៊ុក ជាដើម, លេខា​នៃ​ការិយាល័យ​នៃ​និស្សិត​កម្ពុជា នៅ​ប្រទេស​បារាំង, សមាជិក​នៃ​គណៈកម្មការ​ពិគ្រោះ​លើ​វិស័យ​អប់រំ​សាធារណៈ ។

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.