ហ្វ្រង់កូនិយមអេស្ប៉ាញ

From Wikipedia, the free encyclopedia

ហ្វ្រង់កូនិយមអេស្ប៉ាញ

ហ្វ្រង់កូនិយមអេស្ប៉ាញ (ភាសាអេស្ប៉ាញEspaña franquista) ឬអាចហៅបានថា របបផ្ដាច់ការហ្វ្រង់កូ (dictadura franquista) គឺជាសម័យកាលមួយក្នុងប្រវត្តិសាស្ត្រអេស្ប៉ាញដែលប្រទេសមួយនេះត្រូវស្ថិតនៅក្រោមការដឹកនាំរបស់លោកហ្វ្រាន់ស៊ីស្កូ ហ្វ្រង់កូ ចាប់ផ្តើមពីឆ្នាំ១៩៣៩ និងបញ្ចប់ទៅវិញនៅឆ្នាំ១៩៧៥។ ក្រោយពីមរណភាពរបស់លោកនៅឆ្នាំ១៩៧៥ ប្រទេសអេស្ប៉ាញបានផ្លាស់ប្តូរទៅប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស។ ក្នុងរយៈកាលនេះ អេស្ប៉ាញក៏ត្រូវបានគេស្គាល់ជាផ្លូវការដែរថា រដ្ឋអេស្ប៉ាញ (Estado Español)។

ព័ត៌មានសង្ខេប រដ្ឋអេស្ប៉ាញ Estado Español, រដ្ឋធានី និង ទីក្រុងធំបំផុត ...
រដ្ឋអេស្ប៉ាញ

Estado Español
១៩៣៩–១៩៧៥
Thumb
ទង់ជាតិ
(១៩៤៥–១៩៧៧)
Thumb
វរលញ្ឆករ
(១៩៤៥–១៩៧៧)
បាវចនា
Una, Grande y Libre
("ឯកភាព មហាអស្ចារ្យ និងសេរី")
Plus Utra
("ចម្រើនទៅបរលោក")
ភ្លេងជាតិ
Marcha Granadera
"ចម្រៀងចលនាទ័ពក្រាណាដេរ៉ា"
Thumb
ទឹកដី និងដែនដីអាណានិគមរបស់រដ្ឋអេស្ប៉ាញ៖
  •      អេស្ប៉ាញ អ៊ីហ្វនី សាហារ៉ាខាងលិច និងគីនេ
  •      ដែនដីអាណាព្យាបាលនៅម៉ារ៉ុក
  •      តំបន់អន្តរជាតិតង់ហ្សេ
រដ្ឋធានី
និង ទីក្រុងធំបំផុត
ម៉ាឌ្រីដ
40°26′N 3°42′W
ភាសាផ្លូវការភាសាអេស្ប៉ាញ
សាសនា
រ៉ូម៉ាំងកាតូលិក (ផ្លូវការ) ក្រោមលទ្ធិជាតិកាតូលិកនិយម
រដ្ឋាភិបាលរបបផ្តាច់ការបុគ្គលនិយមអាស្រ័យសភាឯកភូត
ប្រមុខរដ្ឋ 
 ១៩៣៦–១៩៧៥
ហ្វ្រាន់ស៊ីស្កូ ហ្វ្រង់កូ
ប្រមុខរដ្ឋាភិបាល 
 ១៩៣៨–១៩៧៣
ហ្វ្រាន់ស៊ីស្កូ ហ្វ្រង់កូ
 ១៩៧៣
ល្វីស ការេរ៉ូ ប្លង់កូ
 ១៩៧៣–១៩៧៥
កាឡូស អារីយ៉ាស ណាវ៉ារ៉ូ
នីតិបញ្ញត្តិតុលាការអេស្ប៉ាញ
សម័យកាលប្រវត្តិសាស្រ្តសង្គ្រាមលោកលើកទី២សង្គ្រាមត្រជាក់
 សង្គ្រាមស៊ីវិល
១៧ កក្កដា ១៩៣៦
 ជ័យជម្នះដោយក្រុមជាតិនិយម
១ មេសា ១៩៣៩
 ច្បាប់ស្នងអំណាច
៦ កក្កដា ១៩៤៧
 សមាជិកភាព អសប
១៤ ធ្នូ ១៩៥៥
 ច្បាប់អង្គការចាត់តាំង
១ មករា ១៩៦៧
 មរណភាពរបស់ហ្វ្រង់កូ
២០ វិច្ឆិកា ១៩៧៥
ក្រឡាផ្ទៃ
១៩៤០[]៧៩៦០៣០ គ.ម (៣០៧៣៥០ ម៉ាយ ក.)
ប្រជាជន
 ១៩៤០[]
២៥,៨៧៧,៩៧១
រូបិយវត្ថុប៉េសេតាអេស្ប៉ាញ
ទិសបើកបរស្ដាំ
កូដហៅទូរសព្ទ+៣៤
Preceded by
Succeeded by
ក្រុមជាតិនិយម
សាធារណរដ្ឋអេស្ប៉ាញទីពីរ
អេស្ប៉ាញប្រជាធិបតេយ្យ
ឥឡូវជាផ្នែកនៃគីនេអេក្វាទ័
ម៉ារ៉ុក
អេស្ប៉ាញ
សាហារ៉ាខាងលិច
បិទ

នៅក្នុងមួយអត្ថិភាពរបស់វា របបនេះបានឆ្លងកាត់វិវត្ត និងផ្លាស់ប្តូរជាច្រើនលើកច្រើនសារ។ ប៉ុន្មានខែបន្ទាប់ពីសង្គ្រាមស៊ីវិលអេស្ប៉ាញបានផ្ទុះឡើងនៅខែកក្កដា ឆ្នាំ១៩៣៦ ហ្វ្រង់កូបានលេចខ្លួនឡើងជាមេដឹកនាំក្រុមឧទ្ទាមដ៏លេចធ្លោម្នាក់ ហើយត្រូវបានប្រកាសជាប្រមុខរដ្ឋនៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៣៩ ដោយលោកបានប្រើអំណាចផ្តាច់ការគ្រប់គ្រងលើទឹកដីដែលស្ថិតនៅក្រោមបក្សពួកជាតិនិយមក្រិត្យបង្រួបបង្រួមឆ្នាំ១៩៣៧ បានរួមបញ្ចូលបក្សពួកភាគីជាតិនិយមទាំងអស់ រួចក៏បានបង្កើតចេញជារបបជាតិនិយមឯកបក្សមួយដោយមាន បំព្រួញបុរាណនិយមអេស្ប៉ាញនៃក្រុមប្រឹក្សាជាតិនៃការវាយប្រហាររួមFET y de las JONS ជាក្បាលម៉ាស៊ីនដឹកនាំ។ របបផ្តាច់ការហ្វ្រង់កូ ដើមឡើយបានប្រកាន់យកទម្រង់ដឹកនាំបែប "ផ្តាច់ការហ្វាស៊ីសនិយម"[] ឬ "ពាក់កណ្តាលហ្វាស៊ីសនិយម"[] ដោយគេបានសង្កេតឃើញថាមានឥទ្ធិពលហ្វាស៊ីសនិយមច្បាស់លាស់នៅក្នុងវិស័យជាច្រើន ដូចជាទំនាក់ទំនងការងារ គោលនយោបាយសេដ្ឋកិច្ចស្វ័យាធិបតេយ្យ និងប្រព័ន្ធឯកបក្ស។[][] កាន់តែយូរទៅៗ របបនេះក៏បានបើកជំហរខាងសិទ្ធិសេរីភាព ប៉ុន្តែនូវតែបន្តរក្សាឫសគល់ហ្វាស៊ីសនិយមដដែរ។[][]

នៅអំឡុងសង្គ្រាមលោកលើកទី២ ប្រទេសអេស្ប៉ាញមិនបានចុះចូលជាមួយមហាអំណាចអ័ក្សនោះទេ (ពោលជាក្រុមប្រទេសគាំទ្រហ្វ្រង់កូកាលពីសង្គ្រាមស៊ីវិលអេស្ប៉ាញគឺ អ៊ីតាលី និងអាល្លឺម៉ង់)។ តែទោះជាយ៉ាង​ណា​ក្ដី អេស្ប៉ាញនូវតែមាន​វិធី​សាស្ត្រគាំទ្រ​មហាអំណាចអ័ក្សស្ទើរពេញ​មួយ​រយៈសង្គ្រាម​ ខណៈ​ដែលប្រឹងប្រែង​រក្សា​អព្យាក្រឹតភាព​របស់​ខ្លួន។ ដោយហេតុនេះហើយ ទើបប្រទេសអេស្ប៉ាញត្រូវបានប្រទេសផ្សេងៗទៀតនៅលើពិភពលោកផ្ដាច់ទំនាក់ទំនងជាមួយអស់រយៈពេលជិតមួយទសវត្សរ៍ក្រោយសង្គ្រាមលោកលើកទី២ ខណៈដែលសេដ្ឋកិច្ចរបស់ខ្លួនកំពុងព្យាយាមងើបឡើងវិញពីសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។ ច្បាប់ស្នងអំណាចឆ្នាំ១៩៤៧ បាន​ធ្វើ​ឱ្យ​ប្រទេស​អេ​ស្ប៉ា​ញ​ក្លាយជា​ព្រះរាជាណាចក្រម្តងទៀត ប៉ុន្តែវា​បាន​កំណត់ហ្វ្រង់កូជា​ប្រមុខរដ្ឋ​អស់មួយ​ជីវិត​ដោយលោកមាន​អំណាច​អាចជ្រើសរើស​បុគ្គលណាម្នាក់​ឱ្យ​ក្លាយទៅជាអ្នកស្នង​តំណែង​បន្តពីលោក​។

កំណែទម្រង់ជាច្រើនត្រូវបានដាក់ឱ្យអនុវត្តនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ហើយជាលទ្ធផល ប្រទេសអេស្ប៉ាញបានបោះបង់ចោលនូវប្រព័ន្ធស្វ័យាធិបតេយ្យ និងមកប្រកាន់យកទម្រង់សេដ្ឋកិច្ចថ្មីគឺ បច្ចេកាធិបតេយ្យ[] សកម្មភាពនេះបាននាំឱ្យមានកំណើនសេដ្ឋកិច្ចលូតឡើងយ៉ាងឆាប់រហ័សដោយសំទុះនេះបានបន្តរហូតដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៧០។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ របបនេះក៏បានផ្លាស់ប្តូរពីទម្រង់ផ្តាច់ការមូលវិវដ្ត និងប្រើប្រាស់ការគាបសង្កត់យ៉ាងធ្ងន់ធ្ងរ មកជាប្រព័ន្ធផ្តាច់ការពហុបក្សនិយមនៅមានកំណត់។[] ជាលទ្ធផលនៃកំណែទម្រង់អស់ទាំងនេះ ប្រទេសអេស្ប៉ាញត្រូវបានគេអនុញ្ញាតឱ្យចូលរួមជាសមាជិកនៃអង្គការសហប្រជាជាតិនៅឆ្នាំ១៩៥៥ ហើយក្នុងអំឡុងសង្គ្រាមត្រជាក់ លោកហ្វ្រង់កូបានលេចមុខជាឥស្សរជនប្រឆាំងលទ្ធិកុម្មុយនីស្តដ៏សំខាន់បំផុតនៅប៉ែកអឺរ៉ុប៖ របបរបស់លោកត្រូវបានគាំទ្រដោយមហាអំណាចលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក។ ហ្វ្រង់កូបានទទួលមរណភាពនៅក្នុងឆ្នាំ១៩៧៥ ក្នុងជន្មាយុ ៨២ ឆ្នាំ។ គាត់បានស្ដារប្រព័ន្ធរាជាធិបតេយ្យឡើងវិញមុនពេលគាត់ស្លាប់ទៅហើយបានប្រគល់អំណាចទៅឱ្យស្តេចជូអាន កាឡូសទី១ ដែលក្រោយមក ព្រះអង្គបានដឹកនាំអេស្ប៉ាញឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ

កំណត់សម្គាល់

    ឯកសារយោង

    Loading related searches...

    Wikiwand - on

    Seamless Wikipedia browsing. On steroids.