ហ្វ្រាន់ស៊ីស្កូ ហ្វ្រង់កូ
From Wikipedia, the free encyclopedia
ហ្វ្រាន់ស៊ីស្កូ ហ្វ្រង់កូ បាហាម៉ុនដេ (ភាសាអេស្ប៉ាញ៖ Francisco Franco Bahamonde, ៤ ធ្នូ ១៨៩២ – ២០ វិច្ឆិកា ១៩៧៥) គឺជាឧត្តមសេនីយ៍ជនជាតិអេស្ប៉ាញម្នាក់ដែលបានដឹកនាំកងកម្លាំងជាតិនិយមផ្តួលរំលំរបបសាធារណរដ្ឋអេស្ប៉ាញទីពីរក្នុងអំឡុងសង្គ្រាមស៊ីវិលអេស្ប៉ាញ ហើយក្រោយមកបានដឹកនាំប្រទេសអេស្ប៉ាញពីឆ្នាំ១៩៣៩ រហូតដល់ឆ្នាំ១៩៧៥។ គេតែងសម្តៅលើសម័យកាលប្រវត្តិសាស្ត្រអេស្ប៉ាញក្រោមការដឹកនាំរបស់លោកពោលគឺចាប់ពីជ័យជម្នះក្នុងសង្គ្រាមស៊ីវិលរហូតដល់ថ្ងៃស្លាប់របស់គាត់ថា ហ្វ្រង់កូនិយមអេស្ប៉ាញ ឬរបបផ្តាច់ការហ្វ្រង់កូ។
ឧត្តមសេនីយ៍យស ហ្វ្រាន់ស៊ីស្កូ ហ្វ្រង់កូ | |
---|---|
![]() | |
ប្រមុខរដ្ឋអេស្ប៉ាញ | |
ក្នុងការិយាល័យ ១ តុលា ១៩៣៦[lower-alpha ១] – ២០ វិច្ឆិកា ១៩៧៥ | |
មុន |
|
បន្ទាប់ | ជូអាន កាឡូសទី១ (ព្រះមហាក្សត្រអេស្ប៉ាញ) |
នាយករដ្ឋមន្ត្រីអេស្ប៉ាញ | |
ក្នុងការិយាល័យ ៣០ មករា ១៩៣៨[lower-alpha ១] – ៩ មិថុនា ១៩៧៣ | |
រង |
|
មុន |
|
បន្ទាប់ | ល្វីស ការេរ៉ូ ប្លង់កូ |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ៤ ធ្នូ ១៨៩២ ហ្វែររ៉ូល, ហ្កាលីស, ព្រះរាជាណាចក្រអេស្ប៉ាញ |
ស្លាប់ | ២០ វិច្ឆិកា ១៩៧៥ (អាយុ ៨២ ឆ្នាំ) ម៉ាឌ្រីដ, រដ្ឋអេស្ប៉ាញ |
កន្លែងបញ្ចុះសព | ទីស្មសានមីងហ្គររូប៊ីយ៉ូ, អែលបារដូ, ម៉ាឌ្រីដ, អេស្ប៉ាញ |
គណបក្សនយោបាយ | FET y de las JONS |
ពន្ធភាព | ការមេន ប៉ូឡូ (រ.ក. ១៩២៣) |
កូន | ម៉ារីយ៉ា ឌែល ការមេន |
ឪពុកម្តាយ |
|
លំនៅដ្ឋាន | អែលបារដូ, ម៉ាឌ្រីដ |
ការអប់រំ | សាលាទ័ពថ្មើរជើងតូលេដូ |
ហត្ថលេខា | ![]() |
សេវាយោធា | |
ភក្ដីភាព | ព្រះរាជាណាចក្រអេស្ប៉ាញ (១៩០៧–១៩៣១) សាធារណរដ្ឋអេស្ប៉ាញ (១៩៣១–១៩៣៦) រដ្ឋអេស្ប៉ាញ (១៩៣៦–១៩៧៥) |
សាខា/សេវាកម្ម | កងកម្លាំងប្រដាប់អាវុធអេស្ប៉ាញ |
ឆ្នាំកាន់តំណែង | ១៩០៧–១៩៧៥ |
ឋានៈ | ឧត្តមសេនីយ៍ឯកកងទ័ព ឧត្តមសេនីយ៍ឯកកងទ័ពអាកាស ឧត្តមសេនីយ៍ឯកកងទ័ពជើងទឹក |
ពាក្យបញ្ជា | រួម (ឧត្តមសេនីយ៍យស) |
សមរភូមិ/សង្គ្រាម | យុទ្ធនាការមេលីយ៉ាលើកទី២ សង្គ្រាមរីហ្វ បដិវត្តន៍ឆ្នាំ១៩៣៤ សង្គ្រាមស៊ីវិលអេស្ប៉ាញ សង្គ្រាមអ៊ីហ្វនី |
លោកបានកើតក្នុងគ្រួសារយោធាជាន់ខ្ពស់នៅទីក្រុងហ្វែររ៉ូលនៃសហគមន៍ហ្កាលីស ហើយបានចូលបម្រើការក្នុងជួរកងទ័ពអេស្ប៉ាញជាកូនទាហាននៅក្នុងសាលាទ័ពថ្មើរជើងតូលេដូចាប់ពីឆ្នាំ១៩០៧ ដល់ឆ្នាំ១៩១០។ ពេលកំពុងបម្រើការនៅក្នុងប្រទេសម៉ារ៉ុក លោកហ្វ្រង់កូបានបន្តឡើងឋានន្តរស័ក្តិក្លាយជាឧត្តមសេនីយ៍ត្រីនៅក្នុងឆ្នាំ១៩២៦ នៅអាយុ ៣៣ ឆ្នាំ ដែលធ្វើឱ្យគាត់បានក្លាយជាមេទ័ពវ័យក្មេងបំផុតប្រចាំប្រទេសអេស្ប៉ាញនាពេលនោះ។ ពីរឆ្នាំក្រោយមក ហ្វ្រង់កូបានក្លាយជានាយកសាលាយោធាជាន់ខ្ពស់ក្នុងក្រុងហ្សារ៉ាកូហ្សា។ ក្នុងនាមជាអ្នកអភិរក្សនិយម និងរាជានិយមម្នាក់ ហ្វ្រង់កូបានកើតចិត្តសោកស្តាយយ៉ាងខ្លាំងចំពោះការលុបបំបាត់ចោលនូវរបបរាជានិយម និងការបង្កើតចេញជារបបសាធារណរដ្ឋថ្មីនៅក្នុងឆ្នាំ១៩៣១ ហើយទោះបីជាសាលារបស់គាត់ត្រូវបានបិទក្តី យ៉ាងណាមិញ លោកនូវតែបន្តបម្រើការក្នុងជួរកងទ័ពសាធារណរដ្ឋ។[១] អាជីពរបស់លោកបានបន្តរុលទៅមុខបន្ថែមទៀតបន្ទាប់ពីបក្សស្តាំនិយមហៅ សេដា (CEDA) និងគណបក្សសាធារណរដ្ឋមូលវិវដ្តបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតឆ្នាំ១៩៣៣ ហើយគេក៏បានតែងតាំងលោកហ្វ្រង់កូទៅដឹកនាំកម្លាំងដើម្បីបង្ក្រាបការបះបោរឆ្នាំ១៩៣៤ នៅតំបន់អាស្ទូរី។ ហ្វ្រង់កូត្រូវបានគេតម្លើងឋានៈជាអគ្គសេនាធិការកងទ័ពមួយរយៈពេលខ្លី មុនពេលការបោះឆ្នោតឆ្នាំ១៩៣៦ ហើយជាលទ្ធផល បក្សឆ្វេងនិយមហៅរណសិរ្សប្រជាជនក៏បានឡើងកាន់អំណាច។ លោកហ្វ្រង់កូក៏ត្រូវបានរដ្ឋាភិបាលថ្មីទម្លាក់គាត់ឱ្យទៅឈរជើងនៅកោះកាណារី។ លោកបានចូលរួមដោយស្ទាក់ស្ទើរនៅក្នុងរដ្ឋប្រហារយោធាខែកក្កដា ឆ្នាំ១៩៣៦ ប៉ុន្តែរដ្ឋប្រហារនេះត្រូវទទួលបរាជ័យ រួចសង្រ្គាមស៊ីវិលក៏ចាប់ផ្ទុះឡើង។
នៅអំឡុងពេលសង្រ្គាម លោកហ្វ្រង់កូបានដឹកនាំកងទ័ពអាណានិគមអាហ្រ្វិកក្រោមអេស្ប៉ាញ ហើយក្រោយមក បន្ទាប់ពីមេដឹកនាំក្រុមឧទ្ទាមភាគច្រើនបានទទួលអនិច្ចកម្ម លោកហ្វ្រង់កូក៏បានក្លាយជាមេដឹកនាំតែមួយគត់នៃបក្សពួកនោះដោយត្រូវបានតែងតាំងជា ឧត្តមសេនីយ៍យស និងជាប្រមុខរដ្ឋនៅឆ្នាំ១៩៣៦។ លោកបានបង្រួបបង្រួមគណបក្សជាតិនិយមទាំងអស់រួចបញ្ចូលទៅក្នុង បំព្រួញបុរាណនិយមអេស្ប៉ាញនៃក្រុមប្រឹក្សាជាតិនៃការវាយប្រហាររួម ឬ FET y de las JONS។ បីឆ្នាំក្រោយមក ក្រុមជាតិនិយមបានប្រកាសពីជ័យជម្នះ ដែលបានពង្រីកភាពផ្តាច់ការរបស់លោកហ្វ្រង់កូមកលើប្រទេសអេស្ប៉ាញតាមរយៈការគាបសង្កត់លើគូប្រជែងនយោបាយ។ របបផ្តាច់ការរបស់ហ្វ្រង់កូបានប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ជំរុំឃុំឃាំង និងការប្រហារជីវិតនានាដែលបាននាំឱ្យមានករណីស្លាប់ពីប្រមាណ ៣០,០០០ ទៅ ៥០,០០០ នាក់។[៩][១០] គួបផ្សំនឹងចំនួនអ្នកស្លាប់នៅក្នុងសម័យសង្រ្គាម ដូចនេះចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ចន្លោះពី ១០០,០០០ ទៅ ២០០,០០០ នាក់។[១១][១២]
បន្ទាប់ពីសង្រ្គាមស៊ីវិលអេស្ប៉ាញបានបញ្ចប់ លោកហ្វ្រង់កូបានបង្កើតស្ថាប័នគ្រប់គ្រងរដ្ឋមួយហៅថា ចលនាជាតិនិយម (Movimiento Nacional)។ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ លោកបានរក្សាអព្យាក្រឹតភាពរបស់អេស្ប៉ាញ ប៉ុន្តែបានបង្ហាញការគាំទ្រទៅមហាអំណាចអ័ក្ស (ព្រោះសមាជិកនៃមហាអំណាចអ័ក្សពោលគឺ អ៊ីតាលី និងអាល្លឺម៉ង់ធ្លាប់បានគាំទ្រលោកនៅក្នុងសង្គ្រាមស៊ីវិលអេស្ប៉ាញ) ប៉ុន្តែសកម្មភាពគាំទ្ររបស់លោកនេះបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះប្រទេសអេស្ប៉ាញនៅលើឆាកអន្តរជាតិយ៉ាងខ្លាំង។ នៅដើមសម័យសង្គ្រាមត្រជាក់ លោកហ្វ្រង់កូបានជួយប្រទេសអេស្ប៉ាញឱ្យរួចផុតពីវិបត្តិឱនភាពសេដ្ឋកិច្ចពិភពលោកនាពាក់កណ្តាលសតវត្សទី២០ តាមរយៈគោលនយោបាយបច្ចេកោធិបតេយ្យ និងសេដ្ឋកិច្ចសេរី។ ស្របពេលជាមួយគ្នានេះ របបរបស់លោកបានផ្លាស់ប្តូរពីរដ្ឋផ្តាច់ការទៅជារដ្ឋផ្តាច់ការដែលពហុនិយមមានកម្រិត។ ហ្វ្រង់កូបានក្លាយជាមេដឹកនាំម្នាក់ដែលប្រឆាំងដាច់ខាតនឹងលទ្ធិកុម្មុយនីស្ត ដោយហេតុនេះហើយទើបបានជាអេស្ប៉ាញទទួលបានការគាំទ្រខ្លាំងពីបណ្តាប្រទេសលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក។[១៣][១៤] នៅពេលដែលរបបផ្តាច់ការបានបន្ធូរបន្ថយគោលនយោបាយរឹតបន្តឹងរបស់ខ្លួន លោកល្វីស ការេរ៉ូ ប្លង់កូក៏បានក្លាយជាអ្នកជំនួយពីក្រោយលោកហ្វ្រង់កូបន្ទាប់ពីលោកបានចាប់ផ្តើមកើតជំងឺផាកឃីនសុនក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ នៅក្នុងឆ្នាំ១៩៧៣ លោកហ្វ្រង់កូបានលាលែងពីតំណែងក្នុងនាមជានាយករដ្ឋមន្ត្រី (ដែលត្រូវបានបំបែកចេញពីតំណែងប្រមុខរដ្ឋចាប់តាំងពីឆ្នាំ១៩៦៧) ដោយសារតែគាត់មានវ័យចំណាស់ និងអាការជំងឺកាន់តែធ្ងន់ជាងមុន។ ទោះជាយ៉ាងណាក្តី លោកនៅតែបន្តកាន់អំណាចជាប្រមុខរដ្ឋ និងជាអគ្គមេបញ្ជាការកងទ័ព។ លោកហ្វ្រង់កូបានទទួលមរណភាពនៅក្នុងឆ្នាំ១៩៧៥ នៅអាយុ ៨២ ឆ្នាំ ហើយត្រូវបានគេបញ្ចុះសពលោកនៅវ៉ាល់លេ ដឹ ឡូស កៃដូស (Valle de los Cáidos)។ គាត់បានសម្រេចចិត្តស្ដាររបបរាជាធិបតេយ្យឡើងវិញនៅក្នុងឆ្នាំចុងក្រោយនៃជីវិតរបស់គាត់ ដោយតំណែងប្រមុខរដ្ឋត្រូវបានស្នងបន្តដោយស្តេចព្រះនាមជូអាន កាឡូស ក្រោយមក ព្រះអង្គបានដឹកនាំនយោបាយអន្តរកាលឆ្ពោះទៅស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
កេរ្តិ៍មរតករបស់ហ្វ្រង់កូនៅក្នុងប្រវត្តិសាស្ត្រអេស្ប៉ាញនៅតែមានភាពចម្រូងចម្រាស ដោយសារធម្មជាតិនៃរបបផ្តាច់ការរបស់គាត់តែងផ្លាស់ប្តូរទៅតាមពេលវេលា។ របបហ្វ្រង់កូត្រូវបានសម្គាល់ដោយការគាបសង្កត់យ៉ាងឃោរឃៅ ជាមួយនឹងការសម្លាប់មនុស្សរាប់ម៉ឺននាក់ ប៉ុន្តែអេស្ប៉ាញក៏បានជួបនូវវិបុលភាពសេដ្ឋកិច្ចដែលធ្វើឱ្យគុណភាពនៃជីវិតនៅក្នុងប្រទេសមានភាពប្រសើរឡើងផងដែរ។ ភាពផ្តាច់ការរបស់ហ្វ្រង់កូបានសម្របខ្លួនគ្រប់គ្រាន់ដែលធ្វើឱ្យកំណែទម្រង់សង្គម និងសេដ្ឋកិច្ចអាចប្រព្រឹត្តិទៅរួច ប៉ុន្តែរបបនេះនៅតែផ្តោតលើរដ្ឋាភិបាលមជ្ឈការបែបផ្តាច់ការ ជាតិនិយម ជាតិកាតូលិកនិយម និងការប្រឆាំងនឹងលទ្ធិកុម្មុយនីស្ត។ល។
កំណត់សម្គាល់
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.