អាលុយមីញ៉ូម

From Wikipedia, the free encyclopedia

អាលុយមីញ៉ូម
Remove ads

អាលុយមីញ៉ូម គឺ​ជា ធាតុ​គីមីដែល​មាន​និមិត្ត​សញ្ញា Al និង​មាន​ ម៉ាស់​អាតូម 13 ។ អាលុយមីញ៉ូម​ជា​លោហៈ​ដែល​សំបូរ​ក្រៃលែង។

ព័ត៌មានសង្ខេប អាលុយមីញ៉ូម, រូបរាង ...
Remove ads
Remove ads

លក្ខណៈ​សម្បត្តិ

អាលុយមីញ៉ូម​គឺ​ជា​ធាតុ​ចម្លង​អគ្គិសនី​ ដែល​មាន​លក្ខណៈស្រាល​ និង ​រឹង​មាំ។ ​គេ​អាច​ដំ​ថា​ទៅ​ជា​សន្លឹក​ឬ​ហូត​ជា​លួស​បាន​។ វា​ជា​លោហៈ​សកម្ម​ខ្លាំង ​និង ​ធន់​នឹង​ភាពច្រែស។

អាលុយមីញ៉ូម​ការពារ ភាព​ច្រែស​ ដោយ​ការ​បង្កើតស្រទាប់​​តូច​ស្តើង នៃ​អាលុយមីញ៉ូម​អុកស៊ីត​ នៅ​ផ្ទៃលើ​របស់​វា។ ស្រទាប់​នេះការពារ​លោហៈ​ដោយ​ទប់ស្កាត់​អុក​ស៊ី​សែន​មិន​ឲ្យ​មក​ដល់​វា​។​ ការ​ច្រែស​មិន​ អាច​កើត​ឡើង​ដោយ​គ្មាន​អុក​ស៊ី​សែន​ទេ។

Remove ads

ការ​កើតឡើង​និង​ការ​រៀបចំ

Thumb
Bauxite, aluminium ore

អាលុយមីញ៉ូម​សុទ្ធ​កើតឡើង​ពី បុក​ស៊ី​ត , ប្រភេទ​នៃថ្មដែល​មាន ​អា​លុយ​មី​ញ៉ូអុកស៊ីត និង ​មាន​ធាតុ​មិន​​​សុទ្ធជាច្រើន។ បុក​ស៊ី​ត​ត្រូវ​បាន​កំទេច​និង​ប្រតិកម្ម​ជាមួយ​សូដ្យូម​អ៊ី​ដ្រុកស៊ីត។ អា​លុយ​មី​ញ៉ូ​មអុក​ស៊ីត​បាន​រលាយ បន្ទាប់​មក​អា​លុយ​មី​ញ៉ូ​អុក​ស៊ីត​ត្រូវ​បាន​រំលាយ​នៅ​ក្នុង​គ្រីយ៉ូលីត​ រាវ ,ដែល​ជា​រ៉ែ​មួយ​ប្រភេទ​ដ៏​កម្រ​។​ អា​លុយ​មី​ញ៉ូ​មអុក​ស៊ីតត្រូវ​បាន​គេ​ធ្វើ​អគ្គិសនី​កម្មដើម្បី​បង្កើត​អាលុយមីញ៉ូម​និង​អុកស៊ី​សែន​

អាលុយមីញ៉ូម​ធ្លាប់ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​លោហៈ​ដ៏​មាន​តម្លៃ​ជាងមាស​ទៅ​ទៀត។ រឿង​នេះ​លែងពិត​ហើយ​ព្រោះ​ដោយ​សាេរ​បច្ចេកវិទ្យា​កាន់​តែ​រីក​ចម្រើន​ អា​លុយ​មី​ញ៉ូ​មកាន់​តែ​មាន​តម្លៃថោក​និង​ងាយ​ស្រួល​ក្នុង​ការ​បង្កើត​លោហៈ​សុទ្ធ។

Remove ads

សមាសធាតុ

Thumb
Pure (white) and impure (yellow) forms of aluminium chloride

អាលុយមីញ៉ូម​ បង្កើត​សមាសធាតុ​គីមី​ដែល​មាន​ធាតុ​អុកស៊ីតកម្ម​ +៣ ដែល​ជាទូទៅជា​ធាតុ​អសម្ម​ ឧទាហរណ៏​ អាលុយមីញ៉ូម​ក្លរួ

ការ​ប្រើប្រាស់

Thumb
A computer case made from aluminium

អាលុយមីញ៉ូម​មាន​ការ​ប្រើ​ប្រាស់​ជា​ច្រើន​។ ភាគ​ច្រើន​អាលុយមីញ៉ូម​ត្រូវ​បាន​គេ​ប្រើ​ក្នុង​ក្យាលខ្សែភ្លើង​ ស៊ុម​កញ្ចក់​ តួរ​ខ្លួន​របស់យន្តហោះ ខ្ទះ កំប៉ុង​ភេស្ជជៈ។ អាលុយមីញ៉ូម​​ក៏​បាន​ត្រូវ​គេ​ប្រើ​ដើម្បី​ស្រោប​ចង្កៀង​មុខ​របស់​រថយន្តនិង​ថាស​ចម្រៀង។

អាលុយមីញ៉ូម​​សុទ្ធ​មាន​លក្ខណៈ​ទន់​ដូច​នេះ គេ​ត្រូវ​បន្ថែម​លោហៈ​រឹង ជាទូទៅ​គឺស្ពាន់។​លោហៈផ្សំ​របស់​ស្ពាន់​និងអាលុយមីញ៉ូម ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​កប៉ាល់​ ព្រោះ​អាលុយមីញ៉ូម​​ការ​ពារ​ភាព​ច្រែស​ ឯ​ស្ពាន់​ការ​ពារ​គ្រុំ។សមាសធាតុ​អាលុយមីញ៉ូម​ក៏​ត្រូវ​បា​នប្រើ​ក្នុង​ផលិតកម្ម​ គ្រឿង​បំបាត់​ក្លិន រោង​ចក្រកែ​ច្នៃ​ទឹក​ ។ល។

Remove ads

ការ​កែច្នៃឡើង​វិញ

Thumb
Aluminium cans ready for recycling at Central European Waste Management's plant in Europe.

គេ​ទាម​ទារ​នូវ​កម្លាំងអគ្គិសនី​ខ្លាំង​ដើម្បី​ផលិត​អាលុយមីញ៉ូម។ ​ការ​កែ​ច្នៃ​អាលុមីញ៉ូម​ឡើង​វិញ មាន​តម្លៃ​ថោក​ជាង។​ហេតុ​នេះ ហើយ​បាន​ជា​រោងចក្រ​កែច្នៃ​ឡើង​វិញ​ត្រូវ​បាន​បើក​។

ការពុល

អាលុយមីញ៉ូម​មិន​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​រាងកាយ​របស់​មនុស្ស​ទេទោះ​ជា​វា​មាន​លក្ខណៈ​សាមញ្ញ​ក៏​ដោយ​។​​មនុស្ស​ជា​ច្រើន​បាន​ប្រកែក​ថា​តើ​ការ​ប្រើ​ប្រាស់​អាលុយ​មីញ៉ូម​ក្នុងគ្រឿង​បំបាត់​ក្លិន​និង ​ការ​កែ​ច្នៃ​ទឹក​មិន​ប៉ះ​ពាល់​ដល់​សុខភាព​ឬទេ។ ​អាលុយមីញ៉ូម​ពន្យារ​ការ​លូតលាស់​របស់​រុក្ខជាតិ​ ក្នុងដី​ដែល​មាន​ជាតិ​អាស៊ីដ ។​ អាលុយ​មីញ៉ូម​ក៏​ជា​មូលហេតុ​មួយ​របស់​ជម្ងឺ Alzheimer's disease (ជម្ងឺ​មួយ​ដែល​នៅ​ពេល​ដែល​ខួរក្បាល​ឈប់​ដំណើរការ​ហើយ​អ្នក​ជម្ងឺ​មាន​ការ​ភ័ន្ត​ច្រលំ).[][] តែ​ Alzheimer's Society និយាយ​ថា​គំនិត​បែប​វេជ្ជសាស្ត្រ​និង​វិទ្យាសាស្ត្រ​ដ៏​លើស​លប់​ គឺ​ថា​ការ​សិក្សា​ទាំង​នោះ​មិន​បាន​បង្ហាញ​ឲ្យ​មាន​ភាព អាចទទូល​យក​បាន​នូវឡើយ​ពី​ទំនាក់​ទំនង​រវាង​អាលុយមីញ៉ូម​និង​Alzheimer's disease.[]

Remove ads

ទំព័រ​ដែល​ទាក់ទង​នឹង

តំណភ្ជាប់ខាងក្រៅ

Loading content...

Other websites

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads