អាហ្វ្រិកខាងត្បូង

From Wikipedia, the free encyclopedia

អាហ្វ្រិកខាងត្បូង
Remove ads

ប្រទេសអាហ្វ្រិកខាងត្បូង (ភាសាអង់គ្លេស​៖ South Africa) ដោយមាន​ឈ្មោះ​ជាផ្លូវការ​ថា សាធារណរដ្ឋអាហ្វ្រិកខាងត្បូង (ភាសាអង់គ្លេស៖ Republic of South Africa) គឺជា​ប្រទេស​មួយ​ស្ថិតនៅ​ប៉ែក​ខាងត្បូងបង្អស់នៃ​ទ្វីបអាហ្វ្រិក​។ ជាមួយនឹងប្រជាជនជាង ៦០ លាននាក់ ប្រទេសមួយនេះមានទំហំផ្ទៃដីប្រមាណ ១,២១៩,៩១២ គម។ អាហ្វ្រិកខាងត្បូងមានរដ្ឋធានីចំនួនបីគឺ៖ ប្រេតូរីយ៉ា (នីតិប្រតិបត្តិ), ប្លូមហ្វង់តាញ (តុលាការ) និងកាប់ (នីតិបញ្ញត្តិ)។ ចំណែកឯទីក្រុងធំបំផុតក្នុងប្រទេសមានឈ្មោះថា ចូហានណេសបួរ ហើយប្រជាជនជាង ៨០% ជាជនជាតិស្បែកខ្មៅ។[១៣]

ព័ត៌មានសង្ខេប ភាសាអង់គ្លេស៖, ភាសាស៊ូលូ៖ ...

ប្រទេស​អាហ្វ្រិកខាងត្បូងមាន​ឆ្នេរសមុទ្រប្រវែង ២,៧៩៨ គីឡូម៉ែត្រ អូសបន្លាយតាមភាគត្បូងប្រទេសដោយជាប់នឹង​មហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រឥណ្ឌា[១៤][១៥][១៣] រីឯព្រំដែនគោកវិញ អាហ្វ្រិកខាងត្បូងគឺស្ថិតនៅជាប់ប្រទេសណាមីប៊ី បុតស្វាណា និងស៊ីមបាវេនៅភាគខាងជើង ហើយនៅភាគខាងកើត និងឦសានដោយប្រទេសមូសំប៊ិក និងអេស្វាទីនី ហើយវាបានឡោមព័ទ្ធជុំវិញប្រទេសឡឺសូតូ[១៦]

ប្រទេសអាហ្វ្រិកខាងត្បូងធ្លាប់ជាដែនដីអាណានិគមអង់គ្លេស និងទទួលឯករាជ្យពីអង់គ្លេសកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៩១០។ កាលពីដើមឡើយ អាហ្វ្រិកខាងត្បូងជា ប្រទេសមួយកាន់របបរាជាធិបតេយ្យអាស្រ័យសភា ដែលមានឈ្មោះថា សហភាពអាហ្វ្រិកខាងត្បូង ហើយត្រូវបានផ្លាស់ប្តូរទៅជា "សាធារណរដ្ឋអាហ្វ្រិកខាងត្បូង" នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៩៦១។

Remove ads

ប្រវត្តិសាស្ត្រ

ភូមិសាស្ត្រ

មើលផងដែរ

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads