អូរកែវ

From Wikipedia, the free encyclopedia

អូរកែវ

អូរកែវ (យួន:Óc Eoដែលជាការកត់សម្លេងតាមពាក្យខ្មែរ) គឺជាស្ថានីយបុរាណវត្ថុនៅស្រុកថ្វាយសឺននៅភាគខាងត្បូងខេត្តអានយ៉ាង វៀតណាម នៅតំបន់ដីសណ្ដទន្លេមគេង្គនៅវៀតណាម។ វាក៏ជាឃុំមួយនៃឃុំសម័យទំនើបរបស់វៀតណាមដែរ។ អូរកែវប្រហែលធ្លាប់ជាកំពង់ផែដ៏មមាញឹកនៃ នគរវ្នំ រវាងសតវត្សទី១ និងទី៧គ.ស.។ ពួកអ្នកប្រាជ្ញប្រើពាក្យ វប្បធម៌អូរកែវ សំដៅលើវប្បធម៌សម្ភារៈបុរាណនៃតំបន់ដីសណ្ដមេគង្គដែលត្រូវបានធ្វើការកត់សម្គាល់ដោយវត្ថុបុរាណជាច្រើន​ដែលបានមកនៅអូរកែវតាមរយៈការស្វែងរកខាងបុរាណវត្ថុវិទ្យាយ៉ាងយកចិត្តទុកដាក់។

ព័ត៌មានសង្ខេប កូអដោនេ: 10°15′17″N 105°9′6″E, ប្រទេស ...
អូរកែវ
  កំពង់ផែអូរកែវ  
Thumb
Thumb
អូរកែវ
ទីតាំងនៅកម្ពុជាក្រោម
កូអដោនេ: 10°15′17″N 105°9′6″E
ប្រទេស  កម្ពុជាក្រោម
ខេត្ត ខេត្តមាត់ជ្រូក
ស្រុក ស្រុកបាថេរ
ល្វែងម៉ោង ម.ស.ស.+៧ (ម.ស.ស.+៧)
បិទ
Thumb
អូរកែវ
រាជធានីអង្គរ
ប្លង់នៃកំពង់ផែអូរកែវ

ស្ថានីយ៍បុរាណវត្ថុ

Thumb
ផែនទីនេះបង្ហាញទីតាំងនៃស្ថានីយ៍បុរាណវត្ថុដែលបានរួមជាមួយវប្បធម៌អូរកែវ។ វាស្ថិតនៅក្នុងសារមន្ទីរនៃប្រវត្តិសាស្ត្រវៀតណាម ទីក្រុងហូជីមិញ។

កំណាយនៅអូរកែវបានចាប់ផ្ដើមនៅថ្ងៃ ១០កុម្ភៈ ១៩៤២ បន្ទាប់ពីពួកបុរាណវិទូបារាំងបានរកឃើញស្ថានីយ៍នេះតាមរយៈការប្រើប្រាស់ការថតរូបពីលើអាកាស។ កំណាយទីមួយត្រូវបានដឹកនាំដោយលោកលូវីស-ម៉ាលឡឺហ្រេត។ ស្ថានីយ៍គ្របដណ្ដប់៤៥០ហ.ត.។

អូរកែវស្ថិតនៅក្នុងបណ្ដាញនៃអូរបុរាណជាច្រើនដែលខ្វាត់ខ្វែងដែនដីរាបស្មើទាបនៃដីសណ្ដមេគង្គ។ មួយក្នុងចំណោមអូរទាំងនោះភ្ជាប់អូរកែវទៅកាន់ផែសមុទ្រទីប្រជុំជន ដែលកាលណោះមួយទៀតទៅ៤២ម៉ាយ ឦសានឆៀងខាងជើងទៅអង្គរបុរី។ អូរកែវគឺត្រូវបានបែងចែកជាពីរតាមបណ្ដោយដោយអូរមួយ និងមានអូរទទឹងបួនរួមគ្នាដែលផ្ទះជាច្រើនទ្រគរគ្នាប្រហែលជាត្រូវបាននៅខាងៗ។ []

ស្ថានីយបុរាណវិទ្យាដែលឆ្លុះបញ្ចាំងវប្បធម៌សម្ភារៈនៃអូរកែវរីកសាយភាយពាសពេញវៀតណាមខាងត្បូង ប៉ុន្តែភាគច្រើនត្រូវបានប្រមូលផ្ដុំជាច្រើននៅតំបន់នៃដីសណ្ដទន្លេគង្គទៅភាគខាងត្បូង និងខាងលិចនៃទីក្រុងហូជីមិញ។ ស្ថានីយ៍គួរឱ្យកត់សម្គាល់បំផុត ម្ខាងទៀតមកពីអូរកែវខ្លួនឯង គឺនៅខាងជើងថាបម្វឺយនៃទន្លេទៀនយ៉ាង ដែលក្នុងចំណោមសំណល់ផ្សេងៗជាច្រើន គោលថ្មចារឹកមួយជាមួយអក្សរសំស្ក្រឹតសតវត្សទី៦ត្រូវបានគេរកឃើញ។

ការថតរូបពីលើអាកាសនៅឆ្នាំ១៩៥៨ បានឱ្យដឹងថាកំឡុងសម័យវ្នំ ដៃនៃមេគង្គបានចូលទៅក្នុងឈូងសមុទ្រថៃក្នុងបរិវេណតាកែវ ដែលក្រោយមកទៀតលើខ្សែច្រាំងប៉ុន្តែតាំងពីពេលនោះមកបានបែកខ្ញែកតាមចន្លោះខ្លះពីសមុទ្រជាលទ្ធផល​នៃការនាំមកនូវដីល្បប់។ នៅពេលនោះ តាកែវត្រូវបានភ្ជាប់ដោយប្រឡាយមួយជាមួយអូរកែវ ដែលអនុញ្ញាតវាអោយចូលដល់ឈូងសមុទ្រនេះ។[] របាយចែកនៃមេគង្គដែលបានបង្ហាញឱ្យឃើញនៅក្នុងការថតរូបពីលើអាកាសប្រហែលជា សេអេនណុស បានវែកញែកក្នុងភូមិសាស្ត្ររបស់ខ្លោឌៀសផ្តូលេមី ជាសាខាខាងលិចនៃមេគង្គ ដែលផ្តូលេមីហៅថា ឃុតទាំររីស[]

សំណល់

Thumb
បដិមាវិស្ណុចាប់តាំងពីសតវត្សទី៦ រឺ ទី៧គ.ស.ត្រូវបានគេរកឃើញនៅអូរកែវនិងឥឡូវត្រូវបានគេដាក់ក្នុងសារមន្ទីរប្រវត្តិសាស្ត្រវៀតណាម

សំណល់នានាដែលបានរកឃើញនៅអូរកែវរួមមានគ្រឿងស្មូន ឧបករណ៍ប្រើប្រាស់ គ្រឿងអលង្ការ ពុម្ពសម្រាប់ធ្វើគ្រឿងអលង្ការ កាក់ និងបដិមាករសាសនាជាច្រើន។[] ចំណោមការរកឃើញជាច្រើនគឺជាគ្រឿងអលង្ការមាសដែលចម្លងតាមកាក់មកពីចក្រភពរ៉ូមនៃ​សម័យអាន់តូនិននូស[] សំណល់ជាច្រើនត្រូវបានគេប្រមូលនិងតាំងពិព័រណ៍នៅសារមន្ទីរប្រវត្តិសាស្ត្រវៀតណាមនៅទីក្រុងហូជីមិញ

ចំណោមកាក់ទាំងនោះបានរកឃើញនៅអូរកែវដោយលោកម៉ាលឡឺហ្រេតគឺប្រាំបីបានបង្កើតឡើងដោយ​ប្រាក់ដែលលេចរូបមាន់បារាំង (Crested Argus) ជាក់ស្ដែងបានបោះនៅវ្នំ។[]

អូរកែវ និង វ្នំ

អូរកែវត្រូវបានគេចាត់ទុកថាជាកម្មសិទ្ធិទៅនឹងនគរវ្នំ (扶南) ដែលបានចម្រើនរុងរឿងនៅដីសណ្ដមេគង្គរវាងសតវត្សទី១និងទី៦គ.ស.។ នគរវ្នំត្រូវបានធ្វើឱ្យយើងដឹងដោយស្នាដៃនៃពួកអ្នកប្រវត្តិសាស្ត្រចិនបុរាណ ជាពិសេសពួកអ្នកសរសេរពីប្រវត្តិសាស្ត្ររាជវង្ស ដែលនៅពេលនោះបានទាញចេញពីសក្ខីភាពនៃពួកអ្នកការទូតនិងអ្នកដំណើរចិន និងពួកគណៈទូតបរទេស (រួមមានវ្នំ) ទៅកាន់អធិរាជវាំងចិន។ ពិតមែនហើយ ឈ្មោះ ហ៊្វូណាន (វ្នំ) ខ្លួនឯង គឺជាការប្រឌិតឡើងដោយពួកអ្នកប្រវត្តិសាស្ត្រចិន និងមិនឃើញមាននៅក្នុងកំណត់ត្រាបុរាណលេខន៍នៃវៀតណាម រឺ កម្ពុជាបុរាណឡើយ។ ដោយសារប្រភពចិន យ៉ាងណាៗ វាត្រូវបានគេកំណត់ថាជាអង្គនយោបាយដែលគេបានហៅថា ហ៊្វូណន ដោយចិនគឺជាអង្គនយោបាយដែលស្ថិតនៅតំបន់ដីសណ្ដមេគង្គ។ ជាលទ្ធផលមួយ ការស្រាវជ្រាវខាងបុរាណវត្ថុនៅក្នុងតំបន់នោះអាចត្រូវបានគេចុះកាលបរិច្ឆេទត្រឡប់ទៅសម័យវ្នំត្រូវបានគេបញ្ជាក់​អត្តសញ្ញាណជាមួយនយោបាយាង្គជាប្រវត្តិសាស្ត្រនៃវ្នំ។ ការរុករកនៅអូរកែវ និងស្ថានីយ៍ដែលពាក់ព័ន្ធគឺជាប្រភពបឋមរបស់យើងសម្រាប់វប្បធម៌សម្ភារៈនៃវ្នំ។

អ្នកប្រវត្តិវិទូយួនហា-វ៉ានតានបានចោទសួរថាតើស្លាកស្នាមដំណែលដែលបានកកាយរកឃើញនៅអូរកែវជារបស់វ្នំ ជាទិដ្ឋភាពនៃកង្វះតម្រាខ្មែរណាមួយទាំងស្រុងដែលទាក់ទងនឹងនគរដែលមានឈ្មោះនេះ: លោកបានលើកឡើងថាអូរកែវបានងើបផុសឡើងបន្តិចម្ដងៗជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងវប្បធម៌នៃដីសណ្ដមេគង្គ និងរួមជាមួយទីតាំងសំខាន់នៅផ្លូវសមុទ្រអាស៊ីអាគ្នេយ៍ បានក្លាយជាទីកន្លែងជួបគ្នាសម្រាប់ពួកសិប្បករនិងពួកឈ្មួញ ដែលបានផ្ដល់លក្ខខណ្ឌសាកសមចំពោះនគរូបនីយកម្ម ដែលទទួលឥទ្ធិពលរបស់បរទេសដែលជាលំដាប់បានលើកកម្លាំងដល់ការរីកចម្រើនខាងក្នុង។[]

អូរកែវជាកត្តិគរៈនៃផ្តូឡេមី

Thumb
អូរបុរាណភ្ជាប់អូរកែវទៅកាន់អង្គរបុរី

អូរកែវប្រហែលធ្លាប់ជាកំពង់ផែដែលបានស្គាល់ដោយពួករ៉ូមថាជាកត្តិគរៈ[] កត្តិគរៈគឺជាឈ្មោះដែលបានផ្ដល់ដោយអ្នកភូមិសាស្ត្រនៃអាឡិចសង់ទ្រីសតវត្សទី២នៃគ.ស. លោកខ្លោឌៀស-ផ្តូឡេមីចំពោះដែនដីលើខ្សែច្រាំងខាងកើតបំផុតនៃសមុទ្រឥណ្ឌា (ដោយសារកំហុសការគូស) ប្រាំបីអង្សារកន្លះខាងត្បូងនៃភូមធ្យរេខា[] ក្បួនអ្នកប្រាជ្ញឥឡូវបានកំណត់ថាកត្តិគរៈរបស់ផ្តូឡេមីគឺប្រាំបីអង្សារកន្លះខាងជើងភូមធ្យរេខា និងគឺជាលំនាំមុននៃសៃហ្គនជាកំពង់ផែសំខាន់ និងភណ្ឌាគារនៅមាត់ទន្លេមេគង្គ។[១០]

ចន-ខេវ៉ឺហ៊ាលបានសន្និដ្ឋាននៅឆ្នាំ១៧៦៧ថាកត្តិគរៈគឺជាកំពង់ផែដីសណ្ដមេគង្គបន្ទាយមាស (ឥឡូវហាទៀង) មិនឆ្ងាយពីអូរកែវទេ។[១១] ចម្លើយបកស្រាយនៅក្នុងឆ្នាំ១៩៧៩ ដោយចឺរ៉ឺមី អ៊ែចស៊ីអ៊ែសឌេវិដសុនចំពោះការសិក្សាម៉ត់ចត់មួយនៃហាទៀងក្នុងបរិបទប្រវត្តិសាស្ត្រ របស់ខ្លួននិងនៅក្នុងទំនាក់ទំនងនឹងអូរកែវ ជាចាំបាច់សម្រាប់ការយល់ដឹងត្រឹមត្រូវនិងការបកស្រាយនូវស្ថានីយ៍នេះ នៅតែគ្មានចម្លើយ។[១២]

ឈ្មោះកត្តិគរៈប្រហែលត្រូវបានទាញចេញពីសំស្ក្រឹត កិរ្តិនគរ कीर्ति- नगर ទីក្រុងល្បី រឺ កុត្តិនគរ कोटि-नगर ទីក្រុងខ្លាំងរឹងមាំ[១៣] បិតានៃប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍ដំបូងគេ លោកហ្សក-សឺដេសបាននិយាយថា: នៅពាក់កណ្ដាលសតវត្សទី៣ វ្នំបានបង្កើតទំនាក់ទំនងជាច្រើនរួចហើយជាមួយចិន និងឥណ្ឌា ហើយវាមិនគួរឱ្យសង្ស័យទេនៅតាមឆ្នេរខាងលិចនៃឈូងសមុទ្រសៀមថាជាចំណុចដ៏ឆ្ងាយបំផុតបានទៅដល់​ដោយពួកនាវិកលិន (ក្រិក)គឺត្រូវបានរកឃើញ ដែលជាកំពង់ផែនៃកត្តិគរៈបានវែកញែកដោយផ្តូឡេមី[១៤] ការវិនិច្ឆ័យពីទិសដៅចេញទូកដែលបានផ្ដល់ដោយអ្នកដើរសមុទ្រអេឡិចស៊ែនដឺរ ប៊្យរ៉ឹន-ឡានស្ត្រឺមបានសន្និដ្ឋានថា Cattigara សណ្ដូកនៅមាត់នៃទន្លេមេគង្គ។[១៥] អេ.អ៊ែច.-ឈ្រិសស្ថលបាននិយាយនៅឆ្នាំ១៩៧៩ថាវត្តមាននៃវត្ថុមួយចំនួន យ៉ាងណាៗក្នុងចំនួនតិចតួច ពីបូព៌ារ៉ូមបានបន្ថែមទម្ងន់ខ្លះដល់ការប៉ាន់ស្មានថាអូរកែវជាកត្តិគរៈដោយផ្តូឡេមី។[១៦] អ្នកប្រាជ្ញតន្តីអាល្លឺម៉ង់ដ៏ល្បីឈ្មោះ លោកអាល់ប្រិច-ជ្ទិឡឺបានគាំទ្រការយល់ឃើញ ដោយនិយាយថា:

ដោយរឿងរ៉ាវនៃការធ្វើដំណើរសមុទ្រនៃអេឡិចស៊ែនដឺរយោងតាមផ្តូឡេមី កត្តិគរៈជាក់ស្ដែងអាចស្ថិតនៅដីសណ្ដមេគង្គតែមួយគត់ប៉ុណ្ណោះ ពីព្រោះអេឡិចស៊ែនដឺរបានទៅតាមបណ្ដោយឆ្នេរសមុទ្រខាងកើតនៃទៀបកោះម៉ាឡាកា ឆ្ពោះទៅខាងជើងបាងកក ចាប់ពីកន្លែងនោះមកដូចគ្នាគ្រាន់តែនៅតាមបណ្ដោយឆ្នេរសមុទ្រនេះឆ្ពោះទៅខាងកើតឆៀងខាងត្បូង និងដូច្នេះក៏ទៅដល់កត្តិគរៈហើយ។ យើងគ្មានលឺពីការផ្លាស់ប្ដូររយៈផ្លូវណាមួយទៀតឡើយ។ ជាការបន្ថែម នៅអូរកែវ កន្លែងលក់ដូរមួយបានកាយរកឃើញនៅដីសណ្ដមេគង្គខាងលិច នៅក្នុងនគរវ្នំបុរាណ ការរកឃើញនៃរ៉ូមចាប់ពីសតវត្សទី២ក្រោយពីឈ្រីស្តបានមកបំភ្លឺ។[១៧]

ដោយបាននាំផ្លូវដោយផ្តូឡេមី ពួកអ្នកស្រាវជ្រាវពិភពថ្មីដើមឡើយក៏បានព្យាយាមដើម្បីស្វែងរកផ្លូវទៅកាន់កត្តិគរៈដែរ។ នៅលើផែនទីពិភពលោក១៤៨៩ដែលបានបង្កើតឡើងដោយលោកហឹន្រីគុស-ម៉ាតតឺលូស-ហ៊្គាំរម៉ាណុស ផ្អែកលើស្នាដៃរបស់លោកផ្តូឡេមី អាស៊ីបានបញ្ចប់នៅលើចំណុចអាគ្នេយ៍ក្នុងជ្រោយមួយរបស់ខ្លួន ជ្រោយCattigara។ សំណេរនៃការធ្វើដំណើរ១៤៩៩របស់គាត់ លោកអាមេរីហ្គូ-វ៉េស្ប៉ុសឈីបាននិយាយថាលោកបានសង្ឃឹមទៅដល់ម៉ាឡាកាដោយការចេញក្ដោងឆ្ពោះទៅខាងលិចពី​អេស្ប៉ាញឆ្លងកាត់មហាសមុទ្រខាងលិច (អាត្លង់ទិក) ក្បែរជ្រោយCattigaraទៅកានស៊ីនុសម៉ានុស មហាឈូងសមុទ្រដែលសណ្ដូកទៅខាងកើតនៃឧបទ្វីបមាស (ទៀបកោះម៉ាឡេ) នៅក្នុងជ្រោយនៃCattigaraបានបង្កើតចំណុចនៅភាគអាគេ្នយ៍។ ស៊ីនុសម៉ានុស រឺ មហាឈូងសមុទ្រគឺជាក់ស្ដែងជាឈូងសមុទ្រថៃ[១៨]

Thumb
View of Mount Ba The ភ្នំបាឋេ, Oc Eo អូរកែវ, An Giang Province, Vietnam

ការស្រាវជ្រាវរកស្យ៉ាមបារបស់លោកកូឡុន

គ្រីស្តូវ៉ាល់-កូឡុន នៅក្នុងដំណើរសមុទ្រលើកទីបួននិងចុងក្រោយរបស់លោក១៥០២-១៥០៣ បានធ្វើផែនការដើម្បីទៅតាមឆ្នេរសមុទ្រចាម្ប៉ាឆ្ពោះទៅខាងត្បូងក្បែរៗជ្រោយCattigara និងចុងក្ដោងឆ្លងកាត់ទ្វារសមុទ្រដែលញែកCattigaraពីពិភពថ្មី ទៅក្នុងស៊ីនុសម៉ានុសទៅកាន់ម៉ាឡាកា។ នេះគឺជាច្រកផ្លូវ ដែលលោកបានគិតថាម៉ាកូ-ប៉ូឡូបានទៅពីចិនទៅឥណ្ឌានៅឆ្នាំ១២៩២។ [១៩] លោកកូឡុនបានចេញផែនការប្រទះគ្នាដោយចៃដន្យជាមួយបេសនកម្មបញ្ជូននៅពេលដូចគ្នាពី​ព័រទុយហ្គាល់ទៅក្បែរ​ជ្រោយសង្ឃឹមល្អក្រោមការដឹកនាំរបស់លោកវ៉ាស្កុ-ដឹ-ហ្គាំងម៉ា និងបានពាំនាំសំបុត្រសេចក្ដីទុកចិត្តជាច្រើនពីពួកក្សត្រអេស្ប៉ាញទៅជូនលោកដឹ-ហ្គាំងម៉ា។[២០] ការទៅដល់ការៀយនៅលើឆ្នេរសមុទ្រកូស្តារីកា លោកកូឡុនបានគិតថាលោកគឺនៅជិតរ៉ែមាសនៃចាម្ប៉ា។ ថ្ងៃ ៧កក្កដា ១៥០៣ លោកបានសរសេរមកពីហ្សាម៉ាអ៊ីក: ខ្ញុំបានទៅដល់ដែនដីការៀយហើយ... ទីនេះ ខ្ញុំបានទទួលព័ត៌មាននៃអណ្ដូងរ៉ែមាសនៃស្យ៉ាមបា [ចាម្ប៉ា] ដែលខ្ញុំកំពុងរក[២១]

ឯកសារយោង

ប្រភព

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.