អេក្វាឌ័រ

From Wikipedia, the free encyclopedia

អេក្វាឌ័រ
Remove ads

ប្រទេសអេក្វាឌ័រ[ស ១] ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋអេក្វាឌ័រ[ស ២] គឺជាប្រទេសមួយស្ថិតនៅភាគពាយ័ព្យនៃទ្វីបអាមេរិកខាងត្បូង ដែលមានព្រំប្រទល់ជាប់ប្រទេសកូឡុំប៊ីនៅភាគខាងជើង ប្រទេសប៉េរូនៅភាគខាងកើតនិងត្បូង និងមហាសមុទ្រប៉ាស៊ីហ្វិកនៅភាគខាងលិច។ ក្រៅពីមានទឹកដីចម្បងស្ថិតនៅអាមេរិកខាងត្បូង អេក្វាឌ័រមានកម្មសិទ្ធិទឹកដីលើកោះហ្កាឡាប៉ាហ្កូសក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានចម្ងាយប្រហែល ១,០០០ គីឡូម៉ែត្រនៅភាគខាងលិច។ រដ្ឋធានីនៃប្រទេសនេះគឺ គីតូ ខណៈដែលទីក្រុងធំបំផុតគឺ វ៉ាយ៉ាគីល

ព័ត៌មានសង្ខេប República del Ecuador (ភាសាអេស្ប៉ាញ), រដ្ឋធានី ...

ទឹកដីនៃប្រទេសអេក្វាឌ័របច្ចុប្បន្នធ្លាប់ជាទីកន្លែងរស់នៅរបស់ជនជាតិដើមជាច្រើនក្រុម មុនពេលត្រូវកាត់បញ្ចូលបន្តិចម្តងៗទៅក្នុងចក្រភពអាំងកានៅក្នុងសតវត្សរ៍ទី១៥។ ទឹកដីនេះត្រូវបានប្រទេសអេស្ប៉ាញធ្វើអាណានិគមកិច្ចនៅក្នុងសតវត្សរ៍ទី១៦ និងបានទទួលឯករាជ្យនៅក្នុងឆ្នាំ១៨២០ ក្នុងនាមជាផ្នែកមួយនៃមហាកូឡុំប៊ី មុនពេលក្លាយជារដ្ឋអធិបតេយ្យផ្ទាល់នៅក្នុងឆ្នាំ១៨៣០។ កេរដំណែលបន្សល់ពីអាណាចក្រទាំងពីរត្រូវបានឆ្លុះបញ្ចាំងឱ្យឃើញនៅក្នុងប្រជាសាស្ត្រចម្រុះដ៏សម្បូរបែបនៃប្រទេសអេក្វាឌ័រសព្វថ្ងៃ ដោយប្រជាជនសរុប ១៧.៨ លាននាក់ភាគច្រើនជាមេស្ទីហ្សូ ខណៈប្រជាជននៅសល់ទាំងប៉ុន្មានគឺមានដើមកំណើតមកពីអឺរ៉ុប អាមេរិកាំងដើម អាហ្រ្វិក និងអាស៊ីភាសាអេស្ប៉ាញគឺជាភាសាផ្លូវការដែលប្រើប្រាស់ដោយប្រជាជនមួយភាគធំ ហើយមិនតែប៉ុណ្ណោះ ភាសាជនជាតិដើមចំនួន ១៣ ផ្សេងទៀតត្រូវបានទទួលស្គាល់ដោយរដ្ឋ ដូចជា ភាសាកេជូរ៉ា និងស៊ូអារជាដើម។

ប្រទេសអេក្វាឌ័រគឺជាសាធារណរដ្ឋប្រជាធិបតេយ្យតំណាង និងជាប្រទេសកំពុងអភិវឌ្ឍ[១៧] ដែលសេដ្ឋកិច្ចជាតិច្រើនតែពឹងផ្អែកលើការនាំចេញទំនិញផ្សេងៗដូចជា ប្រេងកាត និងផលិតផលកសិកម្មមួយចំនួន។ អេក្វាឌ័រជាសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិ អង្គការរដ្ឋអាមេរិកាំង មែរកូសួរ ប្រូសួរ (PROSUR) និងចលនាមិនចូលបក្សសម្ព័ន្ធ។ល។ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយចន្លោះពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៦ បានបង្ហាញថា ភាពក្រីក្រនៅអេក្វាឌ័របានថយចុះពី ៣៦.៧% មកត្រឹម ២២.៥% ខណៈកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗប្រចាំឆ្នាំគឺ ១.៥% (ធៀបនឹង ០.៦% ក្នុងរយៈពេលពីរទសវត្សរ៍មុន)។ ទន្ទឹមនឹងនេះដែរ សន្ទស្សន៍ជីនីនៃវិសមភាពសេដ្ឋកិច្ចក្នុងប្រទេសបានថយចុះពី ០.៥៥ ទៅ ០.៤៧។[១៨]

ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសមហាចម្រុះទាំង ១៧ នៅលើពិភពលោក[១៩][២០] អេក្វាឌ័រមានរុក្ខជាតិ និងសត្វដោយតំបន់ជាច្រើនប្រភេទ ដូចជានៅលើកោះហ្កាឡាប៉ាហ្កូសជាដើម។ ដើម្បីទទួលស្គាល់បេតិកភណ្ឌអេកូឡូស៊ីពិសេសរបស់ជាតិ រដ្ឋធម្មនុញ្ញថ្មីនៃឆ្នាំ២០០៨ គឺជារដ្ឋធម្មនុញ្ញប្រជាជាតិដំបូងបង្អស់ដែលទទួលស្គាល់សិទ្ធិធម្មជាតិតាមផ្លូវច្បាប់។[២១]

Remove ads

កំណត់សម្គាល់

  1. ភាសាកេជូរ៉ា៖ Ikwayur និងភាសាស៊ូអារ៖ Ecuador ឬ Ekuatur[១៣][១៤]
  2. ភាសាអេស្ប៉ាញ៖ República del Ecuador, ភាសាកេជូរ៉ា៖ Ikwayur Ripuwlika និងភាសាស៊ូអារ៖ Ekuatur Nunka[១៥][១៦]

ឯកសារយោង

តំណភ្ជាប់ក្រៅ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads